Connect with us

កូវីដ-១៩

ក្រសួងផែនការរកឃើញមន្ត្រីម្នាក់ទៀតឆ្លងជំងឺកូវីដ-១៩ពីប្រពន្ធ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងផែនការបានប្រកាសរកឃើញមន្ត្រីម្នាក់ទៀតមានឆ្លងជំងឺកូវីដ-១៩ពីប្រពន្ធដែលជាអាជីវករលក់ដូរនៅផ្សារអូរឫស្សី។

លោក ស្រីដា អ្នកនាំពាក្យក្រសួងផែនការបានឱ្យដឹងនៅថ្ងៃទី៣០ ខែមេសានេះថា មន្ត្រីដែលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានឈ្មោះ អ៊ុក វិចិត្រ អាយុ៤២ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេ៦១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមន្ត្រីនៃនាយដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងផែនការ ដែលមានក្រុមគ្រួសារជាអាជីវករលក់ដូរនៅផ្សារអូរឫស្សី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅផ្សារអូរឬស្សី កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ និងត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីតេស្តអវិជ្ជមានលើកទី១ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

លោកបានបន្តថា សមាជិកក្រុមគ្រួសាររបស់គាត់ចំនួន៣នាក់ បានឆ្លងវីរុសកូវីដ-១៩ ក្នុងនោះជាសះស្បើយ១នាក់។

លោក បានបន្ថែមថា លោក អ៊ុក វិចិត្រ ពុំដែលមានវត្តមាននៅទីស្ដីការក្រសួងផែនការឡើយ និងអវត្តមានពីយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ កាលពីថ្ងៃទី៨ ខែមេសា ដោយលោកបានធ្វើចត្តាឡីស័កក្នុងផ្ទះរហូតដល់ថ្ងៃតេស្តលើកទី២រកឃើញវិជ្ជមានកូវីដ-១៩នេះតែម្ដង។

ក្រសួងផែនការសូមស្នើឱ្យលោកលោកស្រីដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺខាងលើផ្ទាល់ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមានមន្ទីរពេទ្យខ្មែរសូវៀតរាជធានីភ្នំពេញ ផ្សារសុភមង្គល ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

គួរបញ្ជាក់ថាលោក អ៊ុក វិចិត្រ ជាបុគ្គលិកទី៤ដែលត្រូវបានរកឃើញថាមានវិជ្ជាមានកូវីដ-១៩ នៅក្នុងក្រសួងផែនការ៕

អត្ថបទ៖ យ៉ែម សុជាតា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម