​កុំ​ធៀប​តុលាការ​កម្ពុជា​ទៅ​នឹង​តុលា​ការដែល​សង្កត់ក Huawei​នៅ​អាមេរិក​
Connect with us
Helistar Cambodia - Helicopter Charter Services

អត្ថាធិប្បាយ

​កុំ​ធៀប​តុលាការ​កម្ពុជា​ទៅ​នឹង​តុលា​ការដែល​សង្កត់ក Huawei​នៅ​អាមេរិក​

បានផុស

នៅ

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅថ្ងៃ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​​ថា ការផ្តន្ទាទោស​ដោយ​តុលាការ កម្ពុជា​ទៅលើ​លោក រ៉ុង ឈុន ធ្វើ​ឲ្យ​មានការ​ចោទសួរ ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទី​នេះ ហើយ​ថា ប្រព័ន្ធ​តុលាការ​មិន​គួ​រណា ត្រូវបាន​គេ​រំលោភបំពាន ដើម្បី​បំបិទ​សម្លេង​សកម្មជន​សន្តិភាព​ទេ ប៉ុន្តែ តើ​លោក ផា​ទ្រីក មរ​ហ្វី W. Patrick Murphy អាន​ឃ្លា​ខ្លួនឯង​ឱ្យបាន​ពីរ​បី​ដង​សិន​ទេ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាដំបូង​រាជធានី​ភ្នំពេញ​ទើបតែ បាន​ផ្តន្ទាទោស​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ និង មនុស្ស​ពីរ​នាក់​ទៀត ២០​ខែ​ពី​បទ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បង្ក​ភាពចលាចល​ក្នុងសង្គម​» ក្រោយពី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំមុន និង​ប្តឹងផ្តល់​ឡើង​ដោយ​គណៈកម្មាការ​កិច្ចការ​ព្រំដែន​កម្ពុជា។

​ពាក្យ​ថា ដំណើរ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​មិនគួរ​ត្រូវបាន​គេ​រំលោភបំពាន លោក​ទូត​គួរតែ​យកមកប្រើ និង​គោរព​ជាមុន​ផង​។

នៅ​ក្រោម​បូរណភាព​និង​ឯករាជ្យ​ភាព​កម្ពុជា ឬ​ហៅថា នីតិរដ្ឋ​មួយ​ពិតប្រាកដ សហរដ្ឋអាមេរិក​ដែល​កំពុងតែ​ល្បីឈ្មោះ លើ​សំណុំរឿង​ប្រវត្តិសាស្ត្រ​រង្គើ​មេឃ​នៅ​កា​ប៊ុល គួរតែ​ពិនិត្យ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណាត់ការ​តាមផ្លូវ​ច្បាប់ នៃ​រដ្ឋ​ឯករាជ្យ​មួយ​ដែល​តំកល់​សិទ្ធិ​នៃ​ការ​មាន​សន្តិភាព សុវត្ថិភាព សង្គម​ជូន​ពលរដ្ឋ​ខ្លួន​ជាធំ​។

សូមមេត្តា​កុំ​ស្រមៃ​ធៀប​កម្ពុជា ឬ​តុលាការ​កម្ពុជា​ទៅនឹង សកម្មភាព ដាក់​កំហិត លើ​ក្រុមហ៊ុន Huawei ទាំង​ដែល​សភា​សហរដ្ឋអាមេរិក​ធ្លាប់​បាន​បរាជ័យ​នៅក្នុង​ការបង្កើត​ភស្តុតាង គាំទ្រ​ការ​រឹតបន្តឹង​របស់​ខ្លួន ចំពោះ​ការបង្អាក់​ផលិតផល​ក្រុមហ៊ុន​ចិន​យក្សា​មួយ មាន​អ្នកប្រើប្រាស់​ជាង ៥០ លាន​នាក់ ទូទាំង​ពិភពលោក​​។

វិធានការ​ផ្លូវច្បាប់​លើ​ក្រុម​ញុះញង់​បំភ្លៃ បំភាន់​ទ​ស្សនៈមតិ ជា​មធ្យោបាយ​ត្រឹមត្រូវ និង​ចុងក្រោយ ដែល​កម្ពុជា​ប្រកាន់យក ក្នុង​មូលដ្ឋាន​ការពារ​ផលប្រយោជន៍​ជាតិ នៃ​រដ្ឋ​ប្រជាធិបតេយ្យ​មួយ ដែល​គ្រប់គ្នា​មាន​សិទ្ធិ​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន​ពិត មិន​ញុះញង់ មិនក្លែងបន្លំ។

ករណី Huawei យើងអាច​ឃើញ ការរំលោភ​លើ​គោលការណ៍​នៃ​បែក​ចែក​អំណាច នៅក្នុង​រដ្ឋធម្មនុញ្ញរ​បស់​សហរដ្ឋអាមេរិក ដែល​សភា​បង្កើត​ច្បាប់​ហើយ​ព្យាយាម​ធ្វើការ​វិនិច្ឆ័យ និង​កាត់សេចក្តី​តែ​ម្តងនោះ មិនអាច​យកមក​ប្រដូច​ជាមួយ​ករណី ការពារ​កម្ពុជា ការពារ សណ្តាប់ធ្នាប់ សន្តិសុខ​ផ្ទៃក្នុង ដែល​គាំទ្រ​ដោយ មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នេះឡើយ​។

សាជាថ្មី សូម​លោក​ទុក​ជំហរ​មនុស្សធម៌ និង​ការគោរព​សិទ្ធិ​របស់លោក ទៅ​ប្រឆាំង​តតាំង​នឹង ករណី​យន្តហោះ អាមេរិក​ដែល​ធ្លាប់​ទម្លាក់​គ្រាប់បែក​លើ​មាតុភូមិ​នេះ និង​នៅ​ប្រទេស​កម្សត់​ដទៃ​ពិសេស​ចុងក្រោយ ថ្មីៗ​នេះ ការ​ដឹកយក​ក្រុម​នយោបាយ​លោក​ភៀសខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ទាំង​កំពុងមាន​មនុស្ស​តោង​ស្លាប និង​តោង​កង់​យន្តហោះ​ធ្លាក់​ស្លាប់​ផង​។

ប្រទេសកម្ពុជា​មានដានស្នាម​ច្រើនហើយ​ មិនចង់ច្រំដែល លើប្រវត្តិសាស្ត្រដដែលជាដដែលទេ។ ចំណែក​ករណីពាក្យថា«សកម្មជនសន្តិភាព» ក្នុងរូបភាពញុះញង់ ក៏មិនចាំបាច់ដែរក្នុងប្រទេសមួយ ដែលកំពុង​មានសុខសន្តិភាពពេញលេញរួចទៅហើយ។​

ដោយ ៖ វង្ស បុត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួង​ធនធានទឹក ​ប្រកាស​ឱ្យ​រាជធានី​ខេត្ត​ចំនួន​១៤​ ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ៤៣ នាទី មុន

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

ព័ត៌មានជាតិ៥១ នាទី មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services