Connect with us

កូវីដ-១៩

ក្រុង​តាខ្មៅ មិន​ដាក់​តំបន់​ក្រហម មាន​សង្កាត់ចំនួន ០៤ បន្ត​ហាម​ពលរដ្ឋ​ចេញពី​ផ្ទះ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាល​បានកំណត់ភូមិសាស្រ្ត​ក្រុង​តាខ្មៅមានតែ​ពីរ​តំបន់​ប៉ុណ្ណោះ គឺ​”តំបន់លឿងទុំ” និង​ “តំបន់លឿង” ក្នុងអំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​។

អាជ្ញាធរ​បាន​កំណត់​សង្កាត់​ចំនួន ៤ នៅក្រុង​តាខ្មៅ​ស្ថិតនៅ​ក្នុង​តំបន់លឿងទុំ​មាន​ដូចជា៖ សង្កាត់តាខ្មៅ សង្កាត់​ដើមមៀន សង្កាត់កំពង់សំណាញ់ និង​សង្កាត់ស្វាយរលំ។ ចំណែក​តំបន់​លឿងមាន​ ០៦ សង្កាត់​គឺ​៖ សង្កាត់ព្រែក​ឫស្សី សង្កាត់តាក្តុល សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ សង្កាត់សិត្បូ និងសង្កាត់​អន្លង់ចិន។

គួរ​បញ្ជាក់​ថា តំបន់លឿងទុំ សម្តៅ​តំបន់​ភូមិសាស្រ្ត​មាន​ការ​ឆ្លង​កម្រិត​មធ្យម​ក្នុង​សហគមន៍ និង​តំបន់លឿង សម្តៅ​តំបន់​ភូមិសាស្រ្ត​ដែលមានការ​ឆ្លង​កម្រិត​ស្រាល​ក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​លឿង​ទុំ

-បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ ចេញ​ពី​លំនៅឋាន ប៉ុន្តែ​ការធ្វើ​ដំណើរ​អាច​លើក​លែង​ក្នុង​ករណី​ចាំបាច់​ដូច​ជាការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​លក់​ម្ហូប ឱសថ​ស្ថាន និង​ទី​កន្លែង​លក់​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់​ ទៅ​ប្រកប​មុខ​របរ ឬ​បំពេញ​ការងារ​វិស័យ​ឯកជន អម​ដោយ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ និង​លិខិត​បញ្ជាក់​ការងារ។
-ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម​ទាំង​អស់​ដែល​មិន​មែន​ជា​តម្រូវ​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ
-ហាម​ឃាត់​រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់​ដូច​ចាំ ជួប​ជុំ​សមាជិក​គ្រួសារ​ក្នុង​លំនៅដ្ឋាន ឬ​ទីសំណាក់​ជាមួយ​គ្នា រៀប​ចំ​ពិធី​បុណ្យ​សព ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ ។

តំបន់លឿង

-អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ហើយ​សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ក៏​ត្រូវ​បាន​អនុញ្ញាត លើក​លែង​តែ​សាលារៀន​ទាំង​រដ្ឋ និង​ឯក​ជន អាជីវកម្ម​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ រោង​ភាពយន្ត ក្លឹបហាត់ប្រាណ ហាងលក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។
-រាល់​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​ឯកជន​ដែល​មាន​លក្ខណៈ​កក​កុញត្រូវ​បាន​ហាមឃាត់ លើក​លែង​ជា​ការ​ជួប​ជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅ​លំនៅ​ដ្ឋាន​ជាមួយ​គ្នា ការ​រៀប​ចំ​បុណ្យសព​ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម