Connect with us

ព័ត៌មានជាតិ

អាជីវកម្មចំនួន ៤៦ ៧៧៦ ជាមួយទុន ១៨,​២៣​ប៊ីលានដុល្លារ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន OBR ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥, ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន (ប្រព័ន្ធ Online Business Registration Service – OBR) ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានរយៈពេល ៥ ឆ្នាំមកនេះ មានចំនួនពាក្យស្នើសុំចុះបញ្ចីអាជីវកម្មអនុម័តសរុបចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ មាន ៤៦ ៧៧៦ ជាមួយដើមទុនចុះបញ្ជីសរុបជាង ១៨,​២៣ប៊ីលានដុល្លារ ក្នុងនោះម្ចាស់អាជីវកម្មដែលជាស្រ្តីមាន ១៧ ២៤០ នាក់ ឬ តំណាងឱ្យ៣៧% នៃការចុះបញ្ជីសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ស្តីពី ខួបគម្រប់ ៥ ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា ជាមួយគ្នានោះដែរ ពាក្យស្នើសុំបម្រុងទុកនាមករណ៍អនុម័តសរុប ២៣ ៧៨៦ និងចំនួនអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ និងឯកសារពាក់ព័ន្ធផ្អែកលើសកម្មភាពអាជីវកម្មតាមវិស័យមានចំនួន ៥១ ៣៧២។ សម្រាប់កម្មវត្ថុអាជីវកម្ម៥ ដែលទទួលបានទុនវិនិយោគច្រើនជាងគេរួមមាន សកម្មភាពសេវាកម្មស្នាក់នៅ ដែលមានដើមទុនចុះបញ្ជីសរុប ១,​៥៦ប៊ីលានដុល្លារ; សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល ឬជួលពីគេ មានដើមទុនចុះបញ្ជីសរុប ១,៤៦ ប៊ីលានដុល្លារ;ការសាងសង

អគារមានទុនចុះបញ្ជីសរុប ១,​៤២ ប៊ីលានដុល្លារ; កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វមានទុនចុះបញ្ជីសរុប ៨៩២លានដុល្លារ; សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងមានទុនសរុប ៨៨៤លានដុល្លារ​; និងកម្មវត្ថុអាជីវកម្មផ្សេងទៀតមានទុនសរុបជាង ១២ប៊ីលានដុល្លារ។

​យោងតាម MEF ប្រព័ន្ធនេះ បានជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអាជីវកម្មរបស់ ធុរជន រួមទាំងបានចូលរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលក្នុង ប្រទេសកម្ពុជាផងដែរ។ ប្រព័ន្ធ OBR ក៏បានបន្តពង្រឹង និង ពង្រីកការដ្ឋានជាបន្តបន្ទាប់ ដែលគ្រប ដណ្តប់ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business – ESB) ជាច្រើនទៀត។

ប្រព័ន្ធ OBR ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូង កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ (Single Portal) ដោយធុរជនអាចស្នើសុំចុះបញ្ជីអាជីវកម្មជា កញ្ចប់រួម មានជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្មដោយក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារដោយ អគ្គនាយកដ្ឋានពន្ធដារ និង ការប្រកាសសេចក្តីជូនដំណឹងបើកសហគ្រាសដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង (ហើយកាលពីពាក់កណ្តាលឆ្នាំ ២០២៣ ប្រព័ន្ធបានបន្ថែមការចុះបញ្ជីកា សហគ្រាស-គ្រឹះស្ថានដោយបេឡាជាតិសន្តិសុខសង្គម មួយទៀត)។

ក្រសួងថា៖«ប្រព័ន្ធនេះ បានផ្តល់អត្ថ ប្រយោជន៍ជាច្រើន ដល់ធុរជន ដោយបានកាត់បន្ថយនីតិវិធី ពេលវេលា និង កម្រៃសេវាមួយចំនួនផងដែរ ហើយអនុញ្ញាតឱ្យអ្នកស្នើសុំ ចុះបញ្ជីអាជីវកម្មបានដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើអ្នកស្នើសុំបានផ្តល់ព័ត៌មាន និង ឯកសារភ្ជាប់ត្រឹមត្រូវ និង ពេញលេញ»។

MEF បានគូសបញ្ជាក់ទៀតថា បន្ទាប់មកការដ្ឋាន រៀបចំប្រព័ន្ធនេះ ត្រូវបានពង្រីកបន្ថែមជាបន្តបន្ទាប់ ដោយគ្របដណ្តប់ដល់ការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និង លិខិតអនុញ្ញាតជំនាញ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលរហូតមកដល់បច្ចុប្បន្ន មាន ក្រសួង ស្ថាប័នចំនួន ២១ ចូលរួម និង បានបញ្ចូលសេវាសាធារណៈគោលចំនួន ៣៣ មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច។ បន្ថែមពីលើការងារពង្រីកការដ្ឋាន, ប្រព័ន្ធ Single Portal ក៏ត្រូវបានបន្ថែមនូវមុខងារសំខាន់ៗ ជា បន្តបន្ទាប់ ដើម្បីបង្កើនភាពងាយស្រួល និង ទំនុកចិត្ត ដល់អ្នកប្រើប្រាស់។ ​

 លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ​ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨” កាលពីខែ មេសា ឆ្នាំ ២០២៥ ថ្មីៗនេះ ក្នុង គោលបំណង “បង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ប្រកបដោយភាពរស់រវើក, ភាពធន់, ប្រទាក់ក្រឡា និង បំពេញឱ្យគ្នាទៅវិញទៅមក សំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវា សាធារណៈសម្រាប់ធុរកិច្ច និង លើកកម្ពស់ការបំពេញអនុលោមភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៨ វិនាទី មុន

អាជីវកម្មចំនួន ៤៦ ៧៧៦ ជាមួយទុន ១៨,​២៣​ប៊ីលានដុល្លារ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន OBR ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យ៖ បណ្ដឹងទៅតុលាការ ICJ ជាលិខិតរយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៣០ នាទីutes មុន

អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀមឡាន១៧០គ្រឿងជម្លៀសពលរដ្ឋ ក្នុងករណីកើតហេតុការណ៍តាមព្រំដែន

ព័ត៌មានជាតិ៣២ នាទីutes មុន

សមាគមធនាគារ  និង សមាគមមីក្រូហិរញ្ញវត្ថុ​នឹងរួមគ្នាសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់ ពលករដែលត្រលប់មកពីថៃវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃនេះ ៦៣ឆ្នាំមុន តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​បញ្ជាការ​​​ទ័ព​រុស្ស៊ី៖ សង្គ្រាមលោកលើក​ទី​៣​កំពុង​ចាប់ផ្ដើម ទាមទារ​ការ​កែន​ទ័ព​ថ្មី​១​លាននាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ធ្លាក់យន្តហោះ Air India៖ ប្រអប់ខ្មៅត្រូវបានរកឃើញ ខណៈក្រុមគ្រួសារសពរង់ចាំចម្លើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ីរ៉ង់​គំរាម​ថា ​មូលដ្ឋាន​ទ័ព​អាមេរិក​អាច​ត្រូវ​បាន​កំណត់​គោលដៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បច្ចេកទេសក៏ប្រើ ជំនឿសាសនាក៏ធ្វើ! លោក ជួន ណារិន្ទ បួងសួងបារមីប្រាសាទព្រះវិហារថែរក្សាទ័ពខ្មែរ និងកម្ទេចសត្រូវឈ្លានពានទឹកដីកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម