Connect with us

សេដ្ឋកិច្ច

ត្បិតតម្លៃចុះថោកបន្តិច តែទិន្នផលត្រប់វែងមួយគ្រួសារទទួលបានផលខ្ពស់ឆ្នាំនេះ

បានផុស

នៅ

ខេត្តបាត់ដំបង៖ បន្លែត្រប់វែងពូជហាវ៉ៃ (ត្រប់ក្តគោឬត្រប់ភ្លុក) គឺជាប្រភេទបន្លែដែលខ្មែរយើងកែច្នៃធ្វើជាម្ហូបបានច្រើនបែបយ៉ាងឆ្ងាញ់ពិសា ហើយបច្ចុប្បន្ននេះអ្នកភូមិស្រុកតែងនិយមបរិភោគស្ទើរគ្រប់ៗគ្នា ខណៈដែលប្រជាកសិករ១គ្រួសារកំពុងប្រមូលផលដំណាំប្រភេទនេះជាបណ្តើរៗក្នុងតម្លៃស្រុតចុះ។់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ចូច រស់នៅភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ជាម្ចាស់ចំការត្រប់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា ក្រុមគ្រួសារលោកក្រៅពីធ្វើស្រូវ លោកបានចាប់យករបរកសិកម្មមួយផ្នែកទៀតដោយចំណាយដីទំហំ២រ៉ៃដើម្បីដាំបន្លែត្រប់វែង(ក្តគោពូជហាវ៉ៃ)ដែលស្មើនិង១មុឺនដើមសម្រាប់ដោះស្រាយបន្ទុកគ្រួសាររបស់លោកឲ្យកាន់តែល្អប្រសើរ បើទោះបីតម្លៃមានការប្រែប្រួលស្រុតចុះខ្លះក៏ដោយចុះ។

លោកបន្តថា ដំណាំត្រប់វែងនេះយើងប្រើក្នុងរយៈពេលត្រឹម១ខែកន្លះទើបឲ្យផល ខណៈពេលនេះលោកកំពុងប្រមូលផលជាបណ្ដើរៗដើម្បីលក់លើទីផ្សារក្នុងស្រុកភូមិ។ ប៉ុន្តែតម្លៃបានធ្លាក់ថ្លៃជាងពាក់កណ្ដាល​ពីឆ្នាំទៅ។ លោកនិយាយថា តម្លៃនេះមិនបានធ្វើឲ្យលោកបោះបង់ការដាំដុះបន្តនោះទេ ដោយលោកយល់ថា បច្ចុប្បន្នសង្គមខ្មែរយើងកំពុងតែស្ថិតក្រោមសម្ពាធនៃជំងឺកូវីដ-១៩ធ្វើឲ្យអ្នកស្រុកភូមិបាត់ចំណូលមួយចំនួន ទើបបន្លែត្រប់មានការចុះតម្លៃខ្លះ ជារឿងធម្មតា។

កសិកររូបនេះបន្ថែមថា បច្ចុប្បន្នលោកប្រមូលផលបានជាមធ្យមក្នុងមួយថ្ងៃបេះបានពី៣០០គីឡូក្រាមទៅ៥០០គីឡូក្រាម លក់បានតម្លៃត្រឹមតែ៤០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនលក់បានក្នុងមួយគីឡូក្រាមតម្លៃ១០០០រៀល ហើយការចុះតម្លៃនាពេលនេះលោកអាចទទួលយកបាន ព្រោះទិន្នផលរាល់រដូវកាលលោកតែងទទួលបានខ្ពស់ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ​បើទោះបីជាតម្លៃត្រប់វែងធ្លាក់ចុះបន្តិច តែទិន្នផលទទួលបានច្រើន និងមានម៉ូយទទួលយកអស់ៗតែម្តងមិនដែលសល់ម្តងណានោះទេ ហើយលោកសង្ឃឹមថាតម្លៃនឹងបានល្អប្រសើឡើងវិញនៅថ្ងៃខាងមុខក្រោយពីជំងឺរាតត្បាតស្ងប់ស្ងាត់ទៅវិញ៕

អត្ថបទ៖ សៅ សារិទ្ធ

ចុចអាន៖ តម្រូវការចំណីសត្វនៅប្រទេសកម្ពុជាកំពុងកើនឡើង

ចុចអាន៖ តើគួរបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង ឫនាំចូលពីខាងក្រៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម