Connect with us

កូវីដ-១៩

ខណៈ​ករណី​ឆ្លង​ឡើង​ខ្ទង់​ពាន់​រាល់ថ្ងៃ ថៃ​បើក​ភ្លើង​ខៀវ​ដល់​វិស័យ​ឯកជន​ជួយ​នាំ​ចូល​វ៉ាក់សាំង​កូវីដ ដើម្បី​ពន្លឿន​យុទ្ធនាការ​ចាក់

បានផុស

នៅ

លោក Suphan Mongkolsutee ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​វិស័យ​ឯកជន​នឹង​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ ក្នុង​ការ​នាំ​ចូល​វ៉ាក់សាំង​កូវីដ ១៩ ចូល​មក ដើម្បី​ពន្លឿន​យុទ្ធនាការ​ចាក់ ​ខណៈ​ករណី​ឆ្លង​ឡើង​ខ្ទង់​ពាន់​ជារៀងរាល់ថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Suphan បាន​និយាយ​មួយ​ថ្ងៃ ​បន្ទាប់​ពី​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ លោក ប្រាយុទ្ធ ចាន់អូចា ​ដើម្បី​ពិភាក្សា​អំពី​លទ្ធកម្ម​វ៉ាក់សាំង។ ប្រធាន​ឧស្សាហកម្ម​រូប​នេះ​បាន​និយាយ​ថា ​រដ្ឋាភិបាល​នឹង​ពន្លឿន​ដំណើរការ​ដើម្បី​ទទួល​បាន​នូវ​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូស​ក្នុង​ឆ្នាំ​នេះ​ ដោយ​មាន​បន្ថែម​នូវ​វ៉ាក់សាំង​ការពារ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខែ ​ឧសភា។

រហូត​មក​ដល់​ពេល​នេះ ​ប្រទេស​ថៃ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca ចំនួន ៦១ លាន​ដូស​និង Sinovac ចំនួន ២.៥ លាន​ដូស​ ហើយ​​កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង Sputnik V ចំនួន ៥ ទៅ ១០ លាន​ដូស​បន្ថែម​ទៀត។

FTI បាន​និយាយ​ថា​ ឥឡូវ​នេះ​ខ្លួន​នឹង​សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន​រួម​ទាំង​ប្រតិបត្តិ​ករ​មន្ទីរពេទ្យ​ឯកជន​ ដើម្បី​នាំ​ចូល​វ៉ាក់សាំង​កូវីដ។ ទន្ទឹម​នឹង​នេះ​ដែរ​ក្រុមហ៊ុន​ដែល​ស្វែង​រក​វ៉ាក់សាំង​សម្រាប់​និយោជិក​ផ្ទាល់ខ្លួន​ អាច​ចុះ​ឈ្មោះ​តម្រូវការ​របស់​ពួកគេ​នៅ​គេហទំព័រ www.fti.or.th បាន។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ពេល​នេះ​ប្រទេស​ថៃ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ សរុប ៦៣,៥៧០ ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ១៨៨ នាក់ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖កូវីដនៅថៃ ហក់ឡើងខ្ពស់ ថ្ងៃនេះរកឃើញរហូតដល់ទៅ ៧៨៩ករណី

ចុចអាន៖ករណីកូវីដនៅថៃ ហក់ឡើងវិញ ថ្ងៃនេះរកឃើញ ៨៤នាក់និងស្លាប់ ០១នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម