Connect with us

កូវីដ-១៩

ឥណ្ឌា ក្លាយជាប្រទេសទី១លើលោក មួយថ្ងៃមានអ្នកឆ្លងកូវីដលើស ៤០ម៉ឺនករណី

បានផុស

នៅ

ប្រទេសឥណ្ឌានៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០១,៩៩៣ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ 

វាជាលើកទី១ហើយ ដែលប្រទេសនេះបានកត់ត្រាការឆ្លងលើស ៤០ម៉ឺនករណីក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។

ចំនួននេះបាននាំឲ្យករណីសរុបនៃជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា កើនឡើងដល់ជាង១៩លានករណីចាប់តាំងពីរោគរាតត្បាត ផ្ទុះឡើង ហើយវាជាថ្ងៃទី១០ជាប់ៗគ្នា ដែលឥណ្ឌាមានការឆ្លងលើស៣០ម៉ឺនករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌា ក៏បានក្លាយជាប្រទេសទី១លើពិភពលោកផងដែរ ដែលបានកត់ត្រាការឆ្លងលើស៤០ម៉ឺនករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។

ប្រទេសឥណ្ឌាក៏បានរាយការណ៍អំពីការស្លាប់ដោយសារកូវីដចំនួន ៣,៥២៣នាក់ផងដែរ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២១១,៨៥៣នាក់។ វាជាថ្ងៃទីបួនជាប់ៗគ្នា ដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើស ៣,០០០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ជើងហោះហើរអន្ដរជាតិទាំងទៅ និងមកពី ឥណ្ឌា បន្តផ្អាករហូតដល់ចុងខែក្រោយ តែលើកលែងប្រតិបត្តិការដឹកជំនួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម