Connect with us

កូវីដ-១៩

គ្រូពេទ្យ៖ តួលេខពិតរបស់ឥណ្ឌាគឺមួយថ្ងៃឆ្លង ៣លានករណី និងស្លាប់ ៣ម៉ឺននាក់ឯណោះ

បានផុស

នៅ

ការឆ្លងជំងឺកូវីដ-១៩ចំនួន ៣៨៦,៤៥២ករណីនិងការស្លាប់ ៣,៤៩៨នាក់ទៀត ត្រូវបានកត់ត្រាជាផ្លូវការនៅថ្ងៃសុក្រនេះ ប៉ុន្តែក្រុមគ្រូពេទ្យបានព្រមានថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះរហូតដល់ទៅ ១០ដងឯណោះ ដូចនេះការឆ្លងប្រចាំថ្ងៃគឺមានរហូតដល់ទៅ ៣លានករណីនិងស្លាប់ ៣០,០០០នាក់។

ប្រទេសឥណ្ឌា កំពុងជួបព្យុះកូវីដ របស់ពិភពលោក ដោយគំនរសព ត្រូវបានដុតគ្មានចន្លោះពេលក្នុងទីក្រុង ដែលីនិងមុមបៃ ហើយមន្ទីរពេទ្យត្រូវស្ថិតក្រោមឆ្មាំប្រដាប់អាវុធ ដើម្បីការពារការផ្គត់ផ្គង់អុកស៊ីសែន។

ស្រប​ពេល​ជា​មួយ​គ្នានេះ ​​មណ្ឌល​ចាក់​ចាក់វ៉ាក់សាំង​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​ពាណិជ្ជកម្ម មុមបៃ ត្រូ​វ​​បិទ​រយៈ​ពេល​៣​ថ្ងៃ​សិន គិត​ចាប់​ពី​ថ្ងៃ​សុក្រទី​៣០ ខែ​មេសា​នេះទៅ ដោយ​សារតែ​ខ្វះ​វ៉ាក់សាំង។

លោកនាយក​រដ្ឋ​មន្ត្រី​ Narendra Modi គ្រោង​ជួបប្រជុំ​គណៈ​រដ្ឋ​មន្ត្រីនៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ការ​ឆ្លង​កូវីដ-១៩​បាន​កំពុង​វាយ​ប្រហារ​ប្រព័ន្ធសុខាភិបាល និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម និង​ ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស។

បច្ចុប្បន្ន ឥណ្ឌា កំពុងទទួលរងនូវរលកទី២ដ៏អាក្រក់បំផុតនៃជំងឺកូវីដ-១៩  ពោលគឺគ្រាន់តែប្រទេសនេះមួយ បានរួមចំណែកប្រហែល៤០ភាគរយទៅហើយ នៃករណីឆ្លង មួយថ្ងៃៗនៅលើពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ថ្ងៃនេះ ឥណ្ឌាឆ្លងជាង៣៨ម៉ឺននាក់ ឯ មណ្ឌលវ៉ាក់ សាំងបិទអស់នៅ Mumbai 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម