Connect with us

ព័ត៌មានអន្ដរជាតិ

រឿងដែលត្រូវតាមដានបន្ទាប់៖ តាលីបង់ ២.០ និងអាហ្វហ្គានីស្ថាន ២.០ ជាអ្វី?

បានផុស

នៅ

តើពិតជាមានតាលីបង់ ២.០ មែនទេ? នៅក្នុងសន្និសីទសារព័ត៌មានលើកទីមួយរបស់ក្រុមបះបោរនេះក្នុងទីក្រុងកាប៊ុល អ្នកនាំពាក្យម្នាក់បានសន្យាធ្វើរឿងរ៉ាវដែលសមហេតុផល ធ្វើឲ្យគេមានសុទិដ្ឋិនិយមថា ផ្នត់គំនិតរបស់កងជីវពលនេះ បានផ្លាស់ប្តូរហើយក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ ស្តាប់ទៅ! ពួកគេកំពុងនិយាយអំពីការអនុញ្ញាតឲ្យស្ត្រីធ្វើការ!

ប៉ុន្តែការធានារបស់លោក Zabiullah Mujahid អំពីចក្រភពឥស្លាមអាហ្វហ្គានីស្ថានដែលត្រូវបានកែលម្អថ្មី គួរតែមានការប្រុងប្រយ័ត្ន។ មើលទៅ អ្នកនាំពាក្យរបស់តាលីបង់រូបនេះ គ្រាន់តែលលេងជាមួយអន្តរជាតិប៉ុណ្ណោះ។ ហើយទោះបីជាលោក Mujahid មានភាពស្មោះត្រង់ក៏ពិតមែន ក៏គាត់គ្រាន់តែតំណាងឲ្យបក្សពួកមួយ ក្នុងក្រុមនេះប៉ុណ្ណោះ។

ថ្វីបើដឹកនាំដោយមេបញ្ជាការកំពូលឈ្មោះ Hibatullah Akhundzada ក៏ដោយ ប៉ុន្តែតាលីបង់ មិនមែនជាក្រុមតែមួយនោះទេ។ រចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ខ្លួន រួមបញ្ចូលទាំងឥស្សរជននយោបាយដូចជាលោក Mullah Abdul Ghani Baradar ដែលបានចរចាជាមួយអាមេរិក និងមេបញ្ជាការយោធាដូចជា Sirajuddin Haqqani និង Mohammad Yacoub ផងដែរ ហើយអ្នកទាំងនោះ មិនមានការស្រុះស្រួលគ្នាឡើយ។

ទោះមិនមែនច្រើនសប្តាហ៍ក៏ច្រើនខែដែរ មុនពេលដែលយើងដឹងថា ក្រុមណាមួយនឹងក្តោបក្តាប់អំណាចក្នុងទីក្រុងកាប៊ុល។ ប៉ុន្តែមុនពេលដែលយើងដឹងថាតើតាលីបង់ផ្លាស់ប្តូរដែរឬអត់នោះ មេដឹកនាំរបស់ពួកគេបានដឹងហើយថា រដ្ឋធានីនិងផ្នែកភាគច្រើននៃប្រទេសនេះ បានផ្លាស់ប្តូរ។ ពួកគេកំពុងដោះស្រាយជាមួយ អាហ្វហ្គានីស្ថាន ២.០។

នៅឆ្នាំ១៩៩៦ដែលជាពេលវេលាចុងក្រោយពួកតាលីបង់កាន់កាប់នៅទីក្រុងកាប៊ុល សង្គមអាហ្វហ្គានីស្ថានមានភាពក្រីក្រ នៅដាច់ពីគេ គ្មានចំណេះដឹងនិងជាតំបន់ជនបទ។ ប្រទេសនេះនៅតែក្រីក្រយ៉ាងខ្លាំង ប៉ុន្តែសន្ទស្សន៍សេដ្ឋកិច្ចសង្គមផ្សេងទៀត បានបង្ហាញការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

អត្រាអក្ខរកម្មមនុស្សពេញវ័យមានចំនួន ៤១ ភាគរយ ហើយប្រជាជនអាហ្វហ្គានីស្ថានស្ទើរតែទាំងអស់ មានការងារធ្វើក្នុងវិស័យនានាដូចជាក្នុងវិស័យកសិកម្មជាដើម។ ពួកគេលែងនៅឯកោទៀតហើយ៖ ទូរទស្សន៍មានមើលនៅគ្រប់ទីកន្លែង ហើយទូរស័ព្ទដៃមានប្រើជាទូទៅ ដែលនាំឲ្យប្រជាជនមើលឃើញពិភពលោកកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះ ចំនួនប្រជាជនបានកើនឡើងទ្វេដងដល់ ៤០ លាននាក់ ដែលភាគច្រើនគឺកើនឡើងនៅក្នុងតំបន់ទីក្រុង។ ឥឡូវនេះ កាប៊ុលគឺជាទីក្រុងដែលមានប្រជាជនជិត ៤.៥ លាននាក់ ពោលគឺកើនឡើងពីប្រមាណ ២.៥ លាននាក់កាលពីឆ្នាំ ២០០១។ អត្រានៃកំណើននេះ គឺហក់ឡើងកាន់តែលឿនក្នុងទីក្រុងធំៗផ្សេងទៀតដែលពួកតាលីបង់ វាយយកបាននាពេលថ្មីនេះដូចជា Herat និង Mazar-e-Sharif ជាដើម។

សំណួរសម្រាប់មេដឹកនាំតាលីបង់នៅពេលនេះគឺថា តើវិធីសាស្រ្តប្រពៃណី កម្លាំងកាចសាហាវនិងការឃោសនាទាំងកាឡៃរបស់ពួកគេ អាចមានប្រសិទ្ធភាពលើប្រជាជននៅទីក្រុងធំៗនិងអ្នកដែលតាមដានព័ត៌មាន ដែរឬក៏អត់។ ប្រហែលជាមិនគួរតម្រូវឲ្យមានការបង្ខិតបង្ខំ ដើម្បីដាក់ការរឹតត្បិតចាស់ៗដូចជាការមិនឲ្យស្តាប់តន្ត្រី ដាក់កំហិតការអប់រំលើក្មេងស្រី ស្លៀកពាក់បិទជិតសម្រាប់នារី និងត្រូវទុកពុកមាត់សម្រាប់បុរសនោះទេ។

ប៉ុន្តែអាចថា មានបក្សពួកប្រកាន់តឹងមួយក្តាប់តូច នៅក្នុងក្រុមតាលីបង់ នៅតែចង់ធ្វើដូច្នេះ។ សកម្មប្រយុទ្ធមួយចំនួន នៅតែប្តេជ្ញាចិត្តប្រើវិធីដាក់ទណ្ឌកម្មចាស់ៗ ជាឧទាហរណ៍ដូចជាការវាយនឹងរំពាត់និងការប្រហារជីវិតជាសាធារណៈ ដើម្បីកម្ចាត់ប្រជាជន។ ហើយវាជារឿងសំខាន់ណាស់ដែលត្រូវចងចាំថា ពួកតាលីបង់មានឧបករណ៍ថ្មីៗមួយចំនួន រួមទាំងឧបករណ៍យោធាថ្មីដែលផលិតដោយអាមេរិក ព្រមទាំងការយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលឃោសនានៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

ប៉ុន្តែគេក៏អាចសន្មត់បានដែរថា មេដឹកនាំតាលីបង់ខ្លះ ដឹងពីតថភាពថ្មីដែលតម្រូវឲ្យប្រើវិធីសាស្ត្រថ្មីៗ។

និយាយម្យ៉ាងទៀត ចក្រភពឥស្លាមអាហ្វហ្គានីស្ថាន នឹងមើលទៅដូចជាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អ៊ីចឹង។

Pakistan says 'not a guarantor' of Afghan peace process as Taliban march on  | World News - Hindustan Times

បើនិយាយពីប្រវត្តិរវាងទីក្រុងតេហេរ៉ង់និងពួកតាលីបង់វិញ ភាគីទាំងពីរស្ទើរតែបានធ្លាក់ចូលទៅក្នុងសង្គ្រាមនៅឆ្នាំ ១៩៩៨ ទៅហើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា មិនដូចរបបផ្តាច់ការយោធា Mullah នៅអ៊ីរ៉ង់ទេ ក្រុមតាលីបង់គ្មានអ្នកបច្ចេកទេសជ្រៅជ្រះ ដែលអាចបង្កើតរដ្ឋទំនើបបានឡើយ។ ពួកគេក៏មិនមានបទពិសោធន៍ក្នុងការក្តាប់សេដ្ឋកិច្ចទំនើបដែរ ហើយប្រជាជន ប្រហែលជាងាកទៅរកជំនាញរដ្ឋបាល។

ដូច្នេះ ទំនងជារដ្ឋាភិបាលថ្មីដែលដឹកនាំដោយតាលីបង់ នឹងមានបញ្ហារញ៉េរញ៉ៃ មិនស្ថិតស្ថេរ មានបក្សពួកប្រកួតប្រជែង និងគោលនយោបាយដែលមិនអាចទាយទុកជាមុនបាន។ នៅក្រោមកាលៈទេសៈនេះ មានការរំពឹងថា នឹងមាន អាហ្វហ្គានីស្ថាន ៣.០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Washington Post

ចុចអាន៖ ងាកមកមើលស្ថានភាពកូវីដនៅ អាហ្វហ្គានីស្ថាន បន្តិចមើល ដល់ណាហើយ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៣ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម