ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ បើករថយន្ដ Rolls Royce ដឹកជនជាតិចិនធ្វើដំណើរល្មើសបម្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ បើករថយន្ដ Rolls Royce ដឹកជនជាតិចិនធ្វើដំណើរល្មើសបម្រាម

បានផុស

នៅ

កម្លាំង​នគរបាល​ឈរជើង​តំបន់​បិទ​ខ្ទប់​នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ បាន​ឃាត់​រថយន្ត​ទំនើប​មួយគ្រឿងម៉ាកRolls Royce ​រួមទាំង​មនុស្ស​ប្រុស​ស្រី​៤​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៣​នាក់ និងខ្មែរម្នាក់ជាមន្ត្រីយោធា ជាអ្នកបើរថយន្ដដឹកជនជាតិទាំងនោះ ដោយ​គ្មានឯកសារធ្វើដំណើរ ក្នុងអំឡុងពេល​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​ជំងឺកូវីដ១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់​រថ​យន្ត​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង ស្ថិតនៅ​មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

មន្ត្រីនគរបាល​នៅ​គោលដៅនោះ​បានឲ្យដឹងថា កម្លាំងចម្រុះ​ឈរជើង​នៅ​គោល​ដៅ​បាន​ឃាត់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Rolls Royce ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា BRS.7377 ដោយ​រួម​ដំណើរ​ក្នុង​រថយន្ត​មានមនុស្ស​ចំនួន៤​នាក់ ក្នុងនោះ​អ្នកបើករថយន្ត​ជនជាតិខ្មែរ ជា​មន្ត្រី​យោធា​ឋានន្តរសក្ដិ​ អនុសេនីយ៍ឯក ឈ្មោះ មឿង សា​មន ភេទ​ប្រុស និង​ជនជាតិ​ចិន​០៣​នាក់ ប្រុស​០២ ស្រី​០១​នាក់​។ ដោយមាន​ការសង្ស័យ​កម្លាំងចម្រុះ​ក៏បានឃាត់​រួច​សួរនាំបុរស​អ្នកបើកបរ​បានឲ្យដឹង​ថា ខ្លួន​ដឹក​ជន​ជាតិ​ពី​សណ្ឋាគា​រមួយកន្លែង​ពីមូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌ​ចំការ​មន គោលបំណង​ទៅ​សណ្ឋាគារ​សុខា ជ្រោយចង្វារ ទាំង​ដែល​ជនជាតិ​ចិន​ទាំង​០៣​នាក់​នោះ ​ពុំមាន​លិខិត​អនុញ្ញាត​ធ្វើ​ដំណើរ​ឡើយ​។​

ក្រោយពេល​ប្រតិបត្តិការ ក​ម្លាំង​នគរបាល​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បំបែកសំណុំរឿង លើករណី​លួច ទាំងសម្បុក

កូវីដ-១៩៤ ម៉ោង មុន

ខេត្តព្រះសីហនុ អ្នក​ស្លាប់​កើន​ដល់ ៩នាក់ ជាជនជាតិខ្មែរទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ឪពុកម្តាយ​មិន​នៅផ្ទះ កូន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​

កូវីដ-១៩៤ ម៉ោង មុន

មិន​ស្រាកស្រាន្ត​ទេ! ឥណ្ឌា នៅ​តែ​បំបែក​កំណត់​ត្រា​កូវីដ ទាំង​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services