Connect with us

កូវីដ-១៩

រកឃើញ​ព្រះសង្ឃ​១​អង្គ ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ​

បានផុស

នៅ

​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានប្រកាស​រកឃើញ​ព្រះសង្ឃ​១​អង្គ​ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​កែប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តី​ប្រគេន​ដំណឹង​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​២៨​មេសា​នេះ​ បាន​ឲ្យ​ដឹងថា ​ព្រះសង្ឃ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ​ ភិក្ខុ​ ប៊ូ​ផាត ​គង់នៅ​វត្ត​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះដែរ គណៈសង្ឃ​នាយក​បាន​ណែនាំ​ដល់​ព្រះ​មេគណ​រាជធានី​ខេត្ត​ ត្រូវធ្វើ​ការណែនាំ​បន្ថែម​ដល់​ព្រះ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត​ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​និង​ចូលរួម​ថែរក្សា​សុខភាព​ទាំងអស់គ្នា​ តាមរយៈ​ការ​ពាក់​ម៉ាស​ការពារ​រៀបចំ​ឲ្យ​មាន​ជា​កន្លែង​ពិនិត្យ​សុខភាព​មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ​ព្រះវិហារ​ឬ​សាលាឆាន់​ ត្រូវ​មាន​ឧបករណ៍​វាស់​កម្ដៅ​សាប៊ូ ​ជែ​ល​ឬ​ទឹក​អាល់កុល​ សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​និង​ដាច់ខាត​ត្រូវ​ពាក់​ម៉ាស​ឬ​ប្រើប្រាស់​របស់​ខ្ទប់​មាត់​នៅ​ពេល​ក្អក​ឬ​កណ្ដាស់ ​និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​ ដូចជា​គង់​អង្គុយ​ឈរ​ ឈរ​រង់ចាំ​ឬ​ជជែក​គ្នា​ឲ្យ​នៅ​គម្លាត​ពី​គ្នា​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​។

​ដោយឡែក​បើ​មាន​ករណី​និមន្ត​ចូលរួម​បុណ្យ​សព ​ត្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ក្រុមគ្រួសារ​សព​ឬ​សំបុត្រ​ពេទ្យ​ជៀសវាង​បុណ្យ​សព​អ្នកជំងឺ​កូ​វីដ​១៩​ លើកលែងតែ​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​អនុវត្ត​ជា​ភារកិច្ច​របស់​ខ្លួន​ចប់សព្វគ្រប់​ ហើយ​អនុញ្ញាត​ឲ្យ​គ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​។ ទន្ទឹមនឹងនេះ​គណៈសង្ឃ​នាយក​បាន​បន្ត​ទៀត​ថា ​ក្នុងករណី​មាន​រោគសញ្ញា​ដូចជា​ឡើង​កម្ដៅ ​ផ្តាសាយ​ ក្អក​ហៀរ​ សំបោរ​ ឈឺបំពង់ក​ ថប់ដង្ហើម​ឬ​រោគសញ្ញា​សង្ស័យ​ផ្សេងទៀត​ត្ រូវ​និមន្ត​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត​ ដើម្បី​ទទួល​ការពិនិត្យ​រក​មេរោគ​កូ​វីដ​១៩ និង​ធ្វើការ​ឲ្យ​បាន​ទាន់ពេលវេលា​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​សម្ដេចតេជោ ហ៊ុន សែន ៖ សម្លេងរបស់ខ្ញុំហាក់ដូចហត់ខ្លាំង មិនមែនដោយសារជំងឺទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម