Connect with us

កូវីដ-១៩

កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី

បានផុស

នៅ

១. រោគសញ្ញាជំងឺកូវីដ-១៩

Coronavirus update: Neurological symptoms can appear before a cough and  fever | Express.co.uk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពអ្នកជំងឺកូវីដ-១៩នៅដំណាក់កាលដំបូង គឺមានអាការគ្រុនក្តៅ​លើសពី​ ៣៧.៥​ អង្សា​សេ, ក្អក​ហើយឈឺ​ក​លើសពី​៤​ថ្ងៃ, តឹង​ច្រមុះ ឈឺ​ក្បាល ព្រឺ​រងា ឬ​វិល​មុខ, អាចមាន​អាការ​រមួល​ពោះ ​ក្អួតចង្អោរ ឬ​រាករូស, ​​ពិបាក​ដកដង្ហើម​, ឈឺ​តាម​ដងខ្លួន (ឈឺ​សាច់ដុំ ឬ​សន្លាក់) ​,ទទួលទាន​អាហារមិនសូវ​បាន​, បាត់បង់​ក្លិន រសជាតិ, ភ្នែក​ឡើង​ក្រហម និងឡើង​កន្ទួល​លើ​ស្បែក​ (រោគសញ្ញានេះមិនកើតមានលើអ្នកជំងឺទាំងអស់ឡើយ)។

រោគសញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ រួមមាន៖

Coronavirus symptoms: First warning signs of COVID-19 to watch out for -  fever and cough | Express.co.uk

ក្រោយឆ្លងរោគធ្ងន់ធ្ងរ អ្នកជំងឺកូវីដ-១៩ នឹងវិវត្តអាការកាន់តែយ៉ាប់ដោយពួកគេ ពិបាក​ដក​ដង្ហើម បាត់បង់​ចំណង់​អាហារស្ទើរមិនចង់ទទួលទានអ្វីសោះ ហើយឈឺ​ចុក​ចាប់​ក្នុង​ទ្រូង​មិន​បាត់ និងក្ដៅ​ខ្លួន​ខ្លាំងលើស​៣៨អង្សារសេ។

២. រោគសញ្ញកូវីដបំប្លែងខ្លួន

Coronavirus Symptoms: Fever, muscle pain, cough and more; new study reveals  order of COVID symptoms | Read here

-បន្ទាប់​ពី​ឆ្លងវីរុសបំប្លែងខ្លួន​ចន្លោះពី ៥ ទៅ ៨ ថ្ងៃ​ អ្នកជំងឺមានរោគសញ្ញាត្រឹមតែ ក្អក ​គ្រុនក្ដៅ ​និងអស់កម្លាំងប៉ុណ្ណោះ

-បន្ទាប់ពីប៉ុន្មានថ្ងៃនោះ អ្នកជំងឺអាច រាគ​រូស ​ឈឺ​បំពង់ក ពិបាកដកដង្ហើម ​និងឆាប់ហត់

-គ្រុនក្តៅចាប់ពី ៣៩-៤០ អង្សាសេ ក្នុងរយៈពេល ៤-៥ ថ្ងៃជាប់គ្នា

-បបូរមាត់ឡើងក្រហមឬស្ងួតប្រេះ ឬស្បែកមុខប្រែជាំ ឆាប់ខឹង គេងតិច និងបាត់បង់ចំណង់អាហារ

-ប្រសិនករណីធ្ងន់ធ្ងរ អ្នកជំងឺនឹងមានស្លេះ​ស្អិតខ្លាំងនៅបំពង់ក កាន់តែពិបាកដកដង្ហើម ​ហើយ​ពេល​ខ្លះ​អាចមាន​ឈាម​ជាមួយស្លេះទៀតផង​

-ក្នុងនោះ ​អ្នក​ដែល​មាន​ជំងឺ​ធាត់​និង​ទឹកនោមផ្អែម ប្រឈមហានិភ័យ​​រោគ​សញ្ញា​​ធ្ងន់ធ្ងរ​នៃកូវីដបំប្លែង​ខ្លួន​ថ្មីជាងអ្នកផ្សេង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ NSH

ចុចអាន៖ ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩

ចុចអាន៖ គ្រូពេទ្យ​ជំនាញ​ផ្លូវ​ដង្ហើម​ថៃ ពន្យល់​ច្បាស់ៗ​ពី​អាការ​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​អង់គ្លេស ដែល​អ្នក​គួរ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម