Connect with us

កូវីដ-១៩

កម្លាំងអាវុធហត្ថរាជធានីចូលរួមយ៉ាងម៉ឺម៉ាត់តែទន់ភ្លន់អនុវត្តវិធានការបិទខ្ទប់(lockdowns)ជាមួយមហាជនដើម្បីបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈ

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងមុឺងម៉ាត់តែទន់ភ្លន់បំផុតដោយសហការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើ​ចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្តបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីបានបញ្ចាក់ថា ការងារចំពោះមុខរាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវត្រូវមានលិខិតអនុញ្ញាតតាមការកំណត់ដែលមានចែងក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងករណីមានការបំពាននោះកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើការឃាត់ខ្លួនអនុត្តទៅតាមវិធានការច្បាប់មិនលើកលែងដាច់ខាត។ ជាមួយនេះដែរកម្លាំងអាវុធហត្ថបន្តផ្សព្វផ្សាយវិធានការណ៍របស់រាជរដ្ឋាភិបាលឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ​កូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំជាប្រចាំដើម្បីបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជាស្ថាពរ។

ព្រមជាមួយបេសកកម្មអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏មានមនោសញ្ចេតនា ធ្វើការផ្តល់ម៉ាស និងថវិកាខ្លះជូនដល់ លោកតាធាក់ស៊ីក្លូ អ្នករត់កង់បី អ្នកដំណើរខ្វះខាតជាដើមខណៈកម្លាំងអាវុធហត្ថចុះល្បាត តាមដងផ្លូវ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម