ព័ត៌មានអន្ដរជាតិ
បណ្ដាធនាគារវៀតណាមបញ្ឈប់បុគ្គល ៣ ០០០ នាក់ ដោយកំណើនប្រើប្រាស់ AI
ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ នេះ បណ្ដាធនាគារវៀតណាមចំនួន ២៨ ស្ថាប័ន បានកាត់បន្ថយបុគ្គលិករបស់ខ្លួនជិត ៣ ០០០ នាក់ មកនៅសរុបត្រឹមប្រហែល ២៨០ ០០០ ចំពេលដែលពួកគេបង្កើនការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ។

ធនាគារធំៗដែលបញ្ឈប់បុគ្គលិករបស់ខ្លួនរួមមាន LPBank, VIB, ACB, ABBank, Vietcombank និង VietinBank ជាដើម។
អ្នកជំនាញផ្នែកយុទ្ធសាស្ត្រធនាគារ លោក Le Hoai An បានប្រាប់កាសែត Tuoi Tre ថា រលកនៃការកាត់បន្ថយបុគ្គលិកនាពេលថ្មីៗនេះ ភាគច្រើនជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឌីជីថលបនីយកម្ម។
ធនាគារលក់រាយមើលឃើញពីការបោះជំហានបែបនេះច្រើនជាងគេ នៅពេលពួកគេផ្ដោតលើការផ្តល់ឥណទានផ្ទាល់ខ្លួនជាជាងឥណទានសម្រាប់សាជីវកម្ម ដោយដំណើការផ្ដល់ដូចជាកម្ចីទិញផ្ទះ និងរថយន្តជាដើមនោះ ត្រូវបានរៀបចំឡើងដោយស្វ័យប្រវត្តិ។
ជាឧទាហរណ៍ មន្រ្តីឥណទានដែលធ្លាប់តែគ្រប់គ្រងលើឥណទានសម្រាប់ទិញរថយន្តចំនួន ៥ ករណីក្នុងមួយខែ ឥឡូវនេះអាចធ្វើការបានច្រើនករណីជាងមុខ ដោយសារតែធនាគារងាកទៅប្រើប្រាស់ឌីជីថល ជាជាងក្រដាសស្នាម។

អ្នកជំនាញក្នុងវិស័យធនាគារនៅវៀតណាមបានបន្តថា ផលប៉ះពាល់ AI លើការងារនៃធនាគារធំៗនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានរីកចេញឡើងហើយ ខណៈនៅវៀតណាម វាស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ហើយរំពឹងថានឹងកើនឡើងនាថ្ងៃអនាគត។ អ្នកជំនាញព្យាករថា ធនាគារវៀតណាមនឹងមើលឃើញពីការផ្លាស់ប្ដូរធំក្នុងរយៈពេល ៣ ឆ្នាំទៅមុខទៀត នៅពេលដែល AI កាន់តែកើនឡើង។
ប្រធានផ្នែកធនធានមនុស្សនៅធនាគារ HSBC Vietnam លោក Tran Thi Nguyet Oanh បាននិយាយថា បុគ្គលិកធនាគារ រួមទាំងបម្រើអតិថិជន និងលេខា ស្ថិតនៅក្នុងចំណោមការងារធនាគារដែលមានហានិភ័យបំផុតដោយសារ AI។ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក។
លោកស្រីបានកត់សម្គាល់ថា ការបើកគណនីឌីជីថល លែងត្រូវការការធ្វើឯកសារនៅធនាគារផ្ទាល់ ខណៈ AI ឥឡូវនេះ គ្រប់គ្រងភារកិច្ចដូចជាការវិភាគទិន្នន័យ ការចាប់ការក្លែងបន្លំ និងការសរសេររបាយការណ៍ជាដើម។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


