Connect with us

កូវីដ-១៩

បញ្ចូនខ្មែរ​ម្នាក់​​ទៅចាត់ការតាមច្បាប់ និង​ចិន​ពីរ​នាក់​បណ្តេញ​ចេញពីប្រទេស ហ៊ាន​​គេច​​ពី​តំបន់​បិទ​ខ្ទប់

បានផុស

នៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និង​មិនអនុញ្ញាតឱ្យ​ចូលប្រទេស​កម្ពុជា​ជារៀងរហូត បន្ទាប់ផ្គើនបំរាមណែនាំហ៊ាន​លួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង០២នាក់នេះ ត្រូវ​សមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង។

អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហ​នុ​សម្រេច​បិទ​​ភូមិសាស្រ្ត​ក្នុង​​ក្រុង​ព្រះ​សី​ហ​នុ​ដើម្បី​បង្ការ​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ១៩។ បើតាមអ្នកនាំពាក្យរដ្ឋបាល​ខេត្តព្រះសីហនុ លោក ឃាង ភារម្យ កន្លង​ទៅអាជ្ញាធរ​ខេត្ត​ព្រះសីហនុ បានឃាត់ខ្លួន​​អ្នកល្មើស​បម្រាមជាង៥០នាក់ ចាប់តាំងពីមានវិធានការបិទខ្ទប់នៅខេត្តព្រះសីហនុ។ អ្នកល្មើសទាំងនេះភាគច្រើនគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យ មិនពាក់ម៉ាស់ និងគេចចេញពីមណ្ឌលចត្តាឡីស័ក។

របាយការណ៍​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ត្រឹម​ល្ងាច​ទី២៩ ខែ​មេសា​ រក​ឃើញ​អ្នក​ឆ្លង​កូវីដកើន​ដល់ ១ ៦៤០នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះ​ស្បើយ​ជិត ៧០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម