Connect with us

កូវីដ-១៩

សមាជិក​សភា​ជាន់​ខ្ពស់​អាមេរិក​ហ៊ាន​ធានា​ពី​សុវត្ថិភាព​វ៉ាក់សាំង​កូវីដ ហើយ​ជំរុញ​ប្រជាជន​កុំ​ខ្លាច​រអា​ក្នុង​ការ​ចាក់

បានផុស

នៅ

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ចំណោម​សាធារណជន​និង​អ្នក​អភិរក្ស​មួយ​ចំនួន​ ដើម្បី​ទទួល​យក​វ៉ាក់សាំង​កូវីដ​ ​ក្រុម​សមាជិក​សភា​ជាន់​ខ្ពស់អាមេរិក GOP និង​ក្រុម​គ្រូពេទ្យ​បាន​ចេញ​វីដេអូ​​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​លើក​ទឹកចិត្ត​ពលរដ្ឋ​ទូទៅ​​ឲ្យ​ម​ក​ទទួល​ថ្នាំ​បង្ការ​បាន​គ្រប់គ្នា​ ហើយ​ហ៊ាន​ធានា​អះអាង​ថា​ការ​ចាក់​វ៉ាក់សាំង​គឺ​មាន​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​វីដេអូ​ដែល​ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក​ លោក Roger Marshall, R-Kan ដែល​ជា​គ្រូពេទ្យ​ឯកទេស​ខាង​សម្ភព​បាន​បង្ហាញ​ឈុត​ខ្លីៗ​ ពី​កិច្ច​ពិភាក្សា​នៃ​អត្ថប្រយោជន៍​ការ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។ លោក​បន្ថែម​ទៀត​ថា ​រដ្ឋាភិបាល​សហព័ន្ធ​បាន​ធ្វើការ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ដើម្បី​នាំ​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ដល់​សាធារណជន។

សមាជិកសភា​ដែល​ជា​គ្រូពេទ្យ​មួយ​រូប​ក៏​បាន​កត់សំគាល់​នៅ​ក្នុង​វីដេអូ​ថា​ ការ​ចាក់​វ៉ាក់សាំង​ក៏​មាន​ន័យថា​ ឈាន​ដល់​ការ​ដាក់​កម្រិត​លើ​ការ​ឆ្លង​មេរោគ​ដែរ។ ពួកគេ​បាន​និយាយ​ថា​ ការ​ទទួល​ថ្នាំ​បង្ការ​គឺ​ជា​មធ្យោបាយ​លឿន​បំផុត ​ដើម្បី​ត្រលប់​ទៅ​រក​ភាព​ធម្មតា​វិញ​ទាំងអស់​គ្នា។ ក្រុម​នេះ​ក៏​បាន​លើកទឹកចិត្ត​ដល់​ជនជាតិ​អាមេរិក​ ដែល​នៅ​​មាន​មន្ទិល​សង្ស័យ​ឲ្យ​និយាយ​ជាមួយ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ។

យោង​តាម​ការ​ស្ទង់មតិ​របស់ CBS News / YouGov កាល​ពី​ថ្ងៃ​ច័ន្ទ​ នៃ​អ្នក​ឆ្លើយ​សំណួរ​របស់​សាធារណរដ្ឋ​ ចំនួន ៣០ ភាគរយ​បាន​និយាយ​ថា​ ពួកគេ​មិន​ទទួល​​វ៉ាក់សាំង​នោះ​ទេ​ ខណៈ ១៩ ភាគរយ​ទៀត​និយាយ​ថា ​ពួកគេ​អាច​នឹង​ទទួល​ថ្នាំ​បង្ការ។ ចំណែក ២២ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​ទាំងអស់​នៅ​ក្នុង​ការ​ស្ទង់មតិ​បាន​និយាយ​ថា ​ពួកគេ​មិន​មាន​គម្រោង​ទទួល​ថ្នាំ​បង្ការ​ឡើយ។

លោក Marshall បាន​បន្ថែម​នៅ​ក្នុង​វីដេអូ​ថា ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នឹង​អនុញ្ញាត​ឲ្យ​ជនជាតិ​អាមេរិក “ឈប់​ពាក់​ម៉ាស​និង​អាច​រស់នៅ​ដោយ​សុខសប្បាយ​សន្តិភាព ​ដូច​យើង​គ្រប់គ្នា​បាន​ធ្វើ​ពី​មុន​មក ” ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ក្រុមហ៊ុន​ឱសថ​យក្ស​បារាំង Sanofi ត្រៀម​ចេញ​មុខ​ជួយ​ផលិត​វ៉ាក់សាំង Moderna ក្នុង​ចំនួន​ដ៏​ច្រើន​នា​ប៉ុន្មាន​ខែ​ខាង​មុខ

ចុចអាន៖WHO ទទួលស្គាល់កូវីដបំប្លែងខ្លួន ឥណ្ឌា ពិតជាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ហើយបានបន្ថែមវ៉ារ្យ៉ង់នេះក្នុងបញ្ជីវីរុសរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម