Connect with us

អត្ថាធិប្បាយ

ហេតុ​អ្វី​មេដឹក​នាំពិភព​លោក​​ធ្វើ​ទស្សនកិច្ច​​ទៅ​ប្រទេស​ចិន​ច្រើន​ជាង​អាមេរិក?

បានផុស

នៅ

កាល​ពី​ខែ​មេសា​លោក​នាយរដ្ឋ​មន្ត្រី​ជប៉ុន Yoshihide Suga បាន​ក្លាយ​ជា​មេ​ដឹក​នាំ​បរទេស​ដំបូង​បាន​ជួប​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅ​សេតវិមាន​នៅ​ក្នុង​អន្តរកាល​កូវីដ-១៩។

កំឡុង​ពេលអន្តរកាល​កូវីដ​រាល​ដានខ្លាំង ការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​បាន​កើត​ឡើង​ខ្លាំង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។ ទាំង​ក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​កំពុងកាត់​ក្តី​អ្នក​គាំទ្រ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដៃ​គូ​ប្រជែង​របស់​ខ្លួន​​ដើម្បី​រៀប​ចំ​ស្តង់ដារ​សេដ្ឋកិច្ច នយោបាយ និង​ដែន​ដី។

លោក Xi Jinping
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ឧទាហរណ៍ ដំណើរ​ទស្សនកិច្ច​របស់​លោក Suga ទៅ​កាន់​អាមេរិក បាន​ឃើញ​ពី​ការ​ព្រៀម​ព្រៀង​ទី​ក្រុង​តូក្យូនិយាយ​ភាសា​ត្រង់​ខុស​ពី​ធម្មតាប្រឆាំង​នឹង​កម្លាំង និង​ការ​បង្ខិត​បង្ខំ​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ចិន។

ទោះ​បី​ជា​យ៉ាង​ណា ការ​អញ្ជើញ​ដំបូង​របស់​លោក បៃដិន ដល់​លោក Suga សហរដ្ឋ​អាមេរិកកំពុង​​តាម​ពី​ក្រោយប្រទេស​ចិន​ដែល​បាន​ទាក់ទាញ​មេ​ដឹក​នាំ​ពិភព​លោក​ជា​ច្រើន។ នោះ​បើ​យោង​តាម​​ទិន្នន័យ​ទស្សនកិច្ច​​ថ្មី​មួយ​ចំពោះ​ប្រទេស​ទាំង​ពីរ​នេះ​ដោយ​ថ្នាក់​ដឹក​នាំ​រដ្ឋ និងរដ្ឋាភិបាល​ចន្លោះ​ឆ្នាំ​១៩៩០ដល់​ឆ្នាំ​២០១៩។

យោង​តាម​ការ​ធ្វើ​ដំណើរ​របស់​សហរដ្ឋ​អាមេរិក​ដោយ​មេ​ដឹក​នាំ​ពិភព​លោកកត់​ត្រា​ដោយ​ក្រសួង​ការបរទេស និង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​​កត់​ត្រា​ដោយ​​ក្រសួង​ការបហរទេស​ចិន និង​កាសែត People’s Daily។

លោក Joe Biden

ទិន្នន័យ​រាប់​បញ្ចូល​ទាំង​ទស្សនកិច្ច​សម្រាប់​កិច្ច​ប្រជុំ​ពហុភាគី​ដូច​ជា មហា​សន្និបាត​អង្គការ​ប្រជា​ជាតិ​​​នៅ​ទី​ក្រុង​ញូវយ៉ក ឬ​កិច្ច​ប្រជុំ​កំពូលអង្គការ​សហ​ប្រតិបត្តិការ​សៀងហៃនៅ​ចិន ដែល​ជា​រឿយ​ៗ​រាប់​បញ្ចូលសមាធាតុ​ទ្វេភាគ និង​ឆ្លុះ​បញ្ចាំង​ពីសហរដ្ឋអាមេរិក និង​ការ​ទំនាក់​ទំនងទូទៅ​ប្រទេស​ចិន​ជា​មួយ​កិច្ច​ការ​សកល។​

ដំណើរ​ទស្សនកិច្ច​ទាំង​នោះ​មាន​សារសំខាន់​ ពី​ព្រោះ​ពួក​គេ​ជា​អ្នក​តំណាង​ល្អ​សម្រាប់អាទិភាព​ការទូត។ ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​របស់​​ថ្នាក់​ដឹក​នាំ​ជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​រៀប​ចំ​ទូលំទូលាយ និង​ទាម​ទារ​ឲ្យ​មាន​ការ​បែង​ចែង​ទំហំ​នៃ​ធន​ធាននយោបាយ​ដែល​ខ្វះ​ខាត។

ដំណើរ​ទស្សនកិច្ច​ជួប​មុខ​គ្នា​ផ្ទាល់​ជួយ​ឲ្យ​​ប្រធានាធិបតីសហរដ្ឋ​​អាមេរិក ឬ​ចិនកសាង​ទំនុក​ចិត្ត និងកិច្ច​សហ​ប្រតិបត្តិការ​ជ្រាល​ជ្រៅ​ជា​មួយ​សមភាគី។ មេ​ដឹកនាំ​ទាំង​នោះ​​ទៅ​កាន់​ប្រទេសចិន​ច្រើន​ជាង​អាមេរិក​បង្ហាញ​ពី​ទី​ក្រុង​ប៉េកាំង​មាន​ប្រៀប​លើ​ទី​ក្រុង​វ៉ាស៊ីនតោន​លើ​វិធាន​ការ​នៃ​ឥទ្ធិពល​ការ​ទូត។

លោក George HW Bush

ទី​ក្រុង​ប៉េកាំង​ជា​សំបុត្រ​ដ៏​កក់​ក្តៅ​សម្រាប់​មេ​ដឹក​នាំ​ពិភព​លោក។ នៅ​ឆ្នាំ​២០១៩ ជា​ឆ្នាំ​មុន​ផ្ទុះ​កូវីដ-១៩មាន​កម្មវិធី​ទស្សនកិច្ច​ច្រើន​បំផុត។ មេ​ដឹក​នាំ​ប្រទេស​ចំនួន​៧៩​នាក់​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​​ប្រទេស​ចិន ខណៈ​មាន​តែ​២៧​នាក់ទៅ​កាន់​សហរដ្ឋ​អាមេរិក។

មេ​ដឹក​នាំ​ពិភព​លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​ច្រើន​ជាង​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​​ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​​ពី​ការ​ត្រួត​ត្រា​របស់​អាមេរិក​នៅ​ដើម​សម័យ​កាល​ក្រោយ​សង្គ្រាម​ត្រជាក់។

កំឡុង​ពេល​ប្រធានាធិបតី George HW Bush និង​ Bill Clinton ដែលនៅ​ពេល​នោះ​អាមេរិកជា​កំពូល​​មហា​អំណាចលេច​​ធ្លោ មាន​ដំណើរ​ទស្សនកិច្ច​ជា​មធ្យម​​៦៥.៨ និង ៦០.៥​​របស់​មេ​ដឹកនាំ​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ។

លោក Hu Jintao

ចំនួន​នោះ​បាន​កើន​ឡើង​ដល់​ទៅ​​៧១.៨​សម្រាប់​លោក George W Bush នៅ​ពេល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​សង្គ្រាម​សកល​លើ​​ភារវកម្ម​​ដែល​ច្រើន​ជាង​តួលេខ​​របស់​​ប្រធានាធិបតី​ចិន​ Jiang Zemin ដល់​ទៅ​៣​ដង។ ប៉ុន្តែ​នៅ​ពេល​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ បន្ទាប់​ពី​ចូលជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោកនៅ​ឆ្នាំ​២០០១ មេ​ដឹក​នាំ​ពិភព​លោក​ទៅ​ទស្សនកិច្ច​​នៅ​ប្រទេស​ចិន​​កើន​ឡើង​ពីរ​ដង​ដែល​ស្ថិត​ក្រោមការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី Hu Jintao។

ដំណើរ​ទស្សនកិច្ច​មួយ​ចំនួន​ទៀត​ទៅ​អាមេរិក​គឺ​មេ​ដឹក​នាំ​មក​ពី​អាហ្វ្រិក អាស៊ី និង​អាមេរិក​ខាង​ត្បូង​ក៏​ពិត​ជា​រួម​ចំណែក​ជួយ​។

ដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រដ្ឋបាល​លោក Barack Obama ចំពេល​វិបត្តិ​ហិរញ្ញវត្ថុ​ សង្គ្រាម​នៅ​អ៉ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន ការ​បែក​បាក់​ក្នុង​ស្រុក បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​ដឹក​នាំ​របស់​អាមេរិក។

ទន្ទឹម​ជា​មួយ​គ្​នេះ​នា លោក Xi Jinping ដែល​បាន​ក្លាយ​​ជា​ប្រធានាធិបតី​ចិន​នៅ​ឆ្នាំ​២០១៣បាន​ជំរុញ​គោល​នយោបាយ​ការ​បរទេស​ដើម្បី​បង្កើន​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន និង​មាន​ជា​មធ្យម​មេ​ដឹក​នាំ​ពិភព​លោក​ស្ទើរ​៨០​នាក់​បាន​ទៅ​កាន់​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ។

ការ​នាំ​មុខ​របស់​ចិន​បាន​រីក​ធំ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សម័យ​កាល​ដែល​អាមេរិក​ដឹក​នាំ​ដោយ​លោក ដូណាល់ ត្រាំ ដែល​មានទស្សនវិជ្ជា​ថា «អាមេរិក​ទី១​»​បាន​អើ​ពើ​នឹង​ការ​ទូត និង​សម្ព័ន្ធ​មិត្ត​ដែល​ឃ្លាត​ឆ្ងាយ។

ពី​ឆ្នាំ​២០១៧​ដល់​២០១៩ លោក ត្រាំ ទទួល​ស្វាគមន៍​មេ​ដឹក​នាំតិច​ជាង​១ភាគ​៣​នៃ​ចំនួន​មេ​ដឹក​នាំ​ដែល​បាន​ជួប​លោក  Xi គឺ​មាន​ដំណើរ​ទស្សនកិច្ច​៨២​ដង​ទៅ​សហរដ្ឋអាមេរិក ខណៈ​​២៧២​ដង​ទៅ​ប្រទេស​ចិន។ សហរដ្ឋ​អាមេរិក​មិន​ដែល​មាន​ប្រជា​ប្រិយ​តិច​ទេ។

នៅ​ពេល​អ្នក​រាល់​គ្នា​ចង់​ជួប​ចិន

តើ​មេ​ដឹក​នាំ​ទាំង​នោះ​​មក​ពីខាង​​ណា? ការ​វិភាគ​ទិន្នន័យបាន​បង្ហាញ​​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​ការ​ទូត​អន្តរជាតិ​​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ នៅទសវត្សរ៍​ឆ្នាំ​១៩៩០ មេ​ដឹក​នាំ​ប្រទេស​​ជាតិ​មកពី​គ្រប់​តំបន់​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​ច្រើន​ជាង​ចិន។

អាមេរិក​នៅ​តែ​ជា​គោល​ដៅ​ទាក់ទាញ​កំឡុង​ទសវត្សរ៍​ឆ្នាំ​២០០០ ទោះ​ជា​យ៉ាង​ណា​មេដឹក​នាំ​មក​ពី​អាស៊ី និង​អូសេអានី ដែល​តំបន់​ទាំង​ពីរ​នេះកាន់​តែ​ទទួល​បាន​​ការ​ទាក់​ទាញ​ចូល​ទៅ​ក្នុង​គន្លង​សេដ្ឋកិច្ច​របស់​ចិន ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​កាន់​តែ​ច្រើន។

បន្ទាប់​មក​ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​​ផ្ទុះ​ឡើង។ ក្នុង​ទសវត្សរ៍​ឆ្នាំ​២០១០ ប្រៀប​ធៀប​ជា​មួយ​អាមេរិក ចិន​ទទួល​មេ​ដឹក​នាំ​ពី​អាស៊ី និង​អូសេអាណីកើន​ឡើង​ច្រើន​ជាង​៣​ដង មេ​ដឹក​នាំ​មក​ពី​អាហ្វ្រិក​កើន​ឡើង​ជាង​២​ដង និង​មេ​ដឹក​នាំ​មកពី​អឺរ៉ុប​ខាង​កើត​ឡើង​ជិត​២​ដង។

សូម្បី​តែ​មេ​ដឹក​នាំ​មក​ពី​អាមេរិក​ខាង​ជើង និង​ខាង​ត្បូង ដែល​ជា​គ្រឹះ​ការទូត​របស់​អាមេរិកក៏​ចិន​ទទួល​បាន​ច្រើន​ដែរ។ ​មាន​តែ​មេដឹក​នាំ​មក​ពី​អឺរ៉ុប​មជ្ឈឹម​បូព៌ា និង​អឺរ៉ុប​ខាង​លិច​ប៉ុណ្ណោះ​ដែល​បាន​ធ្វើដំណើរ​​​​​ទៅ​​កាន់​សហរដ្ឋអាមេរិក​ច្រើន​ជាង​ចិន។

គួរ​ឲ្យ​កត់​សំគាល់​ ក្នុង​ទសវត្សរ៍​ចុង​ក្រោយ មេ​ដឹក​នាំនៃ​សម្ព័ន្ធ​មិត្ត​ និង​ដៃ​គូ​អាមេរិក​ជា​ច្រើន​បាន​ធ្វើ​ទស្សនកិច្ចនៅ​ចិន​ច្រើន​ជាង​អាមេរិក​ដែរ​ក្នុង​នោះ​រួម​មាន​មេ​ដឹក​នាំ​របស់​កូរ៉េ​ខាង​ត្បូង អាល្លឺម៉ង់ ហ្វីលីពីន ថៃ សិង្ហបុរី និង ​នូវែលសេឡង់។

លោក Suga និង​លោក Joe Biden

មេ​ដឹក​នាំ​បារាំង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ទាំង​ពីរ​នេះ​ញឹក​ញាប់​ជាង​គេ​ ខណៈ​ជប៉ុន​ជា​ប្រទេស​អាស៊ី​តែ​មួយ​ដែល​មេ​ដឹក​នាំ​របស់​ខ្លួន​ធ្វើ​ទស្សនិច្ច​នៅ​អាមេរិក​ច្រើន​ជាង​ចិន។ មេ​ដឹក​នាំ​ចក្រភព​អង់គ្លេស អ៉ីតាលី និង​អូស្ត្រាលីក៏​ផ្តល់​អាទិភាព​ទៅ​អាមេរិក ប៉ុន្តែ​កំពុង​ចាប់​ផ្តើម​រឹម​តូច​ចង្អៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១១ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៥ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម