Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី ក្រុមតាលីបង់ វាយយកទឹកដី អាហ្វហ្គានីស្ថាន បានលឿនបែបនេះ?

បានផុស

នៅ

ល្បឿននៃការវាយលុករបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និយាយរួមស្ថានការណ៍ដូចជាទឹកបាក់ទំនប់។

សន្ទុះដ៏ខ្លាំងនេះ សឹងតែគ្មានអ្នកណាអាចជឿបាន ខណៈដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន តស៊ូដើម្បីរក្សាការក្តោបក្តាប់អំណាចរបស់ខ្លួន។

នៅសប្តាហ៍នេះ របាយការណ៍ចារកម្មអាមេរិកមួយដែលលេចធ្លាយ បានប៉ាន់ប្រមាណថា ទីក្រុងកាប៊ុល អាចរងការវាយប្រហារក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយរដ្ឋាភិបាលអាចដួលរលំក្នុងរយៈពេល៩០ថ្ងៃ។

ដូច្នេះ តើហេតុអ្វីបានជាក្រុមតាលីបង់ វាយលុកបានក្នុងល្បឿនយ៉ាងលឿនបែបនេះ?

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូ រួមទាំងចក្រភពអង់គ្លេសផងដែរ បានចំណាយពេលវេលាដ៏សំខាន់រយៈពេល២០ឆ្នាំ ក្នុងការបណ្តុះបណ្តាល និងបំពាក់អាវុធដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។

ឧត្តមសេនីយ៍អាមេរិកនិងអង់គ្លេសរាប់មិនអស់ បានអះអាងថា បានបង្កើតកងទ័ពអាហ្វហ្គានីស្ថានដែលមានសមត្ថភាពនិងថាមពលខ្លាំងជាងមុន។ ប៉ុន្តែសព្វថ្ងៃ ការអះអាងនេះ បានលាតត្រដាងថា គ្មានបានការអ្វីទាំងអស់។

តាមទ្រឹស្តី រដ្ឋាភិបាលអាហ្វហ្គានីស្ថាន គួរតែនៅតែកាន់អំណាច ជាមួយកម្លាំងធំជាងនេះ។

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានមានចំនួនជាង ៣០ ម៉ឺននាក់ តែនៅលើក្រដាសប៉ុណ្ណោះ។ ក្នុងនោះមានទាំងកងទ័ពដីគោក កងទ័ពអាកាសនិងប៉ូលិស។ ប៉ុន្តែការពិត ប្រទេសនេះមានការលំបាកណាស់ ដើម្បីសម្រេចបានគោលដៅកេណ្ឌទ័ពរបស់ខ្លួន។

កងទ័ពនិងប៉ូលិសអាហ្វហ្គានីស្ថាន មានប្រវត្តិមានបញ្ហានៃការបាត់បង់ជីវិតខ្ពស់និងការរត់ចោលជួរ ព្រមទាំងអំពើពុករលួយផងដែរ ដោយមានមេបញ្ជាការមិនស្មោះត្រង់ខ្លះបានយកប្រាក់ខែទៅបើកឲ្យកងទ័ពដែលមិនមានឈ្មោះ ឬគេហៅថា “កងទ័ពខ្មោច”។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនទៅកាន់សភាអាមេរិក អគ្គអធិការកិច្ចពិសេសសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន (SIGAR) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃអំពើពុករលួយ និងទិន្នន័យមិនច្បាស់លាស់អំពីកម្លាំងកងទ័ពពិតប្រាកដ។

យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអាមេរិកនៅ West Point, ការប៉ាន់ស្មានបានបង្ហាញពីកម្លាំងស្នូលនៃអ្នកប្រយុទ្ធចំនួន ៦ ម៉ឺននាក់។ ជាមួយនឹងការបន្ថែមក្រុមជីវពលនិងអ្នកគាំទ្រផ្សេងទៀត ចំនួននោះអាចលើសពី ២០ ម៉ឺននាក់។

អាហ្វហ្គានីស្ថាន ក៏បានទទួលទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរ ដើម្បីទូទាត់ប្រាក់ខែនិងសម្ភារៈទាហាន ដែលភាគច្រើនជារបស់អាមេរិក។ នៅក្នុងរបាយការណ៍ខែកក្កដាឆ្នាំ២០២១ របស់ខ្លួន SIGAR បាននិយាយថា ទឹកប្រាក់ជាង ៨៨ ពាន់លានដុល្លារ ត្រូវបានចំណាយទៅលើសន្តិសុខរបស់អាហ្វហ្គានីស្ថាន។

ប៉ុន្តែមានសំណួរថា តើទឹកប្រាក់ទាំងនោះធ្លាក់ទៅដល់ណាខ្លះ? អ្នកជំនាញមួយចំនួនបានលើកឡើងថា ទឹកប្រាក់ខ្លះបានធ្លាក់ទៅដល់ដៃរបស់ក្រុមសកម្មប្រយុទ្ធ។ មិនត្រឹមតែទឹកប្រាក់ទេ សូម្បីតែអាវុធក៏ធ្លាក់ដល់ដៃពួកគេផងដែរ។

ថ្វីបើពេលនេះក្រុមតាលីបង់ បានបង្ហាញលក្ខណៈខុសប្លែកពីមុនក៏ដោយ ក៏ប៉ុន្តែអ្នកខ្លះនៅតែមើលឃើញភស្តុតាងអំពីផែនការវាយលុក ដែលមានការរៀបចំយ៉ាងល្អ។

លោក Ben Barry អតីតទាហាននៅកងពលតូចរបស់ចក្រភពអង់គ្លេស ហើយឥឡូវនេះជាសហការីជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្ត បានទទួលស្គាល់ថា ការវាយយកទឹកដីរបស់ក្រុមតាលីបង់ អាចជាការឆក់យកឱកាស។

លោកបានចង្អុលទៅការផ្តោតសំខាន់នៃការវាយប្រហាររបស់ក្រុមតាលីបង់ នៅភាគខាងជើង និងខាងលិច ដែលមិនមែនជាបន្ទាយភាគខាងត្បូងរបស់ពួកគេទេ ហើយបច្ចុប្បន្ន តំបន់ជាច្រើន បានបន្តធ្លាក់ចូលក្នុងដៃរបស់ពួកគេ។

ក្រុមតាលីបង់ ក៏បានចាប់យកច្រកព្រំដែននិងចំណុចសំខាន់ៗផងដែរ ដែលនេះបានកាត់ផ្តាច់ ចំណូលពន្ធគយដែលរដ្ឋាភិបាលត្រូវការជាចាំបាច់។

ពួកគេក៏បានបង្កើនការសម្លាប់មន្រ្តីសំខាន់ៗ សកម្មជនសិទ្ធិមនុស្សនិងអ្នកកាសែតផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ព្រមានឲ្យហើយ! បើ ក្រុមតាលីបង់កាន់កាប់បានមែន អាល្លឺម៉ង់ នឹងឈប់ផ្ដល់ជំនួយដល់ អាហ្វហ្គានីស្ថាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១២ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៥ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម