Connect with us

កូវីដ-១៩

រកឃើញជនជាតិចិនពីរនាក់ និងខ្មែរម្នាក់ធ្វើការរោងចក្រនៅស្រុកបាទីឆ្លងកូវីដ១៩

បានផុស

នៅ

ជនជាតិចិន២នាក់ និងខ្មែរម្នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រផលិតកាបូប ភី​វី ស្ថិតនៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី បានឆ្លងជំងឺកូវីដ១៩ អភិបាល​ខេត្តតាកែវ ​បើក​កិច្ចប្រជុំ​បន្ទាន់​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ និងក្រុមគ្រូ​ពេទ្យ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល​ជា​មួយ​អ្នកជំងឺខាងលើ ទប់ស្កាត់ការឆ្លងចូលសហគមន៍បន្តទៀត។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បាន​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ធ្វើការ​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ ដើម្បី​យក​សំណាក​ក៏ដូចជាធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹម​ត្រូវ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វិដ​-១៩ កុំឱ្យ​កើតមានឡើង​នៅ​សហគមន៍​របស់​យើងទាំងអស់គ្នា៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម