Connect with us

កូវីដ-១៩

ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

បានផុស

នៅ

យោងតាមការអះអាងរបស់អ្នកជំនាញបានឱ្យដឹងថា ការពាក់ម៉ាសជាប្រចាំ ​ព្រមទាំងអនុវត្តគម្លាតសុវត្ថិភាពយ៉ាងខ្ជាប់ខ្ជួនអាចបង្ការការចម្លងវីរុសកូវីដ-១៩ ស្ទើរតែទាំងស្រុង។

How to Wear a Face Mask to Reduce Virus Transmission
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថា មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ឬអង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានណែនាំនិងជំរុញឱ្យគ្រប់គ្នាពាក់ម៉ាសជានិច្ចនៅពេលចេញក្រៅផ្ទះ ព្រោវាជាវិធីមួយដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគដោយមិនដឹងខ្លួនដល់អ្នកដទៃ ជាពិសេសអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ប្រសិនបើឆ្លងវីរុសនេះ។

ដូចដែលអ្នកធ្លាប់ដឹង ការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់កើតឡើងតាមរយៈដំណក់ទឹកពីផ្លូវដង្ហើមនៅពេលក្អក កណ្ដាស ​ឬនិយាយ។ មូលហេតុនេះហើយ ​ទើបការពាក់ម៉ាសអាចទប់ស្កាត់ដំណក់ទឹកទាំងនេះបាន។

Can you reuse a disposable mask? Yes, if you follow these steps

លោក Ron Waldman សាស្ត្រាចារ្យផ្នែកសុខភាពពិភពលោកនៃសាកលវិទ្យាល័យ ចចវ៉ាស៊ីនតោន (GWU) សហរដ្ឋអាមេរិក បានពន្យល់ថា ម៉ាសដើរតួជារបាំងដើម្បីការពារភាគល្អិតផ្ទុកវីរុសឱ្យគេចផុតពីបុគ្គលមានមេរោគ ក៏ដូចជាទប់ស្កាត់ការឆ្លងទៅកាន់មនុស្សម្នាក់ទៀត។ វាក៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយចំនួនដំណក់ទឹកដែលរាយប៉ាយទៅក្នុងខ្យល់អាកាសផងដែរ។

លោក Waldman ប្រសាសន៍ថា “ម៉ាសដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ជូនរោគ។ វាមិនត្រឹមតែការពារអ្នកដទៃ តែអ្នកផ្ទាល់ក៏មានឱកាសតិចក្នុងការឆ្លងវីរុសដែរ”។

ចំណែកឯវិធានការរក្សាគម្លាតស​ង្គម ពីអ្នកផ្សេងយ៉ាងហោចណាស់ ១.៥-២ ម៉ែត្រ រឹតតែអាចការពារពីការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងមានប្រសិទ្ធភាព។

After abusing Delhi cops, couple give absurd excuses: 'Wife doesn't let me wear  mask,' says man; woman complains of suffocation - The Financial Express

ជាទូទៅ កន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលល្អ​ ឬកន្លែងដែលអ៊ូអរមានមនុស្សនៅជិតគ្នាច្រើន​ ឬកន្លែងដែលត្រូវការទំនាក់ទំនងជិតស្និទ្ធរវាងគ្នា សុទ្ធតែជាកន្លែងដែលបង្កហានិភ័យចម្លងវីរុសយ៉ាងរហ័ស។ ហេតុផលគឺថា វីរុសអាចរស់នៅក្នុងបរិយាកាសក៏ដូចជាផ្ទៃផ្សេងៗបានជាច្រើនម៉ោង ដែលនេះមានន័យថា វាអាចចម្លងមកកាន់អ្នកគ្រប់ពេល ប្រសិនបើអ្នកនៅតែបន្តទៅទីតាំងទាំងនោះ ដោយគ្មានការប្រុងប្រយ័ត្ន។ ជាក់ស្ដែងគម្រូនៅក្នុងប្រទេសឥណ្ឌា ដែលមានការប្រមូលផ្ដុំពិធីសាសនា និងនយោបាយ ចុងក្រោយប្រទេសនេះកំពុងជួបគ្រោះធ្ងន់ធ្ងរដោយសារកូវីដររាតត្បាត។

ដូច្នេះ ការចៀសវាងជំនួបដែលមានមនុស្សច្រើនកកកុញ ឬរក្សាគម្លាតខ្លួនឯងនិងអ្នកផ្សេង ក្នុងរយៈចម្ងាយ ១.៥ ម៉ែត្រឡើងទៅ ជាវិធិការពារខ្លួនដ៏ប្រសើរបំផុតមួយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ NSH

ចុចអាន៖ ដំណឹងល្អ! ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ

ចុចអាន៖ មក​ដឹង​វិធី​បន្ថែម​ទៀត​ដើម្បី​បញ្ចប់​រោគ​រាតត្បាត​កាន់​តែ​ឆាប់ ក្រៅ​ពី​ការ​រក្សា​គម្លាត និង​ពាក់​ម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម