Connect with us

កូវីដ-១៩

រោងចក្រភីវី នៅស្រុកបាទី បិទទ្វារបណ្តោះអាសន្ន បន្ទាប់ពីរកឃើញជនជាតិ​ចិន និងខ្មែរឆ្លងជំងឺកូវីដ១៩

បានផុស

នៅ

រោងចក្រផលិតកាបូប ភីវី អ៉ិនដាសស្ទ្រី ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី បានសម្រេចបិទទ្វារបណ្តោះអាសន្ន បន្ទាប់ពីរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ នៅលើជនជាតិចិន២ នាក់ និងស្ត្រីខ្មែរម្នាក់។

លោក ភួន ឈីម អភិបាលស្រុក បាទី បានបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២៨ ខែ​មេសា​នេះថា អាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យបានចុះធ្វើសំណាកកម្មកររោងចក្រ និងអ្នក​ពាក់​ព័ន្ធចំនួន ៧១ នាក់ នៅថ្ងៃទី ២៨ ខែមេសានេះ ហើយរកឃើញវិជ្ជមានចំនួន ៣ នាក់ ជន​ជាតិ​ចិន ២ នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំង៣រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិឃ្លាំងសម្បតិ្ត ឃុំពត់ស ស្រុកបាទី ជាកម្មការិនីរោងចក្រភីវី អ៊ិនដាសស្ទ្រី បុរសជនជាតិឈ្មោះ Huang Hu អាយុ ៤៨ ឆ្នាំស្នាក់នៅក្នុងរោងចក្រ និងបុរសជនជាតិចិនម្នាក់ទៀតមានឈ្មោះ Wang Guo Qin អាយុ៤៦​ឆ្នាំ ស្នាក់នៅរោងចក្រភីវី អ៊ិនដាសស្ទ្រីផងដែរ។

អាជ្ញាធរពាក់ព័ន្ធ នៅតែបន្តធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដើម្បីយកសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

រដ្ឋបាលស្រុក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺខាងលើ ត្រូវរាយការណ៍​ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកទៅតាមទីតាំងដែលបានកំណត់ ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម