Connect with us

កូវីដ-១៩

ស្លុតចិត្ត! វីដេអូសពអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌា ដាក់តម្រៀបជួរគ្នា រង់ចាំសាច់ញាតិមកយក

បានផុស

នៅ

វីដេអូឃ្លីបដែលថតនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Ahmedabad នៃរដ្ឋ Gujarat បានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដក្នុងប្រទេសឥណ្ឌា ដោយវីដេអូនេះបានបង្ហាញពី សាកសពដាក់តម្រៀបជួរគ្នានៅសាលដាក់សព រង់ចាំសាច់ញាតិមកយកទៅបូជាឬបញ្ចុះដោយខ្លួនឯង។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រទេសឥណ្ឌា បានកើនលើស២០០,០០០នាក់ហើយ ស្របពេលប្រទេសនេះនៅតែបន្តប្រឈមមុខនឹងកង្វះគ្រែមន្ទីរពេទ្យ អុកស៊ីសែន និងការផ្គត់ផ្គង់ចាំបាច់ដទៃទៀត។

រលកទី២ដ៏សាហាវនៃវីរុសកូរ៉ូណា ត្រូវបានគេមើលឃើញថា មានមនុស្សយ៉ាងតិច៣០០,០០០នាក់ បានធ្វើតេស្តវិជ្ជមានរាល់ថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

កាលពីថ្ងៃពុធ ក្រសួងសុខាភិបាល បានកត់ត្រាករណីឆ្លងថ្មីចំនួន៣៦០,៩៦០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ពិភពលោក ហើយនាំឲ្យករណីសរុបរបស់ឥណ្ឌាកើនដល់ជិត ១៨លាននាក់។

វាក៏ជាថ្ងៃដែលមានអ្នកស្លាប់ច្រើនបំផុតផងដែរ ពោលគឺមានអ្នកស្លាប់ចំនួន ៣,២៩៣នាក់ដោយនាំឲ្យអ្នកស្លាប់សរុបកើនដល់ ២០១,១៨៧នាក់។

ចង់ដឹងថាវាគួរឲ្យស្លុតចិត្តប៉ុនណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មើលវីដេអូនេះកាន់តែខ្លោចចិត្ត! ឡានពេទ្យឥណ្ឌា ដល់ថ្នាក់ដឹកសពធ្លាក់តាមផ្លូវ រីឯអ្នកស្លាប់ត្រូវអូសយកទៅដុត ព្រោះអស់ហ្វ្រង់ការដាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម