Connect with us

កូវីដ-១៩

លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹក “អ្នកឈឺកើតទុក្ខ អ្នកស្លាប់បាត់មុខ អ្នកជាត្រេកអរ”

បានផុស

នៅ

នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ បានផ្ញើសារក្រើនរំលឹកដល់សាធារណជនឱ្យបន្តអនុវត្តបង្ការជំងឺកូវីដ-១៩យ៉ាងម៉ឺងម៉ាត់។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា៖ “ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺកើតទុក្ខ អ្នកស្លាប់បាត់មុខ អ្នកជាត្រេកអរ។  តែសម្រាប់បុគ្គលគ្រប់រូប សភាពមួយណាក៏មិនចង់ជួបដែរ អ្វីដែលយើងចង់បាន គឺ មិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩នេះដែរ”។

លោកស្រី បន្តថា៖ “វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ (បើមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក  ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។ សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ”។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលើនេះ ដើម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលចេញពីម្សិលមិញបានបង្ហាញថា កម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ១១,០៦៣នាក់ អ្នកជំងឺជាសះស្បើយសរុប ៣,៧០៤នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ៧,២៧០នាក់ និងអ្នកស្លាប់សរុប ៨២នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម