Connect with us

កូវីដ-១៩

ភ្នំពេញ​មានអ្នក​ឆ្លងកូវីដជាង​ ១ ០០០ នាក់ ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ

បានផុស

នៅ

ទីក្រុង​ភ្នំពេញ នៅ​តែ​បន្ត​រកឃើញ​តួ​លេខ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​។ សរុប​អ្នក​ឆ្លងពីរ​ថ្ងៃ​ជាប់​គ្នា​​ឡើង​ជាង ១០០០​ នាក់ ខណៈ​ម្សិលមិញ​នេះ​មានអ្នក​ឆ្លង​ ៥៥៨ នាក់ ដោយ​ឡែកថ្ងៃ​នេះបន្ត​រកឃើញអ្នក​ឆ្លង​ថ្មី​បន្ថែម ៥១៨ នាក់ទៀត។

សញ្ញាណមិន​ថមថយ​នេះ បង្កក្តីព្រួយ​បារម្ភ​ចំពោះ​ពលរដ្ឋ​ជិត ២ លាននាក់ នៅទីក្រុង​ភ្នំពេញ​ដែល​ត្រូវ​​បន្ត​អូស​បន្លាយនៃ​ការ​បិទ​ខ្ទប់ ខណៈ​អ្នក​ខ្លះកំពុង​ប្រឈម​មុខ​បញ្ហា​ជីវភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២១ ថាកម្ពុជា​​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​មរណៈ។ ប្រសិន​បើប្រជាពលរដ្ឋ​មិនរួបរួមគ្នាទេ​នោះ នឹង​ឈាន​ទៅ​រក​មរណៈពិតប្រាកដ ដូច្នេះ វិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩។

លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១នេះ ក៏​បាន​ចេញ​សារ​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពី​វិបត្តិជំងឺកូវីដ​ដែល​អូសបន្លាយ​។

លោក​ជំទាវ​បាន​ថ្លែង​ថា វិធានការ​៣​ការពារ + ៣​កុំ + ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ + នៅផ្ទះ ជា​អាវុធ​ដ៏​ស័ក្ដិសិទ្ធិ​សម្រាប់​យក​ឈ្នះ​សត្រូវ​អត់​ស្រមោល​កូ​វីដ​-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម