Connect with us

កូវីដ-១៩

ត្រឹម​៤​ថ្ងៃ មាន​អ្នក​ពាក់ព័ន្ធ​ជា​មួយ​ជនជាតិ​ឥណ្ឌូនេស៊ី ១.១៨៣ នាក់ និង​វិជ្ជមាន​កូ​វីដ​១៩ ដល់ទៅ ​១៦៤​នាក់​

បានផុស

នៅ

​អ្នក​ប៉ះពាល់​នឹង​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី នៅ​ប៉ោយប៉ែត ៤​ថ្ងៃ យក​សំណាក​លើ​អ្នក​សង្ស័យ ១.១៨៣ នាក់​លទ្ធផល​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១៦៤ នាក់​គិតពីថ្ងៃទី​២៣​ដល់​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០២១ ក្រុមការងារ​មន្ត្រី​សុខាភិបាល​ជួរមុខ បាន​ស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​អ្នក​ប្រយោល និង បាន​យក​សំណាក ពិនិត្យ​ដោយ​ឧបករណ៍​ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការពិសោធន៍​សំណាក ហើយ​លទ្ធផល​ផ្លូវការ មាន​វិជ្ជមាន​កូ​វីដ​-៩ ចំនួន ១៦៤ នាក់ ស្រី ២៩ នាក់ ក្នុង​នោះ តាម​លំដាប់​ច្រើន​ទៅ​តិច មាន​ជនជាតិ​ឥណ្ឌូនេស៊ី ខ្មែរ ចិន និង​ថៃ។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២១។ ​លោក ​ឡេ ច័ន្ទ​សង្វាត​ បាន​​ឲ្យ​ដឹងថា ​ក្រុមការងារ​ពេទ្យ​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ ជា​បន្តបន្ទាប់​ទៀត​ដល់​បុគ្គល​ទាំងឡាយណា ដែលមាន​ការសង្ស័យ ឬ​ទទួល​ព័ត៌មាន​ថា ​ខ្លួន​បាន​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ត្រូវ​ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួរមុខ យក​វត្ថុ​សំណាក និង ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ និង​អនុវត្ត​វិធានការ​សុខាភិបាល​។

​ក្នុងនោះ យោង​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ធ្វើការ​ស្រាវជ្រាវ អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូ​វីដ​១៩ ឈ្មោះ ចូ​ហាន់ ស៊ូ​សាន​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ អ្នកដើរ​ទីផ្សារ ជា​ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់នៅ ផ្ទះ​លេខ ១៣២​បេ ក្នុង​បូរី​ដួង​ច័ន្ទ បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់នេះ មាន​រោគវិនិច្ឆ័យ របេង​សួត ហើយ​បាន​ទៅ​ឲ្យ គ្រូពេទ្យ​ពិនិត្យ​ព្យាបាល ហើយក៏​យក​សំណាក ទៅ​ពិសោធន៍ បាន​ឃើញថា បុរស​នោះ​មាន វិជ្ជមាន​កូ​វីដ១៩ និង​តម​កបាន​រកឃើញ​សមាជិកគ្រួសារ​គេ ២ នាក់​ទៀត។ ​លុះ​នៅ​ថ្ងៃទី​២៣ ខែ​មេសា ក្រុមគ្រូពេទ្យ​ជួរមុខ បាន​យក​សំណាក​ជនបរទេស មាន​ឥណ្ឌូនេស៊ី ចិន ថៃ និង​ខ្មែរ សរុប ១២៧ នាក់​ក្នុងនោះ ស្រី ៣៥​នាក់ ដែល​ស្នាក់​នៅផ្ទះ នៃ​បូរី​ដួង​ច័ន្ទ និង​អគារ​ម៉ា​វង្សា​ចម្ការ​ស្វាយ ភូមិ​សាមគ្គី​មានជ័យ​សង្កា​ត​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​អ្នក​ប៉ះពាល់​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ដែល​ជា​ដើមហេតុ​នៃ​ការឆ្លង។​ លុះ​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នេះ គ្រូពេទ្យ​ជួរមុខ បន្ត​យក​សំណាក លើ​អ្នក​សង្ស័យ​ជាង ៣០០ នាក់​ទៀត ដែល​ស្ទើរ​ទាំងអស់ ជា​ជនជាតិ​ខ្មែរ ហើយ​រស់នៅ​រាយប៉ាយ ក្នុង​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្តាល​យកទៅ​ពិនិត្យ​បន្ត​ចេញ​លទ្ធផល​នៅ​ពេល​ខាងមុខ​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង

សូមចុចអាន៖ ​ប្រជាពលរដ្ឋ៣គ្រួសារពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ជាជនជាតិថៃ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម