Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរបរទេសទៅថៃកាន់តែធ្លាក់ចុះ ខណៈការប្រកួតប្រជែងកាន់តែខ្លាំង

បានផុស

នៅ

ភ្ញៀវទេសចរបរទេសទៅលេងប្រទេស​ថៃកាន់តែធ្លាក់ចុះ ដោយសារតែ​បញ្ហា​ផ្សេងៗ រួមទាំង​កង្វល់សុវត្ថិភាព និង​កំណើន​ខ្លាំងក្លា​នៃការប្រកួតប្រជែងពីប្រទេសដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត The Nation តួលេខ​ពីក្រសួងទេសចរណ៍ និងកីឡាថៃ បាន​បង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេស​ មាន​ត្រឹមប្រមាណ ១៩,២៩ លាន​នាក់ ​ក្នុងរយៈពេល​ ៧ ខែ​ដើមឆ្នាំ ដោយ​ធ្លាក់ចុះ​ប្រមាណ ៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន។

ការធ្លាក់ចុះនេះ កើតឡើង​ស្របពេល​ដែល​គូប្រជែងនៅអាស៊ី ដូចជាចិន​ ជប៉ុន និងវៀតណាម បាន​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចររបស់ខ្លួន ដើម្បីជាផ្នែក​មួយនៃការជំរុញ​សេដ្ឋកិច្ច ចំពេលដែល​ពន្ធគយរបស់អាមេរិក ក៏បង្កការគំរាមកំហែង​ដល់វិស័យទេសចរណ៍។

​ត្រឹមតែរយៈពេល​ ៦ ខែ​ដើមឆ្នាំ ជប៉ុនបានស្វាគម​ភ្ញៀវទេសចរបរទេស​ប្រមាណ ២១,៥ លាន​នាក់ ដោយ​កើនឡើងប្រមាណ ២១ ភាគរយ និងវ៉ាដាច់​ថៃ (១៦,៦៩ លាន​នាក់) យ៉ាងលើសលុបបាត់ទៅហើយ។ ​

គួរគូស​បញ្ជាក់ថា ក្រៅតែពីការប្រកួតប្រជែងពីប្រទេសដទៃ កន្លង​មកអ្នកជំនាញថៃបានព្រមាន​ពីវិបត្តិទេសចរណ៍ ដែល​បង្កពីក្ដីបារម្ភសេដ្ឋកិច្ច​ ដោយសារតែកង្វល់សុវត្ថិភាព ដូចជា​ករណីជួញដូរមនុស្ស និងភេរវកម្ម​​ ការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ភ្ញៀវ ពន្ធគយរបស់អាមេរិក និងចុង​ក្រោយ​បំផុត គឺជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម