Connect with us

កូវីដ-១៩

ប្រាក់ខែ ៥០ ភាគរយ​នឹង​បើក​ជូន​កម្មករ​​កម្មការិនី​ក្នុង​អំឡុង​បិទខ្ទប់

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈបាន​បញ្ជាក់​ថា ​កម្មករ​កម្មការនី​ដែល​ប៉ះពាល់​ពី​វិធានការ​​បិទ​ខ្ទប់របស់​រដ្ឋាភិបាល​ នឹង​ទទួល​បាន​ប្រាក់​ខែ ៥០ ភាគរយនៃ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ មាន​កម្មករ​រោងចក្រ​ប្រមាណ ៤០ ម៉ឺន​នាក់ មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន​។ ក្រៅ​ពី​នោះ​ក៏​មាន​កម្មករ​និយោជិត​ជាង​ ១ លាន ២ សែន​នាក់​​​រង​ផល​ប៉ះពាល់។

លោក​ហេង សួរ អ្នកនាំពាក្យ​​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈបាន​ថ្លែង​ក្នុង​សន្និសីទ​នៅព្រឹកនេះ​ថា ទោះ​បី​កម្មករ​កម្មការិនី​រោងចក្រ​ដែល​ប៉ះពាល់​ពី​វិធានការ​បិទ​ខ្ទប់របស់​រដ្ឋាភិបាល​មិន​អាច​ចេញទៅ​ធ្វើការ​បាន​​ ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ខែ ៥០ ភាគរយ​នៃ​ប្រាក់​ខែ​គោល រួម​កញ្ចប់​ឧបត្ថម្ភ​បន្ថែម​មួយ​ចំនួន​ទៀត។

“នៅ​ក្នុង​ខែមេសាពួកគេ​​ធ្វើ​ការ​បាន​ពីរ​សប្តាហ៍ ដូច្នេះ​ពួក​គេ​ទទួល​បាន​ ៥០ ភាគរយ​នៃ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ ដោយ​ឡែក​ចាប់​ពី​សប្តាហ៍​ទី៣ និង​សប្តាហ៍​ទី៤ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់។​ យ៉ាង​ណា ពួកគាត់​ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពីរដ្ឋាភិបាល​ និង​តាម​លទ្ធភាព​របស់​រោងចក្រ​នីមួយៗ។

របាយការណ៍ពី​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​បាន​ឲ្យ​ដឹង​ថា មាន​រោងចក្រ ២០៦ កន្លែង​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​រកឃើញ​មាន​កម្មករ​កម្មការិនី​ឆ្លង​កូវីដ ១៩ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ មានចំនួន ​១៣៤ រោងចក្រ។ ចំណែក​តុល្យភាពកម្មករ​កម្មការិនី​សរុប​ទូទាំង​ប្រទេស​ឆ្លងកូវីដ​មាន​ចំនួន​សរុប ១៦៧៣ នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦០ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦០ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម