សេដ្ឋកិច្ច
ជិត៣ខែ៣ខេត្តបាននាំចេញកសិផលរាប់សែនតោនទៅវៀតណាម
រយៈពេលជិត៣ខែដើមឆ្នាំ២០២១នេះ ខេត្តចំនួន៣បាននាំចេញកសិផលកសិកម្មរួមមានដំឡូងមីស្រស់ អំពៅស្ករ និងស្វាយកែវរមៀតរាប់សែនតោនទៅលក់នៅប្រទេសវៀតណាម។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានបង្ហាញថា ការនាំចេញកសិផលទៅកាន់ប្រទេសវៀណាម តាមច្រកទ្វេភាគីក្នុងរយៈពេលជិតបីខែដើមឆ្នាំ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត។
ក្នុងនោះខេត្តស្វាយរៀងបាននាំចេញកសិផលមានជាអាទិ៍ដូចជាស្រូវចម្រុះចំនួន ១១៧,៨៨តោន ដំឡូងមីស្រស់ចំនួន ២,២៧១តោន ផ្លែស្វាយកែវរមៀតស្រស់ចំនួន ៣៦,១៥៩តោន និងអំពៅស្ករ ១៤៦,០៤១តោន។
សម្រាប់ខេត្តព្រៃវែងវិញបាននាំស្រូវចេញសរុបចំនួន ៧០៧,៤៣១តោន និងស្វាយកែវរមៀតបានចំនួន ៨៩,៣៤០តោន។
របាយការណ៍បានបន្តថា ចំពោះមធ្យោបាយដឹកជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធន់ធ្ងន់ និងទូកមានចំណុះពី ៥០ ទៅ ១០០តោន។
ជាមួយគ្នានេះ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមីនាខេត្តមានកសិផលសំខាន់ៗជាអាទិ៍ ស្រូវចំនួន ១៩,៩៩៣តោន និងគ្រាប់ស្វាយចន្ទី ៦,២០០តោន បាននាំចេញទៅប្រទេសវៀតណាម និងរោងម៉ាស៊ីនក្នុងស្រុក។ រីឯដំឡូងមីស្រស់ ១៤,៥៦៨តោន ចំណិតដំឡូងមីក្រៀម ១១០,៦៨៤តោន និងស្វាយកែវរមៀត ៤,៥០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា មកទល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១,១៤៦,៨៤៤ តោន។
គួរបញ្ជាក់ថាដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុតដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាពរបស់កសិករនៅតាមជនបទ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ