អត្ថាធិប្បាយ
អត្ថាធិប្បាយ៖ ទំនោរកាន់កាប់ក្បាលម៉ាស៊ីនឃោសនាលើអ៊ីនធើណេត និងអាជីពព័ត៌មានដ៏រង្គោះរង្គើនៅកម្ពុជា
Published
1 month agoon
By
lazulyខណៈដែលកម្ពុជា មានចុះបញ្ជីប្រព័ន្ធផ្សព្វផ្សាយប្រមាណជា៣១០ គេហទំព័រនិងទូរទស្សន៍អនឡាញចំនួន ប្រមាណជា៤០០ ទូរទស្សន៍ចំនួន២០០ ស្ថានីយ៍វិទ្យុចំនួន២២១ និងមានការិយាល័យតំណាងភ្នាក់ងារសារព័ត៌មានបរទេសចំនួន២២ទីតាំងនោះ សំណួរធំនៅពេលនេះគឺថា តើបដិវត្តន៍បច្ចេកវិទ្យា បានជួួយជំរុញ ឬទាញទម្លាក់វិស័យផ្សព្វផ្សាយនៅកម្ពុជា?

របាយការណ៍របស់ statista.com បានបង្ហាញថា ចំនួនអ្នកទិញទូរសព្ទដៃមកប្រើនៅកម្ពុជា ក្នុងចំណោមការស្ទង់លើមនុស្ស១០០នាក់ ដែលរកឃើញត្រឹម៨ភាគរយក្នុងឆ្នាំ២០០៥ បានឡើងដល់ជាង១២៩% ក្នុងឆ្នាំ២០១៩។

ឥទ្ធិពលនៃព័ត៌មានអនឡាញដែលភាគច្រើនដឹកនាំដោយក្រុមតូចៗខ្វះក្រមសីលធម៌ជំនាញវិជ្ជាជីវៈ
នៅពេលដែលក្រុមយុវវ័យ ទំនងជាក្លាយជាក្រុមសក្តានុពលបំផុត ក្នុងការនឹងពង្រឹងឥទ្ធិពលនៃសារព័ត៌មានអនឡាញនៅកម្ពុជា បែរជាភាគរយដ៏ច្រើនក្នុងចំណោមពួកគេ ប្រកាន់យកទស្សនវិស័យ ឱ្យតម្លៃលើវិធីសាស្ត្រទាក់ទាញ និង ការក្លែងបន្លំទទួលយកជោគជ័យភ្លាមៗជាជាង ឱ្យតម្លៃលើមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈ។ យុវជនធ្វើការលើបណ្តាញសង្គម៤នាក់ ក្នុងចំណោម៥នាក់ដែលយើងបានសាកសួរ រមែងនិយាយអំពីជំនក់ចិត្តលើ់ការទាក់ទាញ Like និងshare ឬ Subscriber ជាជាង ការខ្វល់ខ្វាយអំពីគុណភាពនៃមាតិកា ដែលគួរតែបង្កើតឡើង។ ភាគច្រើននៃពួកគេមិនបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រមសិលធម៌ក្នុងនាមជាអ្នកផ្សព្វផ្សាយទេ ហើយអ្វីក៏ដោយឱ្យតែបានចំណូល អាចនឹងត្រូវបានសាកល្បង។ ទាំងនេះ បានបង្កឱ្យមានសំណួរកាន់តែច្រើនឡើង អំពីទំនួលខុសត្រូវសម្រាប់ក្រុមហ៊ុនឬបុគ្គល ដែលផ្សាយព័ត៌មានអនឡាញចរាចរណ៍រាល់ថ្ងៃ។
លោកជីព ចិត្តនិពន្ធនាយកវែបសាយហេឡូគ្រូពេទ្យ ដែលជាវែបសាយផ្តោតច្បាស់លើវិស័យវេជ្ជសាស្ត្របានបញ្ចេញយោបល់ថា «អ្នកមិនមានចំណេះដឹងមូលដ្ឋានផ្នែកសារព័ត៌មាន ពូកែខាង Social Media គេមានវិធីលួចចម្លងសាច់រឿងពីសារព័ត៌មានវិជ្ជាជីវៈនានា ហើយយល់ច្បាស់ពីលក្ខខណ្ឌ ដែលខាងបណ្ដាញសង្គមផ្ដល់លុយកាក់ ពីការចុចចូលមើល។ ការបន្លំសាច់រឿង (Clickbait) ដែលទាមទារចំណាប់អារម្មណ៍មហាជនឲ្យចុចអាន ទាញក្រមសីលធម៌សារព័ត៌មានឲ្យធ្លាក់ថយក្រោយ ។ លោកបន្ថែមថា «ម្ខាងវិញទៀត ទោះអ្នកនោះជាអ្នកចេះ ឆ្លងកាត់ការបណ្ដុះបណ្ដាលឬមានអាជីពអ្នកសារព័ត៌មានបទពិសោធន៍ខ្លះ៥ឆ្នាំ ខ្លះ១០ឆ្នាំក៏ដោយ សុទ្ធតែមានវែបសាយផ្ទាល់ខ្លួន។ ភាគច្រើនមិនចេះឬមិនពូកែផ្នែកបច្ចេកទេស ឬតិចណូឡូជីអីMonitize ពី Facebook ឬ Adsen ពីYoutube កុំថាឡើយដល់ជំនាញផ្នែកលក់ក៏មិនជោគជ័យដូចគ្នា។ តើជំនាញរឹងរបស់គាត់ មានក្រៅពីសារព័ត៌មាននិងក្រុមការងារមាំទាំមានជំនាញឌីជីថលខ្លះទេ? ឌីជីថល វាលើសពីការសរសេរដាក់លើវែបសាយ ហើយស៊ែរទៅFacebook ឬBoost។ ចុះជំនាញលក់? ជំនាញទីផ្សារ អាចវាស់ដឹងពីទំនោរទីផ្សារ ទាំងមាតិការឿងត្រូវផ្សាយ ឬមាតិកាអ្នកចាយលុយផ្សព្វផ្សាយ ជំនាញ IT/Web? ហើយខ្ញុំខ្លួនឯងហៅទំនោរនេះថា អាជីវកម្មប្រព័ន្ធ ផ្សាយមិនពេញលេញ ឬមិនមានទស្សនវិស័យច្បាស់លាស់ដែលចុងក្រោយក៏នឹងដួលអន្តរាយ»។

និន្នាការគំហុគនៃការបើកគេហទំព័រផ្ទាល់ខ្លួនសម្រាប់រកប្រាក់ចំណូល
មនុស្សជាច្រើនដែលចាប់ផ្តើមបង្កើតសេវាកម្មផ្តល់ព័ត៌មានលើអនឡាញ មកតែពីជឿថា នឹងអាចរកលុយបានពីការផ្សាយពាណិជ្ជកម្ម ការលក់មាតិកាបង់ប្រាក់(PR) ចំណូលពីGoogle Click និង face book instant (ទម្រង់នៃការបង្កើតអត្ថបទរហ័ស និងអន្តរកម្មជំរុញនិងលើកស្ទួយចរាចរណ៍ថ្នូរជាមួយប្រាក់)។ល។ ខ្លះទៀតជឿថា ប្រសិនបើគេមានឥទ្ធិពលខ្លាំងលើបណ្តាញ គេនឹងអាចរកចំណូលបានក្រែលនិងងាយស្រួល ពីក្រុមដែលចង់ប្រើប្រាស់ឥទ្ធិពលនោះក្នុងគោលបំណងផ្សេងៗ។ តែទោះយ៉ាងណាក្តី ក្នុងរូបភាពណាក៏ដោយ ប្រសិនបើពួកអ្នកកាន់កាប់បណ្តាញទាំងនោះមិនយល់អំពីក្រមសិលធម៌វិជ្ជាជីវៈ ឬមានចេតនាមិនគោរពតាម ប្រើមាត្រដ្ឋានប្រកួតប្រជែងដែលមិនសុចរិតដូចជា ការលួចចំលង ការវាយប្រហារត្មះតិះដៀលគ្នា ការកុហកបោកប្រាស់សាធារណជន ផលប៉ះពាល់លើសង្គមនឹងឈានដល់ដំណាក់កាលទុំជោរ ពិបាកផ្សាំ។
ភាពលេចធ្លោនៃព័ត៌មានវិបផតថលធំ ៗដែលប្រកាន់សីលធម៌វិជ្ជាជីវៈត្រូវទាញទម្លាក់ដោយអ្នកឧបត្ថម្ភធំៗ
បន្ទាប់ពីឥទ្ធិពលខ្លាំងឡើងៗនៃមាតិកាបំពេញចិត្ត ភាពភ្លើតភ្លើន ការបញ្ចេញជម្លោះ រឿងផ្ទាល់ខ្លួន ភាពកំប្លុកកំប្លែងទាញទម្លាក់សិលធម៌សង្គម និងការបង្អួតឡូយឆាយបង្កើនផ្នត់គំនិតសម្ភារៈនិយម បានជំរុញឱ្យវិស័យពាណិជ្ជកម្ម បំបែរប្រាក់ឧបត្ថម្ភរបស់ពួកគេមកលើមាតិកាដែលមានមនុស្សចរាចរច្រើនលើអនឡាញជាជាងខ្វល់ថា ប៉ះពាល់ដែរឬអ្វី។ គេហទំព័រដែលលួចចំលងមាតិកា ឬមិនមានគុណតម្លៃច្បាស់លាស់ជាស្ថាប័នព័ត៌មាន សឹងទទួលបានការឧបត្ថម្ភគាំទ្រច្រើនលើសលប់ ជាជាងស្ថាប័នដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដោយសារទស្សនវិស័យនៃផ្នែកពាណិជ្ជកម្មដែលភាគច្រើនកំណត់ថា ទីណាមានមនុស្សច្រើន គេដាក់ស្លាកសញ្ញានៃផលិតផល ឬសេវាកម្មនៅទីនោះ។
លោក មៃ សុខលីម និពន្ធនាយកវែបសាយកម្ពុជាថ្មី បានលើកឡើងចំពោះចំណុចនេះដែរថា កម្ពុជាត្រូវការផ្លាស់ប្តូរគោលនយោបាយបន្ទាន់និងស៊ីជម្រៅមុនពេល វិបត្តិព័ត៌មានមិនពិត មិនមានគុណភាព នៅលើវិបផតថលឬបណ្តាញសង្គមដទៃ នឹងក្លាយជាដំបៅមហារីក ។

លោកថា៖ «នៅក្រោមអំណាចនៃការរកប្រាក់មកបន្តដំណើរការស្ថាប័ន ម្នាក់ៗ ត្រួវបង្ខំប្រែប្រួលទៅតាមអំណាចនៃហិរញ្ញវត្ថុដោយជៀសមិនរួច។ ការបង្កើតច្បាប់ សម្រាប់ពិនិត្យលើទំនោរទទួលខុសត្រូវ នៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ ឬអ្នកឃោសនាគ្រប់ប្រភេទ គួរតែជាបញ្ហាអទិភាព។»
ពេលមួយដែលមនុស្សជាច្រើនប្រជែងគ្នាប្រញាប់ប្រញាល់បង្កើតកម្មវិធីទូរស័ព្ទចល័ត App
ការមានកម្មវិធីApp ពិតណាស់ថា ជាក្តីសង្ឃឹមនៃអនាគត ព្រោះផតថលនឹងក្លាយជាប្រពៃណីដូចគ្នា។ តែនឹងទាក់ទាញអតិថិជនមក Download ឬជាវ ច្រើន ជារឿងគ្មានអ្នកណាម្នាក់ចេះឆ្លើយនៅឡើយទេ។ ការប៉ុនប៉ងចង់មាន Appព័ត៌មានមួយ ដែលមានឥទ្ធិពលបម្រើមធ្យោបាយចំណេញប្រាក់ បង្ខំយកប្រាក់ឬ គម្រាមយកប្រាក់ ឬប្រយោជន៍ទុច្ចរិតផ្សេងៗផង នឹងជាន់ពន្លេចវិស័យនេះឱ្យទៅជាមហិច្ឆិតាបុគ្គល វង្វេងចេញពីគុណតម្លៃពិតប្រាកដ រហូតសឹងមនុស្សស្រទាប់មានចំណេះដឹង លែងជឿឬមិនចង់ចំណាយពេលវេលា ដើម្បីអានអត្ថបទព័ត៌មានលើអនឡាញ ដូចជាការធុញទ្រាន់លើហ្វេសប៊ុកនាពេលបច្ចុប្បន្ននេះដែរ។

អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធ និងជាអ្នកសារព័ត៌មានមានបទពិសោធន៍ បានសង្កត់បញ្ជាក់ត្រង់ណេះថា ទោះបីជានៅក្នុងទម្រង់បែបណាក៏ដោយ ការប្រើឌីជីថលជាមធ្យោបាយរកប្រាក់ ទាមទារពេលវេលានិងជំនឿចិត្តលើទីផ្សារ តាមរយៈការប្រឹងតស៊ូកសាងស្លាកយីហោ និងបង្កើតការជឿទុកចិត្ត។ ចង់បានរបស់ទាំង២ យើងត្រូវយល់អំពីគុណតម្លៃពិតនៃវិជ្ជាជីវៈរបស់ខ្លួន អាជីវកម្មអនឡាញរបស់ខ្លួន។ អ្នកស្រីពន្យល់បែបនេះថា « ប្រសិនបើយើងធ្វើមាតិកាមួយ តម្រូវចិត្តក្រុមណាម្នាក់ តាមអ្វីដែលគេចង់ដឹងចង់ស្តាប់ ការផ្គាប់ចិត្តក្រុមណាមួយយើងមិនមែនជាសារព័ត៌មានទេ យើងជាអ្នកPR (Public Relation ). ជាទូទៅ PRបានលុយ តែក្រុមហ៊ុន PR ដែលស្ថិតស្ថេរយូរអង្វែងមែន ទាល់តែសរសេរផ្អែកការពិត មិនមែនយកមនុស្សមិនកើតមកសរសេរថាកើត យកផលិតផលអន់ៗមកសរសេរថាលេខមួយ យកតារាដែលគ្មានទេពកោសល្យម្នាក់មកសរសេរថា មានទេពកោសល្យនោះឡើយ។ ចំណែកសារព័ត៌មាន ដែលមានតួនាទីជាអ្នកផ្តល់ដំណឹង តែងដឹងថា ដំណឹងតែងតែមិនអាចធ្វើឱ្យគ្រប់គ្នាសប្បាយចិត្តបាននោះទេ ចំណែកកាលដែលហ៊ានលុប ឬកែដំណឹងតាមការស្នើសុំជាថ្នូរលុយកាក់ ឬព្រោះបក្សពួក បនភឿន ដែលឧបត្ថម្ភខ្លួន គឺយើងលែងមានគុណតម្លៃជាសារព័ត៌មានទៀតហើយ គួរមកធ្វើជាអ្នកPR ដូចខ្ញុំនិយាយមុននេះ»។
នៅក្នុងជំពូក ២ មាត្រា ៧ នៃច្បាប់សារព័ត៌មានឆ្នាំ ១៩៩៥ ចែងថា អ្នកសារព័ត៌មាន ហាមលួចចម្លងគំនិត ស្នាដៃរបស់អ្នកដទៃមកដាក់ថា ជារបស់ខ្លួន ឬបន្លំឲ្យគេយល់ខុស ដូចជាការសរសេបញ្ឆិតបញ្ឆៀង ដើម្បីឲ្យអ្នកអានមានការសង្ស័យលើបុគ្គល ឬក្រុមណាមួយ ព្រមទាំងការមួលបង្កាច់ បរិហារកេរ្តិ៍ និងការជេរប្រមាថ ជាដើម។ ក្រសួងជំនាញនេះក៏កំពុងពិចារណា ធ្វើវិសោធនកម្មច្បាប់សារព័ត៌មានឲ្យសមស្របនឹងស្ថានភាពបច្ចុប្បន្នដែរ។
វង្ស បុត្រា
You may like
-
ក្រុមប្រព័ន្ធផ្សព្វផ្សាយព្រួយបារម្ភអំពីសេរីភាពសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រងរបស់យោធា
-
សារព័ត៌មានអាជីពគួរតែទទួលបានការគាំទ្រ ព្រោះហេតុផលទាំងនេះ
-
រាជរដ្ឋាភិបាល អំពាវនាវឲ្យស្ថាប័នសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
-
EU ព្រមានបារាំងអំពីសេរីភាពសារព័ត៌មាន ខណៈរដ្ឋាភិបាលលោក Macron បន្តជំរុញច្បាប់សន្តិសុខ
ចុច Like Facebook កម្ពុជាថ្មី

អតីតយុទ្ធជនគ្រប់រាជធានីខេត្តបើកនូវរបបសន្តិសុខសង្គមជាលើកទី២តាមធានាគារអេស៊ីលីដា និងកាណាឌីពីថ្ងៃនេះទៅ

ស្ថានទូតខ្មែរ និងសម្ព័ន្ធហិរញ្ញវត្ថុ DGB កូរ៉េ ចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញវិនិយោគបន្ថែមនៅកម្ពុជា

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់ ទៀតនៅប៉េង ហួត ៦០ម៉ែត្រ

គិតមកដល់ល្ងាចនេះ ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧៥ទីតាំង ត្រូវបានអាជ្ញាធរបិទ

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ជីវិតកម្សាន្ដ1 week ago
មួយបទរបស់ ព្រាប សុវត្ថិ រួម តន់ ចន្ទសីម៉ា ផ្ទុះខ្លាំង ដល់ថ្នាក់ ឯកឧត្ដម ខៀវ កាញារីទ្ធ យក មកស៊ែរ ឌឺដងកូនចៅ
-
ព័ត៌មានជាតិ1 week ago
បង្កប់ខ្លួនក្នុងទូកលួចឆ្លងដែនទាំងយប់ពីថៃ ចាប់បានកណ្តាលសមុទ្រខេត្តកោះកុង
-
ព័ត៌មានជាតិ1 week ago
លិខិតពីរច្បាប់បញ្ជាក់បន្ថែមករណីស្លាប់អ្នកគ្រូបង្រៀននៅខេត្តក្រចេះ
-
ជីវិតកម្សាន្ដ1 week ago
កូនក្រមុំវ័យជិត៥០ឆ្នាំ អតីតតារាចម្រៀង ដឹកដៃកូនកំលោះវ័យជាង២០ឆ្នាំចូលរោងការ
-
ព័ត៌មានអន្ដរជាតិ6 days ago
លង់ស្នេហ៍រូបថតលើប្រូហ្វាល់ហ្វេសប៊ុក ចាញ់បោក៦ខែអស់លុយមិនចេះតិច
-
ព័ត៌មានអន្ដរជាតិ6 days ago
ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ
-
ព័ត៌មានអន្ដរជាតិ2 days ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ជីវិតកម្សាន្ដ5 days ago
មិនដល់១ឆ្នាំផង ហង្សមាសរបូតតារាចម្រៀងល្បីដល់ទៅ២រូបពីចេញទ្រនំខ្លួន