Connect with us

កូវីដ-១៩

ក្រោយចាក់វ៉ាក់សាំងលើកទីពីររួច ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍បែបនេះ

បានផុស

នៅ

ភ្នំពេញ៖ តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីបានទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២រួចរាល់ហើយ។ ប ន្ទាប់ពីចាក់រួចរាល់ ឱក សុគន្ធកញ្ញា បានថ្លែងអារម្មណ៍មួយទៅកាន់មហាជន។

តារាស្រី ឱក សុគន្ធកញ្ញា បានរៀប់ថា៖ “នាងខ្ញុំ និងស្វាមីបានមកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ (COVID-19 VACCINATION), Sinovac ជាលើកទី២នៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារួចរាល់ហើយ”។

មិនតែប៉ុណ្ណោះនាងក៏បានបង្ហាញអារម្មណ៍រំភើបដែលទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

ឱក សុគន្ធកញ្ញា បាននិយាយបន្តថា៖ “អរគុណខ្លាំងណាស់ដល់បងៗប្អូនៗក្រុមការងារ និងលោកគ្រូពេទ្យអ្នកគ្រូពេទ្យ ដែលបានផ្ដល់ភាពកក់ក្ដៅរាក់ទាក់យកចិត្តទុកដាក់ ចំពោះការងារនេះ។ សូមគោរពជូនពរបងប្អូនទាំអស់គ្នាទទួលបានសុខភាពល្អ មានជ័យជំនះ”។

បន្ថែមពីនេះតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានធ្វើការអំពាវនាវដល់មហាជនគ្រប់គ្នាថា ដើម្បីចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះសូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម