Connect with us

កូវីដ-១៩

ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​ពាក់​ម៉ាស​តែង​មិន​ចាប់​អារម្មណ៍ ហើយ​អាច​មាន​ហានិភ័យ​ឆ្លង​កូវីដ

បានផុស

នៅ

រាល់​ថ្ងៃ​នេះ​គិត​ថា​ខ្លួនឯង​ប្រើប្រាស់​ម៉ាស​បាន​ត្រឹមត្រូវ​ដែរ​ទេ ​ឬ​ត្រឹមត្រូវ​ហើយ​មិន​បាន​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​សោះ​ នេះ​ដូច​មិន​ពាក់​ដដែល។ មាន​ទម្លាប់​មួយ​ចំនួន​ដែល​មនុស្ស​​​ពាក់​ម៉ាស​និង​លាងដៃ​ហើយ​ នៅ​តែ​ឆ្លង​កូវីដ​ ដោយសារ​ពួកគេ​ធ្វេស​ប្រហែល​ចំពោះ​ម៉ាស​​រាល់​ថ្ងៃ​នេះ។​

១ មិន​បិទ​បាំង​ច្រមុះ​ឲ្យ​ជិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់​ម៉ាស​មិន​គ្រប់​ឲ្យ​ជិត​ច្រមុះ​ នេះ​ដូច​មិន​បាន​ពាក់​ដដែល​ហ្នឹង! ​អ្នក​នឹង​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​ដោយ​ការ​ដកដង្ហើម​នៅ​ក្នុង​ភាគ​ល្អិត​ឬ​ខ្យល់​ដែល​អាច​មាន​ផ្ទុក​នូវ​កូវីដ ។ ដូចគ្នា​នេះ​ដែរ​​ នៅ​ពេល​យើង​កណ្ដាស់​នឹង​បញ្ចេញ​ភាគល្អិត ​ដែល​ចេញ​ពី​កណ្ដាស់​ទៅកាន់​មនុស្ស​ផ្សេង​ទៀត​មិនខាន។

២ ពាក់​ម៉ាស​រលុង​ពេក​ឬ​​តឹង​ពេក

ម៉ាស​មាន​ច្រើន​ទំហំ​និង​ប្រភេទ​ខុសគ្នា ​ដូច្នេះ​​ត្រូវ​ប្រាកដ​ថា​ម៉ាស​ដែល​បាន​ប្រើ​សព្វថ្ងៃ​នេះ​សម​នឹង​មុខ​របស់​អ្នក។ ម៉ាស​មិន​គួរ​តឹង​ពេក​ឬ​ធូរ​ពេក ​ហើយ​បើ​សិន​ម៉ាស​រលុង​ពេក​ នោះ​គែម​ម៉ាស​មិន​អាច​បិទ​ជិត​មុខ​បាន​ល្អ​ទេ។ ខ្យល់​ខាង​ក្នុង​និង​ខាង​ក្រៅ​អាច​ជ្រាប​ចូល​តាម​គែម​ម៉ាស​ឬ​ត្រូវ​លេច​ធ្លាយ​តាម​គែម​ជាក់ជា​មិនខាន។

៣ មិន​អនុវត្ត​អនាម័យ​ដៃ

ពាក់​ម៉ាស​បាន​ត្រឹមត្រូវ​ តែ​បែរ​ភ្លេច​រឿង​មួយ​គឺ​អនាម័យ​ដៃមុន​ពេល​ប៉ះ​ម៉ាស​ឬ​ហូប​អាហារ​និង​ធ្វើអ្វី​ផ្សេងៗ​ទៀត។

៤ ប៉ះ​និង​ទាញ​ម៉ាស​ញឹកញាប់

នេះ​មិនមែន​ជា​រឿង​លេង​សើច​ទេ ​បើ​ដៃ​របស់​យើង​មាន​មេរោគ​ហើយ​យក​ទៅ​ប៉ះ​ម៉ាស​ច្រើនដង​ឬ​ទាញ​ញឹកញាប់ ​នោះ​ដូច​យក​ចម្លង​ពី​ដៃ​ទៅ​ម៉ាស​ដូចគ្នា។ ដូច្នេះ​សុំ​ព្យាយាម​កុំ​ប៉ះ​ឬ​ទាញ​តាម​ដែល​អាច​ធ្វើ​បាន។

៥ ប្រើ​ម៉ាស​ដែល​ខូច​ខ្សែ

ត្រូវ​ពិនិត្យ​មើល​ជានិច្ច​ថា ​តើ​ខ្សែ​រុំ​តឹង​និង​មាន​សុវត្ថិភាព ឬ​ម៉ាស​ដែល​យើង​កំពុង​ពាក់​មាន​វេជ្ជសាស្ត្រ​លាង​សម្អាត​ឬ​ប្រើ​តែ​មួយ​មុខ (ឧទាហរណ៍​​ម៉ាស​ក្រណាត់​ត្រូវ​ការ​ប្រើ​ច្រើន​ដង)។ បើ​ម៉ាស​ធម្មតា​សូម​ប្រើ​តែ​មួយ​ដង​គួរតែ​បោះចោល ​ ចៀសវាង​មេរោគ​បង្ក​ក្នុង​ម៉ាស។

៦ ដោះម៉ាស​និយាយ​គ្នា

កុំ​ទាញ​ម៉ាស​ចេញ​ពី​មាត់​ច្រមុះ​នៅ​ពេល​និយាយ​ជាមួយ​អ្នកណាម្នាក់​ នេះ​ជា​រឿង​គ្រោះថ្នាក់​ដល់​ជីវិត។ បើ​ម្នាក់​នោះ​មាន​ផ្ទុក​កូវីដ​ បន្ទាប់​មក​គេ​​ក្អក​ឬ​កណ្ដាស់​នៅ​ក្បែរ​យើង នោះ​ភាគល្អិត​ជាច្រើន​នឹង​ចម្លង​ចូល​មក​យើង​មិន​ខាន។

៧ ចែក​រំលែក​ម៉ាស​ជា​មួយ​អ្នកដទៃ

កុំ​ចែក​ចាយ​ម៉ាស​របស់​យើង​ជាមួយ​នរណា​ម្នាក់​ សូម្បី​តែ​មនុស្ស​នៅ​ក្នុង​គ្រួសារ​ក៏ដោយ។ យើង​អត់​ដឹង​ថា​ខ្លួនឯង​មាន​ផ្ទុក​កូវីដ​អត់។ ​ ​ការពារ​គ្រួសារ​និង​អ្នក​ជុំវិញ សូម​កុំ​ធ្វើ​ដូច្នេះ។

៨ មិនដោះម៉ាស​ចេញ​ដើម្បី​ក្អក​ឬ​កណ្ដាស់

ការ​ក្អក​និង​កណ្ដាស់​នៅ​ក្នុង​ម៉ាស​ នោះ​ម៉ាស​នឹង​ចាប់​យក​ដំណក់​ទឹក​ដង្ហើម​គ្រប់​ប្រភេទ​នៅកន្លែង​តែមួយ។ ប្រការ​ល្អ​គឺ​ត្រូវ​ដោះ​ចេញ​ ហើយ​ប្រើ​ក្រដាស​ឬ​កែងដៃ​ទុក​ជា​ការ​បម្រុងទុក។ ត្រូវ​ប្រាកដ​ថា​ម៉ាស​ដែល​យើង​បាន​ប្រើ​គឺ​បាន​ប្ដូរ​វា​បាន​ញឹកញាប់។

៩ ដោះ​ម៉ាស​ចេញ​មិន​ត្រឹមត្រូវ

ក្នុង​សម័យ​កូវីដ​នេះ​យើង​គួរ​ឆ្លាតវៃ​ក្នុង​ការ​ដោះ​ម៉ាស ​មិនមែន​ចេះ​តែ​ដោះ​ឲ្យ​តែ​បាន​នោះ​ទេ។ អ្នក​គួរ​តែ​ប្រើ​បច្ចេកទេស​សមស្រប​ណាមួយ​ ហើយ​ជៀសវាង​ការ​ប៉ះ​ផ្នែក​ខាង​មុខ​នៃ​ម៉ាស។ លាងដៃ​ជានិច្ច​បន្ទាប់​ពី​ដក​ឬ​ប៉ះ​ផ្នែក​ខាង​មុខ​ម៉ាស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖ហានិភ័យ​ណាស់! អ្នក​ឧស្សាហ៍​ស៊ក​ម៉ាស​ដាក់​កែង​ដៃ និង​ទាញ​ចុះ​ក្រោម​ចង្កា កាន់​តែ​បង្ក​ការ​ឆ្លង​កូវីដ

ចុចអាន៖ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម