Connect with us

កូវីដ-១៩

ក្រសួង​សុខាភិបាល​ ប្រកាស​អ្នកជំងឺ​ ០៦ នាក់​ទៀតបាន​​ស្លាប់​ ក៏​មាន​បុរស​ចំណាស់​អាយុ ៩៣ ឆ្នាំនៅខេត្តព្រះសីហនុ ​

បានផុស

នៅ

ក្រសួង​សុខាភិបាល​ប្រកាស​ករណី​ស្លាប់ចំនួន ០៦ នាក់​ទៀត ដោយសារ​ជំងឺកូវីដ ១៩។ ជនរងគ្រោះទាំង ០៦ នាក់​ មាន​បុរស​វ័យ​ចំណាស់​អាយុ ៩៣ ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ។

បុរស​វ័យ​ចំណាស់​នេះ​មាន​អាសយដ្ឋាន​រស់នៅ​សង្កាត់​េលខ ៤ ខេត្តព្រះសីហនុ។ បើ​តាមការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ បុរស​រងគ្រោះ​បាន​ចូលមក​សម្រាកព្យាបាលនៅ​ថ្ងៃ ២៥ មេសា ២០២១ ដោយ​មានអាការៈក្តៅខ្លួន ក្អក ហត់​ខ្លាំង និង​មាន​ប្រវត្តិ​មានជំងឺ​លើស​សម្ពាធឈាម។ គ្រូពេទ្យ​បាន​ខិតខំជួយ​សង្រ្គោះ​ដោយ​ប្រើប្រាស់​ម៉ាស៊ីនជំនួយ​ដក​ដង្ហើម​ផងដែរ តែ​ស្ថានភាពអ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​​ និង​បាន​ទទួលមរណៈភាព​នៅ​ព្រឹកថ្ងៃ ២៨ មេសា ២០២១។

ក្រៅ​ពី​បុរស​វ័យ​ចំណាស់​ខាងលើ​ ​ក្រសួង​សុខាភិបាលបានប្រកាស​នៅថ្ងៃ​ដដែល​ថ្ងៃនេះ ក៏​មាន​​អ្នកជំងឺ​ ០៥ នាក់ទៀតបានស្លាប់​ ដោយសារ​កូវីដ១៩។ ក្នុង​នោះ​អ្នកជំងឺ ០៣ នាក់បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត អ្នកជំងឺ​ម្នាក់​បានស្លាប់​នៅមន្ទីរពេទ្យ​ហ្លួង​ម៉ែ និង​អ្នកជំងឺ​ម្នាក់​ទៀតបាន​ស្លាប់​នៅ​មណ្ឌលព្យាបាល​កូវីដ​សែនសុខ១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម