អភិបាលខេត្ត​កំពង់ចាម​៖ ​ភូមិ​ណា​មាន​ឆ្លង​រាលដាល​កូ​វីដ​-១៩​ ត្រូវ​បិទ​រយៈពេល​១៤​ថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

អភិបាលខេត្ត​កំពង់ចាម​៖ ​ភូមិ​ណា​មាន​ឆ្លង​រាលដាល​កូ​វីដ​-១៩​ ត្រូវ​បិទ​រយៈពេល​១៤​ថ្ងៃ

បានផុស

នៅ

​លោក អ៊ុន​ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា ភូមិ​ណាមួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ មាន​ឆ្លង​រាលដាល​កូ​វីដ​-១៩​ ត្រូវ​បិទ​រយៈពេល​១៤​ថ្ងៃ​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បន្ត​ចម្លង​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ​ចុះ​ថ្ងៃទី​២៧​មេសា​នេះ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា កន្លងមក​រដ្ឋបាលខេត្ត ​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​និង​សេចក្តីសម្រេច​ក្នុង​ការផ្អាក​បណ្ដោះអាសន្ន​នូវ​ទីតាំង​ ដែល​បាន​ប៉ះពាល់​នឹង​ករណី​វិជ្ជមាន​កូ​វីដ​១៩​រួម​និង​វិធាន​កា​របិទ​ខ្ទប់​ភូមិ​មួយ​ចំនួន​ ដែល​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​នេះ ​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត​។ លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ​ផ្អែកលើ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅ​មិន​ទាន់​មាន​ភាព​ធូរស្រាល​ឡើយ​និង​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​រដ្ឋបាលខេត្ត​ សូម​ធ្វើការ​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​បន្ត​វិធានការ​រដ្ឋបាល​ខេត្ត​ចាំបាច់​នានា​ ដែល​រដ្ឋបាលខេត្ត​បាន​ដាក់ចេញ​រហូតដល់​ថ្ងៃទី​០៥​ខែឧសភា​ឆ្នាំ ២០២១​។ លោក​អភិបាលខេត្ត​បាន​បន្ថែម​ថា ​ទីតាំង​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​គ្រប់​ប្រភេទ​អាហារដ្ឋា​ន​និង​កន្លែង ​ដែល​មាន​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ត្រូ​វផ្អាក​រហូតដល់​ថ្ងៃ​ទី​០៥​ឧសភា​ឆ្នាំ​២០២១​។

​ចំពោះ​សកម្មភាព​អាជីវកម្ម​ពេល​រាត្រី​រួមមាន​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន ​អាហារ​ដ្ឋា​ន​ចល័ត ផ្សារ​រាត្រី​ ផ្សារ​ទំនើប​ ម៉ា​ត​ហាង​លក់ទំនិញ​គ្រប់​ប្រភេទ​ ការ​ជួបជុំ​នៅតាម​ទី​សាធារណៈ​នានា​ មាន​ភាព​អ៊ូអរ​និង​ការ​ជួបជុំ​មនុស្ស​ច្រើន​ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់ពី​ម៉ោង​២០​យប់ ដល់​ម៉ោង​៥​ព្រឹក​ជា​កំហិត​រហូតដល់​ថ្ងៃ​ទី​០៥​ខែ​ឧសភា​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​រាល់​សកម្មភាព​កីឡា​និង​ការប្រមូលផ្ដុំ​មនុស្ស​ច្រើន​ក្នុង​គោលបំណង​ប្រារព្ធ​ពិធីជប់លៀង​កម្សាន្ត​សប្បាយ​នានា​ តាម​គេហដ្ឋាន​កន្លែងធ្វើការ​នៅ​ក្រុមហ៊ុន​ឯក​ជន​ត្រូវ​បាន​ផ្អាក​ផងដែរ​។ គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​បិទ​ខ្ទប់​នៅ​ភូមិ​ថ្មី​(​ខ​) ឃុំ​រកា​គយ ស្រុក​កងមាស និង​ភូមិ​កំ​ផ្លាក់ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ​ដោយសារ​ភូមិ​ទាំងពីរ​ខាងលើ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ “​សហគមន៍ ២០-​កុម្ភៈ​” ៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អាជីវករផ្សារដើមគរលួចចេញពីភ្នំពេញទៅស្រុកកំណើត បានចម្លងកូវីដ១៩ទៅកូនស្រីអាយុ៤ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services