Connect with us

កូវីដ-១៩

សប្បុរសជន​សហរដ្ឋ​អាមេរិកផ្តល់​អំណោយ​ជូនពលរដ្ឋ​នៅ​សង្កាត់បឹង​សាឡាង​ខណៈអ្នកស្លាប់​និង​ឆ្លងជំងឺកូវីដច្រើន​

បានផុស

នៅ

បឹង​សាឡាង​ជា​សង្កាត់​មួយ​របស់​ខណ្ឌទួលគោក ហើយ​សង្កាត់​នេះ​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ កំណត់ថា ជា​តំបន់​ក្រហម​ដោយ​ជំងឺ​កូ​វីដ​-១៩ ។ គិត​មកដល់ពេលនេះ ក្នុង​សង្កាត់​មួយ​នេះ​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​ចំនួន​៥​នាក់​ហើយ និងមានអ្នក​វិជ្ជមាន​កូ​វីដ​-១៩​ក៏បាន​កើនឡើង​រហូតដល់ ៣០០​នាក់​ហើយ​ដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​និង​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​ពលរដ្ឋ​នៅ​តំបន់​នេះ សប្បុរសជន​នៅសហរដ្ឋ​អាមេ​រិក បានផ្តល់​អំណោយជូន​ជាច្រើន​រយ​គ្រួសារ ដែលមាន​ទាំង​ស្បៀងអាហារ ​និង​ថវិកា​ផងដែរ ដើម្បី​ចែក​លំ​លែ​ក​ជីវភាព​របស់​ពួកគាត់ ខណៈ​តំបន់​នេះ​ត្រូវបាន​បិទ​ខ្ទប់​។​

ការផ្តល់​អំណោយ​ជូន​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា​នេះ នៅលើ​ផ្លូវ​លេខ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក ក្រោម​វត្តមានលោក ​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​លោក យន្ត សួន តំណាង​ម្ចាស់​អំណោយ នៅ​សហរដ្ឋអាមេរិក ។​

លោក យន្ត សួន តំណាង​ម្ចាស់​អំណោយ​បាន​បញ្ជាក់ថា អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​បឹង​សាឡាង​នេះ កើតចេញពី​គំនិត​ផ្តួចផ្តើម​កៀងគរ​ថវិកាពី​ឧបាសក ឆាយ អ៊ី​វ ស៊ា​ង និង​ឧបាសិកា ហុង គឹម​សែ នៅ​សហរដ្ឋអាមេរិក ដោយបាន​បញ្ជូន​ថវិកា​នេះ​មកឲ្យលោក​ជា​អ្នក​ចាត់​ចែង​ជូន​ពលរដ្ឋ​ចំនួន​៣០០​គ្រួសារ នៅ​ភូមិ​១៤ ចំនួន២០០​គ្រួសារ និង​ភូមិ​១៦ ចំនួន១០០​គ្រួសារ នៃ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ ១​បាវ​ស្មើ ២៥​គីឡូ មី១​កេស ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៊ីវ ១​យួរ និង​ថវិកា ១០​ដុល្លារ​ផង​។​

លោក​ ឯក ឃុន​ដឿ​ន ក្នុងឱកាស​នោះបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក យន្ត សួន តំណាង​ម្ចាស់​អំណោយ​នៅ​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​ឧបត្ថម​ជា​ស្បៀងអាហារ​និង​ថវិកា​ទាំង​នេះ ដើម្បី​ចែក​លំ​លែ​ក​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​នៃ​សង្កាត់​បឹង​សាឡាង​នេះ​។

តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​អាជ្ញាធរ​និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ នៅ​រាជធា​នី​ភ្នំពេញ ។​

លោក​ ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍​លើកឡើង​ដែរ​ថា សង្កាត់​បឹង​សាឡាង ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ កំណត់ថា ជា​តំបន់​ក្រហម​ដោយ​ជំងឺ​កូ​វីដ​-១៩ ហើយ​គិត​មកដល់ពេលនេះ ក្នុង​សង្កាត់​មួយ​នេះ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​ចំនួន​៥​នាក់ហើយ ។ ចំណែក​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ វិញ​បាន​កើនឡើង​រហូតដល់៣០០​នាក់​ហើយ​ដែរ ។ ​ដូច្នេះ​ទេ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ​គឺ ៣​កុំ​និង​៣​ការពារ​។ ពិសេស​កុំ​ចាក​ចេញពីផ្ទះ យើង​ត្រូវតែ​យកឈ្នះ​កូ​វីដ​-១៩ឲ្យបាន ។​

ក្រោយពី​បញ្ចប់​ពិធី​ចែក​អំណោយ​នៅ​តំបន់​ក្រហម​បឹង​សាឡាង​នេះហើយ លោក ​ឯក ឃុន​ដឿ​ន ក៏​បាន​បន្ត​ដឹកនាំ​ក្រុមការងារ ចុះមក​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ នៅ​តំបន់​ក្រហម​មួយកន្លែង​ទៀត ស្ថិតនៅ​ក្នុងភូមិ​ទី​២១​និង​២៣ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម