Connect with us

កូវីដ-១៩

ក្រុមហ៊ុន GGgear ឧបត្ថម្ភថវិកា១០០ លានរៀលជូនដល់សមាគមគ្រូពេទ្យ TYDA ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

បានផុស

នៅ

ក្រុមហ៊ុន GGgear Group Co.,Ltd  បានឧបត្ថម្ភថវិកាចំនួន១០០លានរៀល ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩  កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

អត្ថបទ ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ឈ្នះរង្វាន់ម៉ូតូទៀតហើយ!!! ទឹកដោះគោ អង្គរមីល ចុះចែករង្វាន់ផ្ទាល់ ដល់អតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង!

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី

ព័ត៌មានជាតិ៥៣ នាទី មុន

ព្រួញមួយបាញ់បានសត្វពីរ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

​ស្វែង​យល់​ផ្លូវ​ដែកនៅ​កម្ពុជា អាច​រត់​បាន​ត្រឹមល្បឿនមធ្យម ៤០គីឡូម៉ែត្រ/ម៉ោង

សន្តិសុខសង្គម២ ម៉ោង មុន

ស្ដ្រីម្នាក់ប្ដឹងនាយការិយាល័យនគរបាលចរាចរណ៍រាជធានី​ភ្នំពេញ ទារសំណង១០ម៉ឺនដុល្លារ ពីបទ ឃុំឃាំងមនុស្សខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម