Connect with us

កូវីដ-១៩

ផ្ទុះ​ឆ្លងខ្លាំងនៅរោងចក្រមួយ​ក្នុងខេត្តកណ្តាល​មាន​កម្មករជាង ២០០​នាក់ ឆ្លងកូវីដ១៩​

បានផុស

នៅ

កម្មករ​កម្មការិនី ​បម្រើការងាររោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង នៅស្រុកអង្គស្នួលខេត្តកណ្តាល​​ បាន​រក​ឃើញ​ឆ្លងកូវីដ១៩ ចំនួន​២៣២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយស្ថានការណ៍ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ មានការឆ្លងរាលដាលកាន់តែខ្លាំង ទៅលើកម្មករ កម្មការិនី បម្រើការងារ នៅរោងចក្រខាងលើនាវេលាម៉ោង២ យប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ដើម្បីពិភាក្សាបន្ថែម រិះរកមធ្យោបាយបន្តកំណត់មុខសញ្ញាស្រាវជ្រាវស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោល យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ នេះបើតាម​ទំព័រហ្វេសបុក​​ផ្លូវការរដ្ឋបាល​ខេត្តកណ្តាល។

កម្មករ​បម្រើការងារ​នៅ​​រោងចក្រ​ ស្តារម៉ាស្ទ័រ & ហ្វ្រេង ត្រូវមាន​ប្រមាណរាប់​រយនាក់ ខណៈរោងចក្រសរុបទាំងអស់នៅស្រុកអង្គស្នួល មានចំនួន ១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង ៦ម៉ឺននាក់ ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារពួកគាត់ជិះឡានទៅផ្ទះ និងមកធ្វើការឡូកឡំគ្នាជាមួយអ្នកកើតកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម