Connect with us

កូវីដ-១៩

បុរសអាយុ​៧០​ឆ្នាំ ជិះ​កង់​ដឹក​សព​ប្រពន្ធ​ទៅ​បូជា​ដួល​តាម​ផ្លូវ​គ្មាន​អ្នក​ជួយ​ ព្រោះ​ខ្លាច​កូវីដ​

បានផុស

នៅ

បុរស​វ័យ​ចំណាស់​អាយុ​៧០​ឆ្នាំ​ម្នាក់​​បាន​ប្រឹង​ជិះ​កង់​ដឹក​សព​ប្រពន្ធ​យក​ទៅ​បូជា បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ដោយជំងឺ​កូវីដ-១៩។ ​នៅ​តាមផ្លូវ​​គាត់​បាន​ដួល​កង់​​ ប៉ុន្តែ​គ្មាន​អ្នក​ភូមិ​ណា​ម្នាក់​ដែល​នៅ​សង​ខាង​​ជួយ​គាត់​ឡើយ​ ដោយ​សារ​ខ្លាច​កូវីដ-១៩។  នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​។

សោកនាដកម្ម​ដ៏​សែន​សង្វែគ​នេះ​គឺ​បុរសវ័យ​ចំណាស់​នៅ​ភូមិ Ambarpur ក្នុង​ស្រុក​មួយ​ដែល​មាន​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Lucknow ​ត្រូវ​បាន​អ្នក​ភូមិ​ថត​ទិដ្ឋភាព​គាត់​នៅ​កណ្តាលផ្លូវ និង​បាន​ធ្វើ​រន្ធត់​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូប​ភាព​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បុរស​ម្នាក់​​បាន​កំពុង​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ ហើយ​សព​ប្រពន្ធ​របស់​​គាត់​ដែល​រុំ​ក្រណាត់​នៅ​លើកង់​ដែល​ដួល​នៅ​កណ្តាលផ្លូវ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេលនោះ គ្មាន​នរណា​ម្នាក់​​ជួយ​គាត់​ឡើយ។

ប៉ូលិស​បាន​និយាយថា ភរិយា​របស់​ម្នាក់​នេះ​បាន​ស្លាប់​ដោយ​កូវីដ-១៩នៅ​ក្នុង​មន្ទីរ​ពេទ្យ​ស្រុក​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ហើយ​សព​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​​មន្ទីរ​ពេទ្យ​ដឹក​យក​ទៅ​​ទុក​នៅ​ផ្ទះ​របស់​គាត់​ក្នុង​ភូមិ។


ប៉ូលិស​​នៅ​ Madiahun Munna Lal Dhusia បាន​និយាយ​ថា ៖«អ្នក​នៅ​ជុំ​វិញ​នោះ​ សូម្បី​មនុស្ស​ចាស់​ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​​ជួយ​គាត់​​រៀប​ចំ​ពិធី​បុណ្យ​ ឬ​បូជា​ឡើយ ពី​ព្រោះ​​អ្នក​ភូមិ​ខ្លាច​កូវីដ-១៩»។

លោក​ប៉ូលិស​រៀប​រាប់​ថា ៖«​បន្ទាប់​ពី​គ្មាន​នរណា​ជួយ គាត់​សម្រេច​យក​សព​ប្រពន្ធ​ចង​ដាក់​​លើ​​កង់​​​ដើម្បី​​​ជិះ​ឌុប​យក​ទៅ​កន្លែង​បូជា។ តែ​វា​មិន​ស្រួល​សម្រាប់​គាត់​ដែល​ឌុប​មនុស្ស​ស្លាប់​លើ​កង់ ហើយ​បាន​ធ្វើឲ្យ​គាត់​ដួល​​តាម​ផ្លូវ»។

ក្រោយ​មក បាន​ក្រុម​ប៉ូលិស​ជួយ បន្ទាប់​ពី​ប៉ូលិស​បាន​ដឹង​រឿង​រ៉ាវ​ដឹក​​សព​ប្រពន្ធ​របស់​បុរស​វ័យ​ចំណាស់​នោះ​ទៅ​បូជា ហើយ​ដួល​តាម​ផ្លូវ។ ប៉ូលិស​បាន​ទាក់​ទង​រក​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង និង​បាន​ដឹក​សព​​ទៅ​បូជា​នៅ Ramghat៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម