Connect with us

កូវីដ-១៩

គិតត្រឹមពេលនេះ ប្រទេសជាង ៤០ ហើយផ្ដល់ជំនួយដល់ ឥណ្ឌា ដែលកំពុងដុនដាបដោយកូវីដ

បានផុស

នៅ

ប្រទេសឥណ្ឌានិយាយថា មានប្រទេសជាង ៤០ បានផ្តល់ការគាំទ្រដល់ខ្លួន បន្ទាប់ពីការកើនឡើងករណីឆ្លងជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ ដល់ប្រព័ន្ធវេជ្ជសាស្ត្រ នៅក្នុងប្រទេសមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអ្នកឆ្លងថ្មីជាង ៣៧០,០០០ នាក់ ហើយមានអ្នកស្លាប់លើស ៣,៦០០ នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ប្រទេស ។ អុកស៊ីសែនផ្នែកវេជ្ជសាស្ត្រ គឺជាការខ្វះខាតដ៏ធំ នៅក្នុងរដ្ឋធានី ញូវដេលី និងកន្លែងផ្សេងទៀត ។

ទន្ទឹមនោះ ក្រសួងកិច្ចការខាងក្រៅ របស់ប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃនេះថា ប្រទេសជាង ៤០ នៅអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី និងកន្លែងផ្សេងទៀត បានផ្តល់ជូននូវឧបករណ៍ និងថ្នាំពេទ្យ ។

ក្រសួងបាននិយាយថា ប្រទេសនេះ ទំនងជានឹងទទួលបាន ឧបករណ៍បង្កើតអុកស៊ីសែន និងការផ្គត់ផ្គង់ផ្សេងទៀតពី សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បន្ថែមលើ ឧបករណ៍ស្រូបអុកស៊ីសែន និងបំពង់ខ្យល់ជំននួយការដកដង្ហើម ដែលត្រូវបានផ្តល់ដោយ ចក្រភពអង់គ្លេស និងរុស្ស៊ី ។

ក្រសួងបន្តថា ឥណ្ឌាសង្ឃឹមថា នឹងទទួលបានរោងចក្រផលិតអុកស៊ីសែនចំនួន ៥៥០ ម៉ាស៊ីនស្រូបយកអុកស៊ីសែន ៤,០០០ គ្រឿង និងការផ្គត់ផ្គង់ផ្សេងទៀតពីបរទេស ។

បន្ថែមពីនេះ ក្រសួងក៏បានអំពាវនាវ ឲ្យមានការគាំទ្រជាអន្តរជាតិបន្ថែមទៀត បន្ទាប់ពីមានការខ្វះខាត នៃថ្នាំចាក់បញ្ចូលតាមសេរ៉ូម Remdesivir និងធនធានវេជ្ជសាស្រ្តផ្សេងទៀត ជាដើម ។

ស្របពេលជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ជំនួយឥតសំណងបន្ទាន់ ដល់ប្រទេសឥណ្ឌា ដើម្បីគាំទ្រដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន ក្នុងការសម្របសម្រួលជាមួយប្រទេសដទៃទៀត ។ ពួកគេកំពុងត្រៀមផ្តល់ជូនម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម ឧបករណ៍អុកស៊ីសែនវេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ផ្សេងទៀត ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ឥណ្ឌា ក្លាយជាប្រទេសទី ៤ មានអ្នកស្លាប់ដោយកូវីដច្រើនជាងគេលើលោក

ចុចអាន ៖ ស្លាប់បំបែកកំណត់ត្រារាល់ថ្ងៃទៅហើយ តែតួលេខរបស់ឥណ្ឌា ខ្ពស់ជាងចំនួនផ្លូវការដល់ទៅ៥ដង​ឯណោះ ព្រោះខ្លះស្លាប់តាមផ្លូវ ខ្លះស្លាប់នៅផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម