Connect with us

កូវីដ-១៩

រវល់តែគិតពីឥណ្ឌា ងាកទៅប្រេស៊ីលឯណោះវិញ អ្នកស្លាប់ដោយសារកូវីដកើនលើស ៤០០,០០០នាក់បាត់ទៅហើយ

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនលើស ៤០ម៉ឺននាក់ហើយនៅក្នុងប្រទេសប្រេស៊ីល ដែលនេះជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក។

មានអ្នកស្លាប់ចំនួន ៣,០០១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បន្ទាប់ពីកម្រិតខ្ពស់បំផុតឈានដល់ទៅជាង ៤,០០០នាក់កាលពីដើមខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់និងករណីឆ្លងជាមធ្យមរយៈពេល១៤ថ្ងៃ នៅតែមានកម្រិតខ្ពស់ ប៉ុន្តែត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះបន្តិច។

Brazil passes 400,000 Covid-19 deaths as vaccine rollout stalls

អត្រានៃអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់គឺនៅតែមាន ឬលើស៩០ភាគរយនៅក្នុងរដ្ឋជាងមួយភាគបី។ នេះបើយោងតាមវិទ្យាស្ថានសុខភាព Fiocruz។

ប្រទេសប្រេស៊ីលបានកត់ត្រាការស្លាប់ចំនួន១០០,០០០នាក់ ក្នុងរយៈពេលត្រឹមតែ៣៧ថ្ងៃចន្លោះខែមីនាដល់ខែមេសា ដែលជាខែដ៏អាក្រក់បំផុតនៅក្នុងប្រទេសនេះ។ មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានចំនួនអ្នកស្លាប់ខ្ពស់ជាងនេះ។

ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជាង១៤.៥លានករណីហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកស្លាប់ដោយសារ កូវីដ នៅ ប្រេស៊ីល កើនឡើងជិត ៤០ ម៉ឺននាក់ ក្រោយរកឃើញថ្មីជាង ៣ ពាន់នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម