Connect with us

ព័ត៌មានអន្ដរជាតិ

ការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែន​​​ ប៉ះពាល់ធ្ងន់ធ្ងរដល់ទេសចរណ៍ថៃ

បានផុស

នៅ

ជម្លោះប្រដាប់អាវុធនៅតាម​បណ្ដោលព្រំដែន​ ដោយ​បង្កឡើងដោយ​ការឈ្លាន​ពាន​របស់ថៃ បាន​បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទេសចរណ៍ថៃ ដោយសារតែកង្វល់សុវត្ថិភាព ជាពិសេស​តាម​បណ្ដា​ខេត្តជាប់ព្រំដែន។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod កាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​អាជ្ញាធរ​ទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaiboon បាន​និយាយថា ភាពតានតឹងនៅតាមព្រំដែនចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងស្រុក ដោយអ្នកធ្វើដំណើរបានចៀសវាងការធ្វើដំណើរដោយសារបញ្ហាសុវត្ថិភាព។

ខេត្តស្រះកែវ បានមើលឃើញពីលុបចោលការកក់កន្លែងស្នាក់នៅក្នុងស្រុកអារញ្ញប្រាថេត ១០០ ភាគរយ ៨០ ភាគរយ តាមបណ្ដាកូនក្រុង​ក្នុងខេត្ត។​ ខេត្តចន្ទបុរី និង​តំបន់​ព្រំដែន​នៃ​ខេត្ត​ត្រាត ​បាន​ជួប​ប្រទះ​ដូច​គ្នា​នេះ ជាមួយ​នឹង​អត្រាលុបចោល​ការកក់បន្ទប់ ៨០-១០០ ភាគរយ​។ គោលដៅទេសចរណ៍តាម​កោះ ក៏ទទួលរងផងដែរ៖ កោះឆាង (១០-៣០ ភាគរយ​) កោះម៉ាក់ (២០-៣០ ភាគរយ​) និងកោះគុត (៥០-៦០ ភាគរយ​)។

ខេត្តភាគឦសាន ក៏ប្រឈមនឹង​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ខេត្ត Ubon Ratchathani ខេត្តស៊ីសាកេត ខេត្តសុរិន្ទ ឃើញពីការលុបចោល​ដំណើរជាក្រុម ១០០ ភាគរយ ខណៈខេត្តបុរីរម្យ បាន​កត់ត្រាពីការលុបចោល​ការកក់បន្ទប់ស្នាក់នៅរហូតដល់ ៧០ ភាគរយ​។ កន្លែងទាក់ទាញសំខាន់ៗ រួមទាំងឧទ្យានប្រវត្តិសាស្រ្ត Phanom Rung ត្រូវបានបិទ ហើយព្រឹត្តិការណ៍នៅកន្លែងប្រណាំងឡាន Chang International Circuit ក៏ត្រូវបានពន្យារពេល។

ផលប៉ះពាល់ទាំងនេះ កើតឡើងចំពេលដែល​ទេសចរណ៍ថៃបាន​ធ្លាក់ចូលទៅក្នុងវិបត្តិរួចហើយ ដោយការធ្លាក់ចុះនៃការមកដល់នៃភ្ញៀវទេសចរណ៍បរទេស ដែល​បង្កកង្វល់ផ្នែកសេដ្ឋកិច្ច។ ការណ៍នេះ កើតឡើងដោយសារតែកង្វល់សុវត្ថិភាព ការផ្លាស់ប្ដូរចំណង់ចំណូលចិត្តទេសចរណ៍ ការប្រកួតប្រជែងពីប្រទេសដទៃក្នុងតំបន់ និងវិបត្តិនយោបយក្នុងស្រុកជាដើម​។

តួលេខពីរដ្ឋាភិបាល​ថៃ បាន​បង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស​បាន​ធ្លាក់ចុះមកនៅត្រឹម ១៦,៦ លាន​នាក់ នៅឆមាសទី១ ដោយធ្លាក់ចុះប្រហែល ៥ ភាគរយ ពីប្រមាណ ១៧,៥ ភាគរយ ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម