Connect with us

កូវីដ-១៩

មិនមែន១ដង ឬ២ដងទេ! វីរុសកូវីដ-១៩បំប្លែងខ្លួន៣ដង កំពុងវាយលុកឥណ្ឌា ទើបធ្វើឲ្យឆ្លងសាហាវបែបនេះ

បានផុស

នៅ

ប្រទេសឥណ្ឌា កំពុងតែប្រយុទ្ធជាមួយជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ ខណៈករណីឆ្លងនិងស្លាប់ បានបំបែកកំណត់ត្រាជារៀលរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានការព្រមានថា វិបត្តិជំងឺរាតត្បាតនេះ នៅសល់ផ្លូវវែងឆ្ងាយទៀតណាស់ មិនទាន់ចប់ក្នុងពេលឆាប់ៗនេះទេ។

អ្នកជំនាញខ្លះកំពុងចង្អុលទៅការលេចឡើងនៃ “វីរុសបំប្លែងខ្លួន៣ដង” ឬ “Triple Mutant Strain” ថាជាហេតុផលមួយ ដែលជំរុញឲ្យករណីនៅឥណ្ឌា ហក់ឡើងសាហាវបែបនេះ។

វាស្តាប់ទៅគួរឲ្យភ័យខ្លាច ប៉ុន្តែវាស្ថិតក្នុងចំណោមវីរុសបំប្លែងខ្លួនជាច្រើនដែលលេចឡើង អំឡុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

តើវីរុសបំប្លែងខ្លួន៣ដងគឺជាអ្វី?

វាគឺជាការពិពណ៌នាបែបសាមញ្ញ ប៉ុន្តែអាចធ្វើឲ្យមានការយល់ច្រឡំ។ វីរុសបំប្លែងខ្លួននេះ ពិតជាមានកំឡាយច្រើនប្រភេទ។

លោក Amesh Adaljia ជំនួយការសាស្រ្តាចារ្យនៅសាលាសុខភាពសាធារណៈនៃសកលវិទ្យាល័យ Johns Hopkins បាននិយាយថា “វាគឺជាការទាញយកកំឡាយដែលមានសារៈសំខាន់តែ៣ប៉ុណ្ណោះ។ មានកំឡាយចំនួនបី ក្នុងចំណោមចង្កោមទាំងមូល ដែលគេអះអាងថា មានសមត្ថភាពបង្កើនការចម្លង ឬគេចវេះពីប្រព័ន្ធភាពស៊ាំ។ ដូចនេះហើយ ទើបគេហៅវាថា វីរុសបំប្លែងខ្លួន៣ដង”។

វីរុសនេះ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Maharashtra ដែលជារដ្ឋមានប្រជាជនច្រើនជាងគេលំដាប់ទី២របស់ឥណ្ឌា ក៏ដូចជារដ្ឋមួយចំនួនទៀតផងដែរនៅក្នុងប្រទេសនេះ។ វាកកើតឡើងដូចវីរុសបំប្លែងខ្លួនផ្សេងទៀតដែរ។

លោក Adaljia វីរុសនេះគឺងាយនឹងឆ្លងណាស់។ ពេលដែលមនុស្សឆ្លងវាហើយ វាអាចមានលទ្ធភាពបំប្លែងខ្លួនទៅជាវីរុសមួយប្រភេទទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ មិនទាន់មានភស្តុតាងជាក់ស្តែងណាមួយដែលថា វីរុសនេះអាចទប់ទល់នឹងវ៉ាក់សាំងបាននោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Womens Health

ចុចអាន៖ ប្រជាជនឥណ្ឌា ងាកទៅបន្ទោសរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យពិធីបុណ្យសាសនា ប្រព្រឹត្តទៅបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម