Connect with us

កូវីដ-១៩

ខេត្ត​ព្រះសីហនុ​ អំពាវនាវ​ដល់​អ្នកចូលរួម​ដង្ហែ​សព ​នៅ​វត្ត​ឥន្ទ​ញ្ញាណ​ប្រញាប់​រួសរាន់​ទៅ​ធ្វើ​តេស្តរ​ក​កូ​វីដ​១៩

បានផុស

នៅ

​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​ពិធី​ដង្ហែ​ស​ព​ នៅ​វត្ត​ឥន្ទ​ញ្ញាណ​ហៅ​វត្ត​ក្រោម ​ស្ថិតនៅ​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ប្រញាប់​រួសរាន់​ទៅ​ធ្វើ​តេស្តរ​កកូ​វីដ​១៩​ ព្រោះ​មាន​អ្នកចូលរួម​ឆ្លង​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៨​ ខែមេសា ​ឆ្នាំ​២០២១ ​មាន​ស្ត្រី​២​នាក់​ គឺ​ឈ្មោះ​ ធើ​ង​ ពៅ​ អាយុ​៤៥​ឆ្នាំ​ និង​ឈ្មោះ​ប៊ុន ​ផា​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​ ស្នាក់នៅ​ក្រុម​ទី​១៤​ភូមិ​១​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ បាន​ចូលរួម​ពិធី​ដង្ហែ​សព​ជីដូន​ទៅ​បូជា​ នៅ​វត្ត​ឥន្ទ​ញ្ញាណ​ហៅ​វត្ត​ក្រោម ​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​។ រដ្ឋបាលខេត្ត​បាន​បន្តថា ​ក្រោយពេល​ចប់​ពិធី​ដង្ហែ​សព​វេលា​ម៉ោង​៣​រសៀល​ស្ត្រី​ទាំង​២​នាក់ ​ខាងលើ​បាន​ទៅ​សាលាបឋមសិក្សា​ផ្សារ​លើ ​ដើម្បី​ផ្ដល់​វត្ថុ​សំណាក់​វិភាគ​រក​មេរោគ​កូ​វីដ​១៩​ហើយ​ ជា​លទ្ធផល​ស្ត្រី​ឈ្មោះ​ ធើ​ង​ ពៅ​ និង​ស្ត្រី​ឈ្មោះ ​ប៊ុន ​ផា​ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​ សូម​អំពាវនាវ​ដល់​លោក​លោកស្រី ​ដែល​បាន​ចូលរួម​ពិធី​បុណ្យ​សព​នោះ​ឬ​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ស្ត្រី​ទាំង​២​នាក់​ខាងលើ​ សូម​ប្រញាប់​រួសរាន់​ទៅ​ផ្ដល់​វត្ថុ​សំណាក​ ដើម្បី​វិភាគ​រ​កកូ​វីដ​១៩​នៅ​វេទិកា​៧​មករា​ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​ បន្ថែម​ពីនេះ​ ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​មាន​ការ​ពាក់ព័ន្ធ​ ដែល​មាន​ការសង្ស័យ​សូម​ពិនិត្យ​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ​និង​ត្រូវ​សម្រាក​នៅផ្ទះ​ដាច់​តែឯង​ថែរក្សា​អនាម័យ​ខ្លួន​ជានិច្ច​ករណី​មានការ​ប្រែប្រួល​សុខ​ភាព​ខុសប្រក្រតី​ដូចជា​ឡើង​កម្ដៅ​លើស​ពី​៣៧​អង្សា​ ក្អក​ កណ្ដាស់​ ឈឺ​បំពង់ក​ និង​មាន​កំហាក​សូម​ប្រញាប់​ទាក់ទង​ទៅ​ក្រុមការងារ​ឆ្លើយតប​មន្ទីរ​សុខាភិបាល​ខេត្ត​ឬ​មន្ទីរពេទ្យបង្អែក​ ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ​ម្នាក់ បាន​ដើរ​ពេញ​ក្រុង​សៀមរាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៣៨ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម