អត្ថាធិប្បាយ
អត្ថាធិប្បាយ៖ វ៉ាក់សាំង និងអ្នកនយោបាយរវើរវាយ
នយោបាយ ជាសិល្បៈ នៃការដឹកនាំ ឬជាទេពពកោសល្យ នៃការដឹកនាំ របស់មេដឹកនាំប្រទេសគ្រប់រូប ប៉ុន្តែនៅកម្ពុជា មានអ្នកនយោបាយបោកប្រាស់ អ្នកនយោបាយអុជអាល និងអ្នកនយោបាយរវើរវាយ។
គេនៅចាំថា នៅប៉ុន្មានខែមុននេះ ខណៈពេលប្រមុខរាជរដ្ឋាភិបាលប្រកាសបញ្ជាទិញវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គេក៏ឃើញអ្នកនយោបាយបោកប្រាស់ អុជអាល និងរវើរវាយ ដែលជាអតីតប្រធានបក្សមួយផង បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា ការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលធ្វើឡើងតាមរបៀបទិញត្រកួនតាមផ្សារ ឬថា ការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល មិនត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។
ក្រោយមក នៅពេលរាជរដ្ឋាភិបាល នៅតែបន្តការបញ្ជាទិញវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ អ្នកនយោបាយរវើរវាយរូបនេះ មានទាំងអ្នកហែហមប៉ុន្មាននាក់ផង បានអំពាវនាវ តាមបែបញុះញង់អុជអាលកុំឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដោយគេបំពុលព័ត៌មានថា វ៉ាក់សាំងនេះ គ្រាន់តែជាការយកពលរដ្ឋកម្ពុជា ធ្វើតេស្តវ៉ាក់សាំងប៉ុណ្ណោះ។
លុះក្រោយមកទៀត នៅពេលរាជរដ្ឋាភិបាល បញ្ជាទិញ វ៉ាក់សាំងបាន១,៥ លានដូស គេថាវ៉ាក់សាំងតែប៉ុណ្ណឹងចាក់ជូន ប្រជាពលរដ្ឋតែជាង២០ម៉ឺននាក់ ក្រុមអ្នកនយោបាយរវើរវាយ បាននិយាយរិះគន់ក្តែងៗថា វ៉ាក់សាំង១លានដូស ចាក់បានប៉ុន្មាននាក់ទៅ? ដោយពួកគេនៅតែអំពាវនាវ រារាំងមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដដែល ទោះបីរាជរដ្ឋាភិបាល ប្រកាស បញ្ជាក់ជាញឹកញាប់ថា រាល់ការចាក់វ៉ាក់សាំង គឺធ្វើឡើងក្នុងលក្ខខណ្ឌ ស្ម័គ្រចិត្តក្តី។
ពួកអ្នកនយោបាយរវើរវាយ នៅតែព្យាយាមបង្កើតព័ត៌មានបំពុល ដើម្បីកេងចំណេញផ្នែកនយោបាយ ដ៏អាក្រក់របស់ពួកគេ។
អ្វី ដែលគួរឱ្យកត់សម្គាល់ខ្លាំងបន្ថែមទៀតនោះ នៅពេលវ៉ាក់សាំងនេះ ត្រូវចាប់ផ្តើមអនុវត្តន៍ការចាក់ទៅលើមន្រ្តីជួរមុខ គ្រូពេទ្យជួរមុខ ទាហាន នគរបាល ក្រុមអ្នកនយោបាយរវើរវាយ បានបំពុលព័ត៌មានបន្ថែមទៀតថា នោះឃើញទេ គេយកវ៉ាក់សាំង ដែលជាថវិកា ជាតិមកចាក់ឱ្យតែគ្នាគេទេ។ ចំណែកប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ម្ចាស់ថវិកា ពួកគេមិនបានគិតគូរទៅវិញ។
រាល់ការលើកឡើងរបស់ក្រុមអ្នកនយោបាយរវើរវាយ ប្រសិនបើអ្នកតាមដាន តាមមិនទាន់ទេ ប្រាកដជាជឿស្ល៊ុប តែម្តង ព្រោះពួកគេមានភាពប៉ិនប្រសប់ ក្នុងការបត់បែន ក្រឡិចក្រឡុច ក្រឡាស់សម្តីម្តងទៅឆ្វេង ម្តងទៅស្តាំ តាមមិនទាន់។
ដោយឡែកនៅប៉ុន្មានថ្ងៃនេះ ក្រុមអ្នកនយោបាយរវើរវាយ មានចលនាពីរដើរតួខុសគ្នា ដែលជាចេតនាផង អចេតនាផង។ មានមួយក្រុម ប្រកាសកុំឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង និងមានមួយក្រុមទៀត ធ្វើជារិះគន់ថា វ៉ាក់សាំងទិញមកម្តង១លានដូស តើប្រជាជនជាង១៦លាននាក់ ពេលណាទើបបានចាក់គ្រប់គ្នា?
និយាយជារួម ក្រុមអ្នកនយោបាយរវើរវាយទាំងនេះ គិតយូរៗទៅមិនដឹងថា ពួកគេធ្វើនយោបាយដើម្បីអ្វីឱ្យពិតប្រាកដ? ដើម្បីផលប្រយោជន៍ជាតិ ប្រជាជន ឬដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឯងតែប៉ុន្មាននាក់នោះ?
អ្នកនយោបាយរវើរវាយទាំងនេះ ខុសពីអ្នកនយោបាយនៃប្រទេសដទៃទៀតឆ្ងាយណាស់ ដោយសារ អ្នកនយោបាយរវើរវាយ តែងតែអំពាវនាវឱ្យបរទេសដាក់ការគាបសង្កត់ លើរាជរដ្ឋាភិបាល ឬផ្តាច់ជំនួយជាដើម ដូចជា កាលពីឆ្នាំ២០១៧កន្លងទៅ ពួកគេអំពាវនាវឱ្យសហគមន៍អឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដើម្បីបំពេញមហិច្ឆតារបស់ពួកគេ ក្នុងការផ្តួលរំលំរដ្ឋាភិបាល រហូតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សហគមន៍អឺរ៉ុប ក៏សម្រេចទាំងអមនុស្សធម៌បែបនោះតាមការស្នើរបស់ពួកគេ។
សហគមន៍អឺរ៉ុប បានធ្វើរឿងដ៏ឈឺចាប់ម្តងទៀតមកលើប្រជាជនកម្ពុជា ខណៈប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកកំពុង ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដ៏កាចសាហាវ។
អ្នកនយោបាយរវើរវាយរបស់កម្ពុជា មិនដែលអៀនខ្មាស់ដល់អ្នកនយោបាយ នៃប្រទេសជិតខាងទេ ដែលតាំងពីដើមរៀងមកអ្នកនយោបាយប្រទេសមួយចំនួន ដួចជាថៃ មីយ៉ាន់ម៉ា ទោះបីត្រូវនិរទេសទៅក្រៅប្រទេស ក៏គេមិនបានអំពាវនាវ ឱ្យអន្តរជាតិ ធ្វើបាបប្រជាជាតិខ្លួនឯងដែរ។ បែបនេះហើយ នៅតែក្រុមអ្នកនយោបាយរវើរវាយ ដើរអួតក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិទៀត។
គេនៅរង់ចាំមើល ថាតើទៅថ្ងៃខាងមុខក្រុមអ្នកនយោបាយរវើរវាយ ស្រមើស្រមៃ ដើរបំផ្លាញខ្មែរដល់ណា និងតាមរបៀបណាទៀត?
សំណេរយុវជន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ