Connect with us

កូវីដ-១៩

ធ្ងន់ធ្ងរ​បំផុត​នៅថ្ងៃនេះ ភ្នំពេញរកឃើញអ្នក​ឆ្លង​កូវីដ ៥៥៨ នាក់

បានផុស

នៅ

ភ្នំពេញប្រកាស​រកឃើញអ្នកឆ្លងថ្មីចំនួន​ ៥៥៨ នាក់ ជា​តួលេខ​ដ៏ខ្ពស់​បំផុត។ ទីក្រុង​ភ្នំពេញ​ដែលមានប្រជាជន​ជិត ២ លាននាក់​រស់នៅ កំពុង​ញាំញី​ដោយ​ការ​ឆ្លង​ក្នុង​សហគមន៍​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​រដ្ឋាភិបាល​បានចាត់​វិធានការ​​បន្ត​​បិទ​ខ្ទប់ទីក្រុង​ភ្នំពេញ រហូត​ដល់​ថ្ងៃ​ ០៥ ឧសភា ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញបានថ្លែង​ក្នុង​សន្និសីទ​នៅ​ព្រឹក​នេះ​ថា តួលេខ​ការ​ឆ្លង​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​នៅ​តែ​កើន​ឡើង ​ដោយសារអាជ្ញាធរ​បាន​​សម្រុក​យកសំណាកពលរដ្ឋ​​នៅ​តំបន់​​មាន​ហានិភ័យ​ខ្ពស់​។ ក្នុងមួយថ្ងៃៗ ក្រុមគ្រូពេទ្យ​បាន​យកសំណាកពលរដ្ឋ​ពី​ ៥០០០ ទៅ ៦០០០ ​សំណាក​។

នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ​ លោកជំទាវ​ ឱ  វណ្ណឌីន រដ្ឋលេខាធិការ​និង​ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារក្រើនរំលឹកដល់សាធារណជនឱ្យបន្តអនុវត្តបង្ការជំងឺកូវីដ-១៩យ៉ាងម៉ឺងម៉ាត់។

លោកជំទាវ​បាន​ក្រើនរំលឹក​ថា៖ “វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ ជាអាវុធដ៏ស័ក្តសិទ្ធ​ដើម្បី អាច​យក​ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។

​របាយការណ៍​របស់​ក្រសួង​សុខាភិបាលដែល​ចេញ​នៅ​ម៉ោង​ជាង ៩ យប់នេះ ​បាន​រកឃើញ​ករណី​ឆ្លងថ្មី ៦៩៨នាក់ទៀត​និងជាសះស្បើយ ៩៩៤នាក់។ ភ្នំពេញ​មាន​ចំនួនអ្នក​ឆ្លង ៥៥៨ នាក់ កណ្តាល ៧២ នាក់ បន្ទាយមានជ័យ ៤៣ នាក់ ព្រះសីហនុ ១៦នាក់ តាកែវ ០៣ នាក់ កំពង់ស្ពឺ ០៣ នាក់ និង​ខេត្តពោធិ៍សាត់ចំនួន ០២ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម