Connect with us

កូវីដ-១៩

ពលរដ្ឋ​នៅ​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ​ពេលធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគីរី​ត្រូវធ្វើ​តេស្តរ​កកូ​វីដ​១៩​ភ្លាមៗ

បានផុស

នៅ

​​រដ្ឋបាលខេត្ត​រតនគីរី ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ ដែល​មានបំណង​ធ្វើដំណើរ​ចូល​ទៅ​ភូមិសាស្ត្រ​ខេត្ត​ ត្រូវ​ធ្វើ​តេស្តរ​កកូ​វីដ​១៩​ភ្លាមៗ​តែ​ម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​រតនគីរី ​ចុះ​ថ្ងៃទី​២៧​មេសា​នេះ ​បាន​ឲ្យ​ដឹងថា​ គ្រប់​អ្នក​គ្រប់​អ្នកដំណើរ​ទាំងអស់​ ដែល​ចូលមក​ភូមិសាស្ត្រ​ខេត្តរតនគិរី ​ត្រូវ​ផ្ដល់​កិច្ចសហការ​ល្អជា​មួ​យ​សមត្ថកិច្ច​ក្នុង​ការ​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ដែល​ចេញដំណើរ​និង​គោលដៅ​ដែល​ខ្លួន​ត្រូវ​ទៅ​។ រដ្ឋបាលខេត្ត​បន្តថា​«​ចំពោះ​អ្នកដំណើរ​ទាំងឡាយណា​ ដែល​ចេញពី​តំបន់​មាន​ផ្ទុះ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​១៩​នោះ​ កម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ចំណុច​ឈរជើង​តាម​គោលដៅ​ ត្រូវ​ចាត់វិធានការ​ដោយ​ម៉ឹងម៉ាត់​និង​ចាំបាច់​ពិសេស​ ត្រូវ​យក​សំណាក​របស់​អ្នកដំណើរ​ទាំងនោះ​ដើម្បី​វិភាគ​រហ័ស​តាម​ឧបករណ៍​តេស្ត​រហ័ស​។

​ក្នុង​ករណី​ដែល​រកឃើញថា ​មាន​វិជ្ជា​មាន​កូ​វីដ​១៩​ ខេត្ត​ដោយមាន​កិច្ចសហការ​ពី​មន្ត្រី​សុខាភិបាល​ ត្រូវអនុវត្ត​នីតិវិធី​បន្ត​ផ្នែក​សុខាភិបាល​។ ​ផ្ទុយ​មកវិញ​ក្នុង​ករណី​ដែល​រក​មិន​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ អ្នកដំណើរ​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើ​រ​បន្ត​ទៅដល់​គោលដៅ ​ដោយ​ត្រូវ​ផ្ដល់ដំណឹង​អំពី​កន្លែង​ស្នាក់នៅ​ឬ​បំពេញការងារ​និង​អនុវត្ត​វិធាន​ការ​សុខាភិបាល​នានា​ដូចជា​ពាក់​ម៉ាស​និង​រក្សា​គម្លាត​សុវត្ថិភាព​។​ ក្នុងពេលដែល​ស្នាក់នៅ​ក្នុងករណី​សង្ស័យ​ចំពោះ​សុខភាព​របស់ខ្លួន​ឬ​បងប្អូន​សាច់ញាតិ​ក្រុម​គ្រួសារ​ ដែល​មាន​រោគសញ្ញា​ក្អក​ក្តៅខ្លួន​ពិបាក​ដកដង្ហើម​ឬ​មាន​កម្ដៅ​លើសពី​៣៧​អង្សា​សេ​សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​សុខភាព​ជាបន្ទាន់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ប្រជាពលរដ្ឋ៣គ្រួសារពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ជាជនជាតិថៃ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម២ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម