Connect with us

កូវីដ-១៩

អាជ្ញាធរខេត្ត​មណ្ឌលគិរី​កំណត់​ផ្ទៃដី​ទំហំ​៥​ហិកតា​សម្រាប់​សាងសង់​កន្លែង​បូជាសព​និង​កន្លែ​ង​បញ្ចុះសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

អាជ្ញាធរខេត្ត​មណ្ឌល​គី​រី​បានកំណត់​យក​ផ្ទៃដី​ទំហំ​ពី​៣-៥​ហិកតា ស្ថិតនៅ​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ សម្រាប់​សាងសង់​កន្លែង​បូជាសព ឬ​ឈាបនដ្ឋានកន្លែង​បញ្ចុះសព​អ្នក​ដែល​បាត់បង់​ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

លោក ទូច រស្មី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹងថា ​ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​សម្រាប់​បញ្ចុះសពនិង​បូជាសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​២ទីតាំងដែល​ទីតាំង​ទីមួយ​ត្រូវ​សាងសង់ឡើង​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ និង​មួយកន្លែង​ទៀត​នៅ​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច រស្មី បាន​បន្តថា ការសាងសង់​ឈាបនដ្ឋាន​នេះ​ក្រុមការងារបាន​សម្រេចយក​ទីតាំង​ដែល​មាន​សុវត្ថិភាព នៅ​ឆ្ងាយ​ពី​ទីប្រជុំ និង​មាន​ទីធ្លា​ធំ​ទូលាយ​ដែល​នេះ​ជាការ​គិតគូរ​ទុកជាមុន ចៀសវាង​ពី​ហានិភ័យ​នានា​។​

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល​គី​រី​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២១ នៅ​ទូទាំង​ខេត្តមណ្ឌលគិរី មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន០៣​នាក់ បាន​ឆ្លង​ព្រឹត្តឹ​ការណ៍​សហគមន៍២០​កុម្ភៈ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ ក្រៅពី​អ្នកជំងឺ​ទាំងបី​នាក់ចំណុច​លំនៅឋាន​របស់​ពួកគាត់​និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះចំនួន​៣៥​គ្រួសារ​ ត្រូវ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​បន្តទៀត​។​

គួរបញ្ជាក់​ថា​ ខណៈមានការឆ្លងរា​តត្បា​តជំងឺកូ​វីដ១៩ ដែលជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ ឆ្លង​សហគមន៍២០កុម្ភៈ រាជរដ្ឋាភិបាល​បាន​ណែ​នាំឱ្យ​អាជ្ញាធរ​រាជធានី ខេត្ត ត្រៀម​ឈាបនដ្ឋាន ឬ កន្លែង​បូជាសពសម្រាប់អ្នកស្លាប់ដោយជំងឺកូ​វីដ​១៩ ដោយមិន​អនុញ្ញាត​ឱ្យមានការបញ្ចុះសពឡើយ​

លើកលែងតែ​ជនជាតិខ្មែរ​អ៊ីស្លាម​ និង​ជនជាតិដើម​ភាគតិច​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម