Connect with us

កូវីដ-១៩

ក្រុមហ៊ុន NagaWorld ប្រគល់​គ្រឿងឧបភោគបរិភោគជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ដែលមាន​ដូចជា អង្ករ មី ត្រីខ ទឹក​ស៊ី​អ៊ី​វ ជាច្រើន​តោន កេស​និង​យួរ ត្រូវបាន​ក្រុមហ៊ុន NagaWorld យកមក​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទ​ទួល​រងគ្រោះ ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែមេសា នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមានលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ និង​តំណាង​ក្រុមហ៊ុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ឃួ​ង ស្រេង ក្នុងឱកាស​នោះបាន​មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា តាន់ ស្រី (Tan Sri Dr. CHEN LIP KEONG) ស្ថាបនិក និងជា​អគ្គនាយក​ក្រុមហ៊ុន NagaWorldដែល​បាន​ឧបត្ថម្ភ អង្ករចំនួន៨៧,៥ តោន ត្រីខ ចំនួន​៣,៥០០​យួរ មី​៣,៥០០ កេស​តូច ទឹកត្រី​៣,៥០០ យួរ ទឹក​ស៊ី​រី​វ ចំនួន ៣,៥០០ យួរ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ ។​

តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់​វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។

ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យ​ឃើញ​អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជូ​យ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ (Covid-19) នៅ​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម