Connect with us

កូវីដ-១៩

សង្ឃឹមថាជោគជ័យចុះ! លទ្ធផលធ្វើតេស្តវ៉ាក់សាំងកូវីដលើទារករបស់ក្រុមហ៊ុន Pfizer-BioNTech ត្រៀមបញ្ចេញនៅខែកញ្ញា

បានផុស

នៅ

ទស្សនាវដ្តីអាល្លឺម៉ង់ Spiegel បានលើកឡើងថា នាយកក្រុមហ៊ុន Pfizer-BioNTech រំពឹងថា នឹងទទួលបានលទ្ធផលនៅខែកញ្ញា ពីការធ្វើតេស្តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ លើទារកអាយុតាំងពី ៦ ខែ ។

នាយកប្រតិបត្តិក្រុមហ៊ុន BioNTech លោក Ugur Sahin បានប្រាប់ទស្សនាវដ្ដី Spiegel ថា “កាលពីខែកក្កដា លទ្ធផលដំបូងបានបញ្ចេញសម្រាប់ក្មេងអាយុពី ៥ ទៅ ១២ ឆ្នាំ ហើយរង់ចាំនៅក្នុងខែកញ្ញាសម្រាប់កុមារតូចៗ” ។ លោកបានបន្ថែមថា វាត្រូវចំណាយពេលប្រហែល ៤ ទៅ ៦ សប្តាហ៍ ដើម្បីវាយតម្លៃទិន្នន័យ ។

លោក Ugur Sahin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “ប្រសិនបើអ្វីៗដំណើរការបានល្អ នៅពេលទិន្នន័យត្រូវបានវាយតម្លៃ យើងនឹងអាចដាក់ពាក្យស្នើសុំ ការអនុម័តវ៉ាក់សាំងសម្រាប់កុមារទាំងអស់ ក្នុងក្រុមអាយុរៀងៗខ្លួន នៅក្នុងប្រទេសផ្សេងៗគ្នា” ។

ទន្ទឹមនោះ ក្រុមហ៊ុន BioNTech និង Pfizer បានស្នើសុំនិយ័តករអាមេរិកក្នុងខែនេះ ដើម្បីអនុម័តការប្រើវ៉ាក់សាំងជាបន្ទាន់សម្រាប់ក្មេងជំទង់ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ។

បន្ថែមពីនេះ ដោយដកស្រង់សម្ដីដោយទស្សនាវដ្តី Spiegel លោក Sahin បាននិយាយថា “ក្រុមហ៊ុនស្ថិតក្នុងដំណាក់កាលចុងក្រោយ មុនពេលដាក់ស្នើទៅនិយតករអឺរ៉ុប សម្រាប់កុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ” ។

ស្របពេលជាមួយគ្នានេះ ការសាកល្បង ដែលត្រូវបានបោះពុម្ពផ្សាយ នៅចុងខែមីនាបានរកឃើញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech មានសុវត្ថិភាព ប្រសិទ្ធភាព និងផលិតនូវការឆ្លើយតបអង់ទីគ័រ ដ៏រឹងមាំចំពោះមនុស្សវ័យជំទង់ ។

វ៉ាក់សាំងចាក់ ២ ដូស Pfizer-BioNTech ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់រួចហើយ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ។

មនុស្សវ័យក្មេង ទំនងជាងាយនឹងទទួលរង នូវករណីធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ហើយមិនងាយនឹងបញ្ចេញរោគសញ្ញាឆ្លងនោះទេ ដែលជាហេតុធ្វើឲ្យពួកគេងាយចម្លងដោយផ្ទាល់ទៅអ្នកដទៃទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពមិនធម្មតាការពារអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងនេះ មិនឲ្យឆ្លងកូវីដ

ចុចអាន ៖ វ៉ាក់សាំង Pfizer និង Moderna ជួយមនុស្សចាស់មិនឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយកូវីដជិត ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម