Connect with us

កូវីដ-១៩

លោក ហេង សួរ ៖ បុគ្គលិក​និង​កម្មករ​រស់​នៅ​តំបន់​ក្រហម​និង​លឿងទុំ​ មិន​អាច​ចេញទៅ​ធ្វើការ​នៅ​តំបន់​លឿង​បានទេ

បានផុស

នៅ

​លោក ហេង សួរ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឲ្យ​ដឹងថា ​បុគ្គលិក​ក្រុមហ៊ុន​និង​កម្មករ​រោងចក្រ​រស់នៅ​តំបន់​ក្រហម​និង​តំបន់​លឿងទុំ​ មិន​អាច​ធ្វើដំណើរ​ទៅ​ធ្វើ​ការ​នៅ​តំបន់​លឿង​បានទេ​ បើ​ទោះ​បីជា​ទីតាំង​រោងចក្រ​និង​ក្រុមហ៊ុន​របស់ខ្លួន​នៅ​តំបន់​លឿង​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួងយុត្តិធម៌​នៅ​ព្រឹក​នេះ លោក ហេង​សួរ បាន​បន្តថា​ក្រោយ​មានការ​បែងចែក​តំបន់​ក្រហម លឿងទុំ​និង​លឿង​មក​មាន​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​លឿង​ប្រមាណ​ពី​១៨​ម៉ឺន ទៅ​២០​ម៉ឺន​នាក់ នឹង​អាច​មាន​ការងារ​ធ្វើ និង​ចាប់​ផ្តើម​មុខរបរ​របស់ខ្លួន​ឡើងវិញ។ លោក​បាន​បន្ថែមថា ​នៅ​ក្នុង​តំបន់​លឿង យ៉ាងហោចណាស់​មាន​រោងចក្រ​ចំនួន​៦០​រោងចក្រ​ អាច​ដំណើរ​ការ​វិ​ញ​បាន និង​មាន​ក្រុមហ៊ុន​តូចៗ​ផ្សេងទៀត ដែល​អាច​ផ្តល់​ការងារ​ដល់ក​ម្មករ និង​បុគ្គលិក​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា​« បើទោះបីជា​រោងចក្រ ក្រុមហ៊ុន​នោះ​ស្ថិតក្នុង​តំបន់​លឿង​ដែល​អាច​ដំណើរ​ការបាន​ក៏ដោយ ប៉ុន្តែ​កម្មករ​និយោជិក​ដែល​រស់នៅ​តំបន់​ក្រហម និង​តំបន់​លឿងទុំ​នៅតែ​មិន​អាច​ចេញមក​ធ្វើការ​បាន​នៅឡើយ​»​។

​លោក​ ហេង ​សួរ បាន​ឲ្យ​ដឹង​ទៀត​ថា​ ទោះបីយ៉ាងណា​រោងចក្រ​ ស្ថិតនៅក្នុង​តំបន់​លឿង​ក៏​ពិតមែន តែ​វា​អាស្រ័យ​ទៅលើ​ការវាយតម្លៃ​របស់​អាជ្ញាធរ​មូលដ្ឋាន​នីមួយៗ​ថា បើ​រោងចក្រ​នោះ​បើក​ទៅ​វា​អាច​បង្ក​ហានិភ័យ​ ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​រោងចក្រ​នោះ​ ក៏​មិន​អាច​បើក​ដំណើរការ​ឡើងវិញ​បាន​ដែរ ​បើ​ទោះជា​នៅ​តំបន់​លឿង​ក៏ដោយ​។ គួរ​បញ្ជាក់​ថា​ រយៈពេល​១៤ ថ្ងៃ​នៃ​ការ​ខ្ចប់​នៅ​រាជធានី​ភ្នំពេញ និង ក្រុង​តាខ្មៅ​នេះ មាន​មនុស្ស​ជាង​១​លាន​២​សែន​នាក់ និង​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ជិត​៨​ពាន់​បាន​រង​ផល​ប៉ះពាល់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ថៅកែរោងចក្រ និងបុគ្គលិក តម្រូវឱ្យមានប័ណ្ណអនុញ្ញាតឱ្យធ្វើដំណើរនៅតំបន់លឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម