Connect with us

កូវីដ-១៩

អាជ្ញាធរស្រុកត្បូងឃ្មុំ​ បានបិទខ្ទប់​ភូមិខណៈ​មានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩​

បានផុស

នៅ

ត្បូងឃ្មុំ​៖​ ដើម្បីកាត់ផ្តាច់ខ្សែចម្លង​ និងការទប់ស្កាត់​ ព្រមទាំងប្រុងប្រយ័ត្ន​ការឆ្លងរីករាលដាល​ ជំងឺកូវីដ-​១៩​ អាជ្ញាធរខេត្តត្បូងឃ្មុំ បាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ ភូមិរកាធំ​ ឃុំជីរោទ៍​ទី១​ ស្រុកត្បូងឃ្មុំ​ បន្ទាប់ពី​រកឃើញពលរដ្ឋ​ខ្មែរ​ស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់​ ថ្ងៃទី២៧ ​ខែ​មេសា​ ឆ្នាំ២០២១​ មានស្លាប់ស្រ្តីម្នាក់ឈ្មោះ​ សុខ​ គឹមសឿន​ អាយុ​៤៦ឆ្នាំ​  រស់នៅ​ភូមិ​រកាធំ​ ឃុំជីរោជ៍ទី១​ ស្រុកត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ បានទទួល​មរណភាព​ដោយសារជំងឺកូ​វីដ-១៩​។

បន្ទាប់ពីមានករណីនេះភ្លា​មៗ​ អាជ្ញាធរស្រុក​ត្បូងឃ្មុំ សហការជាមួយក្រុ​មគ្រូពេទ្យ​ បានបញ្ជូនសពស្ត្រីម្នាក់នោះ​ ទៅបូជានៅឈាបនដ្ឋាន​ ភ្នំចាន​ ស្ថិតក្នុងស្រុកត្បូងឃ្មុំ​ ដែលរដ្ឋបាលខេត្ត​ត្បូងឃ្មុំបានត្រៀមទុកបូជាអ្នកដែលស្លាប់ដោយសារកូវីដ-១៩។

អាជ្ញាធរស្រុកត្បូងឃ្មុំ​ បានបន្តចុះផ្សព្វផ្សាយ​ដាក់មេក្រូប្រកាសក្នុងភូមិ​ ដល់ប្រជាពលរដ្ឋ​ ដែលធ្លាប់ប៉ះពាល់​ផ្ទាល់ ឬប្រយោល​ និងរស់នៅក្នុងជាមួយស្ត្រីម្មាក់នោះ​ ត្រូវធ្វើការតាមដានសុខភាព​ ដោយត្រូវអនុវត្តន៍វិធាន​សុខាភិបាល​ ៣ការពារ៣កុំ​ និងពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ ដោយយកសំណាក ធ្វើចត្តាឡីស័កនៅមណ្ឌលត្បូងឃ្មុំ​។

ជាមួយគ្នានោះ អាជ្ញាធរខេត្តបានចេញសេចក្តីសម្រេច​ បិទខ្ទប់ភូមិរកាធំ​ ឃុំជីរោទ៍​ទី១​ មួយរយៈ​សិន ដោយមិនអនុញ្ញាតប្រជាពលរដ្ឋណាម្នាក់ធ្វើដំណើរចេញចូលឆ្លងកាត់ឡើយ៕​

អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង១៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ២៤ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៣១ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ៤៤ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម